Trending now

អាស៊ាននិងអង្គការសហប្រជាជាតិបើកកិច្ចសន្ទនាថ្នាក់តំបន់លើកទី ៥ ស្តីពីកិច្ចសហប្រតិបត្តិការនយោបាយ-សន្តិសុខ

07:23 | 04/12/2019 (ដោយ ស្រីព្រេជ)

យុគសម័យ - ជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Khaled Khiari បានសង្កត់ធ្ងន់លើតួនាទីរបស់វិទ្យាស្ថានសន្តិភាពនិងសម្រុះសម្រួលអាស៊ាន ដែលជាវេទិកាសំខាន់មួយរបស់តំបន់ សម្រាប់ផ្លាស់ប្តូរអំពីវិធានការរាំងស្កាត់ជម្លោះការផ្លាស់ប្តូរនិងចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងជម្លោះ។

អនុរដ្ឋមន្ត្រីការបរទេសលោក Nguyen Quoc Dung អញ្ជើញថ្លែងសុន្ទរកថាបើកសិក្ខាសាលា (រូបថតៈ dangcongsan.vn)

ក្នុងក្របខ័ណ្ឌនៃសិក្ខាសាលាអាស៊ាន - អង្គការសហប្រជាជាតិ លើកទី ៧ (AURED) នោះ, កិច្ចសន្ទនាថ្នាក់តំបន់លើកទី ៥ ស្តីពីកិច្ចសហប្រតិបត្តិការនយោបាយ-សន្តិសុខ ក្រោមប្រធានបទ “ផ្តោតលើការគាំទ្រដល់វិទ្យាស្ថានអាស៊ានស្តីពីសន្តិ ភាពនិងសម្រុះសម្រួល” បានបើកនាថ្ងៃទី ៣ ខែធ្នូឆ្នាំ ២០១៩ នៅទីក្រុងហាណូយ។

កិច្ចសន្ទនាថ្នាក់តំបន់លើកទី ៥ ស្តីពីកិច្ចសហប្រតិបត្តិការនយោបាយ-សន្តិសុខ ដែលមានការចូលរួមពីអនុរដ្ឋមន្រ្តីការបរទេស លោក Nguyen Quoc Dung ប្រធាន SOM អាស៊ាន - វៀតណាម, អគ្គលេខាធិការអាស៊ាន លោក Lim Jock Hoi, ជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Khaled Khiari, សមាជិកនៃក្រុមប្រឹក្សាប្រតិបត្តិនិងក្រុមប្រឹក្សាយោបល់នៃវិទ្យាស្ថានសន្តិភាពនិងសម្រុះសម្រួលអាស៊ាន (AIPR), ក្រុមស្ត្រីសន្តិភាពអាស៊ាន (AWPR) រួមជាមួយឯកអគ្គរដ្ឋទូត តំណាងនិងអ្នកជំនាញ អ្នកប្រាជ្ញជាង ៨០ នាក់ មកពីបណ្តាប្រទេសអាស៊ាននិងក្នុងតំបន់។

អញ្ជើញថ្លែងមតិបើកសិក្ខាសាលានេះ អនុរដ្ឋមន្ត្រីលោក Nguyen Quoc Dung សង្កត់ធ្ងន់លើទំនាក់ទំនងអាស៊ាន - អង្គការសហប្រជាជាតិ ដែលក្នុងរយៈពេល ៤ ទសវត្សកន្លងមកនេះ បានក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការរវាងអង្គការសហប្រជាជាតិនិងអង្គការសហប្រតិបត្តិការនានាក្នុងតំបន់។ ពោលគឺ ភាគីទាំងពីរមិនត្រឹមតែសហការគ្នាដើម្បីរួមចំណែកដល់សន្តិភាពនិងសន្តិសុខអន្តរជាតិប៉ុណ្ណោះទេ ថែមទាំងរួមសហការយ៉ាងជិតស្និទ្ធក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមជាសកលទៀតផង។

ជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Khaled Khiari អញ្ជើញថ្លែងសុន្ទរកថាបើក (រូបថតៈ dangcongsan.vn)

ក្នុងបរិបទតំបន់ដែលកំពុងប្រឈមមុខនឹងបញ្ហាសាកល្បងជាច្រើន ក៏ដូចជាមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនោះ លោកអនុរដ្ឋមន្ត្រីបានស្នើឱ្យអអ្គសិក្ខាសាលានេះ ផ្តោតការពិភាក្សាលើការជំរុញកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងអង្គការសហប្រជាជាតិ ស្តីពី ការទូតការការពារនិងរាំងស្កាត់ជម្លោះ ដោយបង្កើតក្រុមអ្នកជំនាញអាស៊ាន ដើម្បីជួយគ្រប់គ្រងជម្លោះ និងដោះស្រាយភាពតានតឹង។ ក្នុងនាមជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ២០២០-២០២១, លោកអនុរដ្ឋមន្រ្តីបានអះអាងនូវការប្តេជ្ញាចិត្តខ្ពស់របស់វៀតណាម រួមជាមួយបណ្តាប្រទេសអាស៊ានដទៃទៀត ដើម្បីរួមចំណែកក្នុងការខិតខំលើកកម្ពស់សន្តិភាពនៅក្នុងតំបន់និងពិភពលោក។

កិច្ចសន្ទនាថ្នាក់តំបន់លើកទី ៥ ដោយផ្តោតការពិភាក្សា លើសកម្មភាពរបស់ AIPR គឺសំណើររបស់វៀតណាមក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាស៊ាននិងអង្គការសហប្រជាជាតិ ដែលបង្ហាញនូវការរួមចំណែកដ៏វិជ្ជមានរបស់វៀត ណាមក្នុងតួនាទីជាប្រធានអាស៊ាននិងជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនាឆ្នាំខាងមុខ។

អញ្ជើញថ្លែងសុន្ទរកថាបើក ជំនួយការអគ្គលេខាធិការអង្គការសហប្រជាជាតិលោក Khaled Khiari បានសង្កត់ធ្ងន់លើតួនាទីរបស់វិទ្យាស្ថានសន្តិភាពនិងសម្រុះសម្រួលអាស៊ាន ដែលជាវេទិកាសំខាន់មួយក្នុងតំបន់ ដោយផ្តោតការពិភាក្សាលើវិធានការរាំងស្កាត់ជម្លោះ និងចែករំលែកបទពិសោធន៍ក្នុងការគ្រប់គ្រងជម្លោះ។ ជាមួយគ្នានេះ លោកបានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់អង្គការសហប្រជាជាតិក្នុងការរួមសហការយ៉ាងជិតស្និទ្ធជាមួយអាស៊ាននិង AIPR ដោយជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាពនូវអនុសាសន៍នៃសិក្ខាសាលា AURED ក្នុងនោះមានការលើកកម្ពស់តួនាទីរបស់ស្ត្រីនៅក្នុងការរក្សាសន្តិសុខនិងការបង្កើតក្រុមអ្នកជំនាញដើម្បីជួយឧបត្ថម្ភដល់សកម្មភាពរបស់ AIPR។

កិច្ចសន្ទនាថ្នាក់តំបន់លើកទី ៥ ស្តីពីកិច្ចសហប្រតិបត្តិការនយោបាយ-សន្តិសុខ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ២ ថ្ងៃ ចាប់ពីថ្ងៃទី ៣ ដល់ថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០១៩ នៅទីក្រុងហាណូយ នៃប្រទេសវៀតណាម៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR