Trending now

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញនឹងចូលរួមវេទិកាអានាគតនៃទ្វីបអាស៊ី

16:11 | 27/05/2019 (ប្រភព៖ vietnamplus.vn បកប្រែដោយសំណាង)

យុគសម័យ- រដ្ឋាភិបាលជប៉ុនបានប្រកាសថា មេដឹកនាំនិងមន្រ្តីជាន់ខ្ពស់នៃបណ្តាប្រទេសអាស៊ីចំនួន ៧ ក្នុងនោះមានវៀតណាមនឹងអញ្ជើញមកកាន់ប្រទេសជប៉ុនក្នុងសប្តាហ៍នេះ ដើម្បីចូលរួមវេទិកាអនាគតអាស៊ី។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម Pham Binh Minh (រូបភាពៈ​ Minh Hoang/ TTXVN)

ព្រឹត្តិការណ៍នេះ ដោយសម្ព័ន្ធក្រុមហ៊ុន Nikkei Inc ទទួលរៀបចំ ដែលនឹងប្រព្រឹត្តទៅក្នុងរយៈពេលពីរថ្ងៃ ពោលគឺចាប់ពីថ្ងៃទី៣០ ខែឧសភាតែម្តង។ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីការបរទេសវៀតណាម លោក Pham Binh Minh អញ្ជើញចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ។

នាយខុទ្ទកាល័យប្រទេសជប៉ុន លោក Yoshihide Suga បានប្រកាសនូវសន្និសីទសារព័ត៌មាននៅរដ្ឋធានី ​តូ​ក្យូ ។ បណ្តាថ្នាក់ដឹកនាំនឹងមកដល់ប្រទេសជប៉ុនចូលរួមវេទិការអនាគតនៃអាស៊ី រួមមានប្រធានាធិបតីហ្វិលីហ្វិន លោក Rodrigo Duterte នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក Mahathir Mohamad នាយករដ្ឋមន្រ្តី​ បង់ក្លាដែស លោក Sheikh Hasina នាយករដ្ឋមន្រ្តី​កម្ពុជា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី​ឡាវ លោក Thongloun Sisoulith និងឧបនាយករដ្ឋមន្រ្តីសង្ហបុរី លោក Heng Swee Keat ក៏ចូលរួមផងដែរ។

យោងតាមផែនការ​ បណ្តាថ្នាក់ដឹកនាំខាងលើ នឹងថ្លែងសុន្ទកថានៅវេទិកាអនាគតអាស៊ី។ នាយករដ្ឋមន្រ្តីជប៉ុន នឹងមានកិច្ចពិភាក្សាដាច់ដោយឡែកជាមួយបណ្តាថ្នាក់ដឹកនាំមួយចំនួនអំពីទំនាក់ទំនងទ្វេភាគី និងបណ្តាក្នុងតំបន់។

ស្ថានទូតវៀតណាម ប្រចាំនៅប្រទេសជប៉ុ​នបានឲ្យដឹងថា ក្នុងក្របខ័ណ្ឌនៃដំណើរចូលរួមវេទិការអនាគតអាស៊ី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh នឹងធ្វើជាសហប្រធានកិច្ចប្រជុំគណៈកម្មាធិការនៃកិច្ចសហប្រតិបត្តិការវៀតណាម-ជប៉ុន និងមានកិច្ចពិភាក្សាការងារជាមួយរដ្ឋមន្រ្តីការបរទេសជប៉ុន លោក Taro Kono​ ផងដែរ។

ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសវៀតណាម លោក Pham Binh Minh​ គ្រោងនឹងជួបសម្តែងការគួរសមជាមួយនាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ីនហ្សូ អាបេ និងប្រធានព្រឹទ្ធសភា រដ្ឋសភាជប៉ុន ជួបជាមួយនាយករដ្ឋមន្រ្តីឡាវ និងទទួលជួបជាមួយ​ប្រធាននៃអង្គការសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ផងដែរ៕

(ប្រភព៖ vietnamplus.vn បកប្រែដោយសំណាង)

(ប្រភព៖ vietnamplus.vn បកប្រែដោយសំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីជប់លៀងតែមិត្តភាពភ្ជាប់ប្រជាជនអាស៊ាន
ផ្នែកទី ២: បណ្តាញនៅពីក្រោយការវាយប្រហារនៅ Dak Lak
ផ្នែកទី ១: អំពើហិង្សាប្រឆាំងនឹងជនស៊ីវិលគឺមិនសមហេតុផលទេ
លើកកម្ពស់ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនរវាងវៀតណាម និងកម្ពុជា តាមរយៈឆានែលរណសិរ្សមាតុភូមិវៀតណាម
អ្នកប្រាជ្ញចិន៖ សមាជជាតិលើកទី១៤ បើកដំណាក់កាលថ្មីមួយនៅក្នុងដំណើរការកែទម្រង់ និងអភិវឌ្ឍន៍របស់ប្រទេសវៀតណាម