Trending now

វេទិកាអាស៊ីប៉ូអាវ “វៀតណាមគឺជាខ្លាសេដ្ឋកិច្ចថ្មីនៃអាស៊ី”

10:43 | 21/12/2018 (យោងតាម dantri.com.vn ប្រែសម្រួលដោយស្រីពេជ្រ)

យុគសម័យ - លោក Zhou wenzhong - អគ្គលេខាធិការនៃវេទិកាអាស៊ីប៉ូអាវ មានប្រសាសន៍ថា “ប្រទេសវៀតណាមមានខឿនសេដ្ឋកិច្ចលូតលាស់លឿនបំផុតនៃពិភពលោក។ ហើយ វៀតណាមត្រូវបានអង្គការដ៏មានកិត្យានុភាពរបស់ពិភពលោកទទួលស្គាល់ថាជាខ្លាសេដ្ឋកិច្ចថ្មីនៃអាស៊ី”។

វេទិកាអាស៊ីប៉ូអាវជាត្រូវបានប្រារព្ធឡើងនៅប្រទេសវៀតណាមជាលើកដំបូងនៅព្រឹកថ្ងៃទី ២០ ខែធ្នូ (រូបថតៈ dantri.)

ព័ត៌មានពោលខាងលើនេះ ត្រូវបានអគ្គលេខាធិការវេទិកាអាស៊ីប៉ូអាវ លោក Zhou wenzhong នាំចេញនៅវេទិកាជំរុញសេដ្ឋកិច្ច វៀតណាម - ចិន ដែលបានប្រារព្ធឡើងនាថ្ងៃទី ២០ ខែធ្នូនៅ ទីក្រុងហាណូយ (នៃប្រទេសវៀតណាម)។

វៀតណាម-“ខ្លា” ថ្មីរបស់អាស៊ី!

វេទិកាប៉ូអាវ ជាវេទិកាមួយមានឥទ្ធិពលបំផុតក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយបានឆ្លងកាត់រយៈពេល១០នៃការបង្កើតនិងអភិវឌ្ឍន៍ មក។ ក្នុងនោះ ចិនគឺជាប្រធានអចិន្ត្រៃយ៍នៃវេទិកានេះ។

លោក Zhou wenzhong បានលើកឡើងថា នេះគឺជាលើកទីមួយហើយ ដែលវេទិកាអាស៊ូប៉ូអាវបានប្រារព្ធធ្វើឡើងនៅប្រទេសវៀតណាម និងត្រូវបានរំពឹងទុកថានឹងទទួលបានផ្លែផ្លាល្អប្រសើរជាមិនខាន។ វេទិកានាថ្ងៃនេះ គឺជាជំហានដំបូងនៃវេទិកាអាស៊ីប៉ូអាវ ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងពាណិជ្ជកម្មដែលមានផលប្រយោជន៍រួមរវាងវៀតណាមនិងចិន។

អគ្គលេខាធិការ លោក Zhou wenzhong បានសង្កត់ធ្ងន់ថា វៀតណាមជាប្រទេសស្ថិតក្នុងចំណោមប្រទេសដែលមានខឿនសេដ្ឋកិច្ច លូតលាស់លឿនបំផុតលើពិភពលោក។ ក្នុងប៉ុន្មានឆ្នាំកន្លងមក វៀតណាមបានរក្សាគំរូអភិវឌ្ឍន៍របស់ខ្លួនដោយផ្អែកលើការបង្កើនផលិតភាពការងារ ធ្វើកំណែទម្រង់និងភាពច្នៃប្រឌិត។ កិច្ចការស្ថាបនាសេដ្ឋកិច្ចទទួលបានសមិទ្ធផលគួរឲ្យកត់សម្គាល់ ពោលគឺ GDP ជាមធ្យមក្នុងមួយឆ្នាំទទួលបានពី ៦,៨% ឡើងទៅ ហើយក្នុងឆ្នាំ២០១៨នេះតែម្តង ត្រូវបានគេរំពឹងថានឹងទទួលបាន៧%ជាមិនខាន។

លោក Zhou wenzhong - អគ្គលេខាធិការនៃវេទិកាអាស៊ីប៉ូអាវ (រូបថតៈ dantri)

“វៀតណាមត្រូវបានអង្គការដ៏មានកិត្យានុភាពរបស់ពិភពលោកទទួលស្គាល់ថា ជាខ្លាសេដ្ឋកិច្ចថ្មីនៃអាស៊ី។ ប្រទេសវៀតណាមមានបរិយា កាសនយោបាយស្ថិរភាព ប្រជាជនមានជីវភាពរស់នៅស្ថិរភាព ហេដ្ឋារចនាសម្ព័ន្ធនិងបរិយាកាសធុរកិច្ចកាន់តែមានភាពល្អឥតខ្ចោះ និងទាក់ទាញអ្នកវិនិយោគអន្តរជាតិជាច្រើនផងដែរ” - នេះជាការថ្លែងរបស់អគ្គលេខាធិការនៃវេទិកាអាស៊ីប៉ូអាវ។

យោងតាមលោក Zhou wenzhong ពិភពលោកបច្ចុប្បន្នមានការផ្លាស់ប្តូរយ៉ាងខ្លាំងក្លា លទ្ធិឯកតោភាគីនិងកិច្ចការពារពាណិជ្ជកម្មកំពុងប្រឈមជានិច្ចនូវលំដាប់អន្តរជាតិនិងយន្តការសហប្រតិបត្តិការពហុភាគី។ ប្រទេសទាំងពីរវៀតណាមនិងចិនជាសមមិត្តផង ជា បងប្អូនផង ហើយប្រទេសទាំងពីរមានប្រព័ន្ធសង្គមស្រដៀងនឹងគ្នា មានផប្រយោជន៍រួមនិងជំហរដូចគ្នាក្នុងការកសាងសេដ្ឋកិច្ចពិភពលោកបើកទូលាយ ការពារការធ្វើពាណិជ្ជកម្មសេរីពហុភាគី។

ពីសំណាក់ភាគីវៀតណាម អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Le Hoai Trung បានសង្កត់ធ្ងន់នូវទំនាក់ទំនងវៀតណាម-ចិននាពេលកន្លងទៅ អំពីទំនាក់ទំនងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាមនិងចិន ដែលកំពុងមានការអភិវឌ្ឍដោយឥតឈប់ឈរ ជាពិសេស ដំណើរទស្សនកិច្ចទៅវិញទៅមករបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរត្រូវបានរក្សាជានិច្ច។

លោក Le Hoai Trung - អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម (រូបថតៈ dantri)

ថ្នាក់ដឹកនាំនៃក្រសួងការបរទេសវៀតណាម លោក Le Hoai Trung បានលើកឡើងថាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មនិងវិនិយោគនៅតែបន្តជាចំណុចភ្លឺនិងលេខធ្លោបំផុតក្នុងទំនាក់ទំនងរបស់ប្រទេសទាំងពីរ។ ពោលគឺក្នុងរយៈពេល ១១ ខែនៃឆ្នាំ ២០១៨ ពាណិជ្ជកម្មទ្វេភាគីរវាងចិននិងវៀតណាមបានកើនឡើងដល់ ៩៧ ពាន់លានដុល្លារអាមេរិក គឺកើនឡើង ១៦,៥% បើប្រៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៧ ។ ជារៀងរាល់សប្តាហ៍ មានជើងហោះហើរច្រើនជាង ៥០០ជើង រវាងវៀតណាមនិងចិន។ ហើយភ្ញៀវទេសច រចិនទៅកាន់ប្រទេសវៀតណាមបានឈានដល់ជាង ៤,៥ លាននាក់ កើនឡើង ២៧% ផងដែរ ។

រហូតមកដល់ចុងខែវិច្ឆិកាឆ្នាំ ២០១៨ ចិនបានវិនិយោគទុននៅវៀតណាមជាង ២០០០ គម្រោងដោយទុនវិនិយោគសរុបដែលបានចុះបញ្ជីទទួលបានចំនួន ១៣ ពាន់លានដុល្លារអាមេរិក ឈរនៅលំដាប់ទី ៧/១២៩ ប្រទេសនិងតំបន់ដែនដី កំពុងធ្វើការវិនិយោគនៅ វៀត ណាម។ ចិននៅតែជាដៃគូពាណិជ្ជកម្មនិងទេសចរណ៍ឈានមុខគេរបស់វៀតណាម។ ខណៈដែល វៀតណាមក៏ជាដៃគូពាណិជ្ជកម្មនិងទេស ចរណ៍ដ៏ធំបំផុតរបស់ចិនក្នុងអាស៊ាន និងជាជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតទី ៨ របស់ចិនក្នុងពិភពលោក។

ទិដ្ឋភាពនៃវេទិកា (រូបថតៈ dantri)

ចំពោះលោក Vu Tien Loc ប្រធានសភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម (VCCI) បានចាត់ទុកថា វៀតណាមគឺជាទីផ្សារងាយស្រួលសម្រាប់ចិនហើយទីផ្សារប្រទេសចិនក៏មានភាពងាយស្រួលផងដែរសម្រាប់វៀតណាម។ បញ្ហាធំបំផុតគឺបញ្ហាឱនភាពពាណិជ្ជកម្មរវាងវៀតណាមនិងចិន។

វេទិការជាជំហានដំបូងនៃវេទិកាអាស៊ីប៉ូអាវ ក្នុងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម មានផលប្រយោជន៍រួមរវាងវៀតណាមនិង ចិន៕

(យោងតាម dantri.com.vn ប្រែសម្រួលដោយស្រីពេជ្រ)

(យោងតាម dantri.com.vn ប្រែសម្រួលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស