Trending now

នាយករដ្ឋមន្ត្រីវៀតណាមលោក​ Nguyen Xuan Phuc នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤

11:42 | 19/06/2019 (យោងតាម vietnamplus.vn បកប្រែដោយហេង វុធ្ធី)

យុគសម័យ - តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan-o-cha នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ នៅទីក្រុងបាងកក ចាប់ពីថ្ងៃទី ២២ ដល់​ថ្ងៃទី២៣ ខែមិថុនា។

នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc និងភរិយានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី ៣៤ (រូបថត៖ TTXVN)

ប្រធាននាយកដ្ឋានអាស៊ាននៃក្រសួងការបរទេសថៃលោក Suriya Chindawongse បានឲ្យដឹងថាថ្នាក់ដឹកនាំនៃ បណ្តាប្រទេសជាសមាជិកអាស៊ីអាគ្នេយ៍ទាំង ១០ (អាស៊ាន) នឹងចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកនេះ ក្រោមប្រធានបទ "ការលើកកម្ពស់ទំនាក់ទំនងភាពជាដៃគូដើម្បីនិរន្តរភាព" ដោយផ្តោតសំខាន់ទៅលើការកសាងសហគមន៍អាស៊ានដែលយកមនុស្សជាស្នូលដើម្បី«កុំទុកឱ្យនរណាម្នាក់នៅពីក្រោយ និងឆ្ពោះទៅអនាគត»។

ចំណុចសំខាន់នៃកិច្ចពិភាក្សានេះនឹងផ្តោតលើកិច្ចខិតខំប្រឹងប្រែងឆ្ពោះទៅរកតំបន់ឌីជីថលមួយដោយមានការតភ្ជាប់ទំនាក់ទំនងជាបន្តបន្ទាប់ ព្រមទាំងលើកកម្ពស់តួនាទីស្នូលរបស់អាស៊ាននៅក្នុងបរិបទនៃនិម្មាបនកម្មតំបន់។ ទន្ទឹមនឹងនេះ កិច្ចប្រជុំកំពូលអាស៊ានលើកនេះនឹងចេញសេចក្តីថ្លែងការណ៍រួមមួយស្តីពីចក្ខុវិស័យរបស់ថ្នាក់ដឹកនាំចំពោះនិរន្តភាពរួមទាំងផែនការសកម្មភាពមួយដើម្បីដោះស្រាយបញ្ហានៃការបំពុលបរិស្ថាននៅសមុទ្រ និងជំរុញការបញ្ចប់ការចរចារអំពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) នាឆ្នាំនេះផងដែរ។ កិច្ចប្រជុំកំពូលអាស៊ានលើកក្រោយនៅឆ្នាំនេះនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកាខាងមុខ៕

(យោងតាម vietnamplus.vn បកប្រែដោយហេង វុធ្ធី)

(យោងតាម vietnamplus.vn បកប្រែដោយហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សន្និសីទ​ដើម្បី​អនុវត្ត​សេចក្តី​សម្រេច​ចិត្ត​នៃ​សមាជ​ទូទាំងប្រទេស​លើក​ទី ១៤ របស់​បក្ស​ស្តីពី​ការទូត​ប្រជាជន
ពិធីបើកការប្រកួត និងពិព័រណ៍រូបថតសិល្បៈជាតិលើកទី៤ «មានមោទនភាពចំពោះតំបន់ព្រំដែនរបស់យើង»
សិក្ខាសាលាស្តីពី "និន្នាការនៃការអភិវឌ្ឍនៃការទូតរវាងប្រជាជន និងប្រជាជនទូទាំងពិភពលោក និងផលប៉ះពាល់របស់វាទៅលើប្រទេសវៀតណាម"
ការប្រកួត "រឿងវៀតណាមរបស់ខ្ញុំ" - ​​ផ្សព្វផ្សាយភាសា និងវប្បធម៌វៀតណាមនៅប្រទេសថៃ
សិក្ខាសាលា "សកម្មភាពការទូតរវាងប្រជាជន និងប្រជាជនជុំវិញពិភពលោក និងមេរៀនមួយចំនួនដែលបានរៀនសម្រាប់ប្រទេសវៀតណាម"