Trending now

វៀតណាមបញ្ជូនពលរដ្ឋវៀតណាមពីឥណ្ឌូនេស៊ីវិលត្រឡប់មកស្រុកកំណើតវិញ

11:24 | 27/04/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ២៦ ខែមេសាអាជ្ញាធរមានសមត្ថកិច្ចវៀតណាម ស្ថានទូតវៀតណាមប្រចាំនៅហ្សាកាតា ក្រុមហ៊ុនអាកាសចរណ៍ Vietjet Air និងអាជ្ញាធរមានសមត្ថកិច្ចឥណ្ឌូនេស៊ីបានបញ្ជូនពលរដ្ឋវៀតណាមជាង ១០០ នាក់ទៅស្រុកវិញ។

វៀតណាមបញ្ជូនពលរដ្ឋវៀតណាមពីឥណ្ឌូនេស៊ីវិលត្រឡប់មកស្រុកកំណើតវិញ (រូបថតៈ vnanet)

នាថ្ងៃទី ២៦ ខែមេសាអាកាសយានដ្ឋានអន្តរជាតិ Can Tho បានទទួលជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Vietjet ពីប្រទេសឥណ្ឌូនេស៊ីទៅមកកាន់វៀតណាម ដោយដឹកពលរដ្ឋវៀតណាមចំនួន ១០៥ នាក់។ មុខសញ្ញាដែលត្រូវបានបញ្ជូន វិលត្រឡប់មកប្រទេសវិញរួមមានកុមារ មនុស្សអាយុក្រោម ១៨ ឆ្នាំ មនុស្សចាស់ជរា និស្សិតដែលគ្មានទីស្នាក់នៅដោយសារការបិទអន្តេវាសិកដ្ឋាន និងអ្នកដែលផុតសុពលភាពទិដ្ឋាការ ប៉ុន្តែត្រូវជាប់គាំងដោយសារផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 ។

បច្ចុប្បន្ននេះអាជ្ញាធរក្នុងស្រុកនិងភ្នាក់ងារតំណាងវៀតណាមនៅក្រៅប្រទេសបន្តណែនាំដល់ពលរដ្ឋវៀតណាមនិងជនជាតិ វៀតណាមនៅក្រៅប្រទេសឱ្យធ្វើតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន កាត់បន្ថយចលនានេះឱ្យតិចបំផុត។ ការធ្វើដំណើរនិងមិនគួរវិលត្រឡប់ទៅស្រុកវិញដោយគ្មានហេតុផលជាបន្ទាន់; ទន្ទឹមនឹងនេះសម្របសម្រួលរៀបចំជើងហោះហើរដាច់ដោយឡែកមួយចំនួនដើម្បីបញ្ជូនពលរដ្ឋដែលមានស្ថានភាពលំបាកយ៉ាងខ្លាំងត្រឡប់មកប្រទេសវិញដោយឈរលើមូលដ្ឋានចលនាជំងឺរាតត្បាតក្នុងនិងក្រៅប្រទេសក៏ដូចជាសមត្ថភាពរៀបចំការទទួលភ្ញៀវនិងមធ្យោបាយដាក់នៅដាច់ដោយឡែកផ្សេងៗក្នុងប្រទេសផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: baotintuc.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីជប់លៀងតែមិត្តភាពភ្ជាប់ប្រជាជនអាស៊ាន
ផ្នែកទី ២: បណ្តាញនៅពីក្រោយការវាយប្រហារនៅ Dak Lak
ផ្នែកទី ១: អំពើហិង្សាប្រឆាំងនឹងជនស៊ីវិលគឺមិនសមហេតុផលទេ
លើកកម្ពស់ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនរវាងវៀតណាម និងកម្ពុជា តាមរយៈឆានែលរណសិរ្សមាតុភូមិវៀតណាម
អ្នកប្រាជ្ញចិន៖ សមាជជាតិលើកទី១៤ បើកដំណាក់កាលថ្មីមួយនៅក្នុងដំណើរការកែទម្រង់ និងអភិវឌ្ឍន៍របស់ប្រទេសវៀតណាម