Trending now

វៀតណាមអះអាងផ្តល់អាទិភាពធានាសិទ្ធិរបស់ពលករជាស្ត្រីនៅកន្លែងធ្វើការ

13:44 | 07/06/2018 (ដោយ ស្រីព្រេជ)

យុគសម័យ - សន្និសីទពលកម្មអន្តរជាតិលើកទី១០៧ កំពុងប្រារព្ធឡើងនៅទីក្រុង Geneva (ប្រ ទេសស្វីស) ចាប់ពីថ្ងៃទី២៨ឧសភាដល់ថ្ងៃទីមិថុនាដោយមានការចូលរួមរបស់សមាជិកជាង៥ពាន់នាក់ មកពីប្រទេសចំនួន១៨៧ដែលជាសមាជិកអង្គការពលកម្មអន្តរជាតិ (ILO)។ គណៈប្រតិភូវៀតណាមចូលរួមក្នុងសន្និសីទនេះរួមមានតំណាងយន្តការត្រីភាគីជាអាទិ៍៖ ទី១៖ រដ្ឋាភិបាល (ក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ច) ទី២៖ពលករ (សហព័ន្ធពលកម្មវៀតណាម) និងទីបី៖និយោ ជក (សភាពាណិជ្ជកម្មនិងឧស្សាហកម្មវៀតណាម)។

គណៈប្រតិភូវៀតណាមចូលរួមក្នុងសិក្ខាសាលា (រូបថតៈ Hoang Hoa/TTXVN)

ឆ្នាំនេះ សន្និសីទប្រចាំឆ្នាំរបស់ ILO បានផ្តោតសំខាន់លើបញ្ហាមួយចំនួន ដូចជា អំពើហឹង្សានៅ កន្លែងធ្វើការ ស្ថានភាពសិទ្ធិរបស់ពលករលើទូទាំងពិភពលោក ពលករជាស្ត្រី បញ្ហាប្រតិបត្តិនូវបទ ដ្ឋាននិងកិច្ចសហប្រតិបត្តិការនានាដើម្បីការអភិវឌ្ឍ។

នាថ្ងៃទី៥មិថុនា តាងនាមគណៈប្រតិភូរដ្ឋាភិបាលវៀតណាមចូលរួមក្នុងសន្និសីទប្រចាំ ឆ្នាំ ILO នេះ អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោកស្រី Nguyen Thi Ha បានអញ្ជើញថ្លែងបទសន្ទរកថា ក្នុងនោះបានវាយតម្លៃខ្ពស់និងគាំទ្រគោលគំនិតផ្តួចផ្តើមសហសវត្តន៍របស់ ILO ស្តីពី “ស្ត្រីនៅកន្លែងធ្វើការ៖ កម្លាំងពលំឆ្ពោះទៅសមភាព”។

អនុរដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការនិងសង្គមកិច្ចវៀតណាម លោកស្រី Nguyen Thi Ha អញ្ជើញថ្លែងសន្ទរកថានៅក្នុងសន្និសីទ (រូបថតៈ Hoang Hoa/TTXVN)

អនុរដ្ឋមន្ត្រី លោកស្រី Nguyen Thi Ha ក៏បានអះអាងថា ធានាសិទ្ធិរបស់ស្ត្រីនៅកន្លែងធ្វើការជា អាទិភាពមួយក្នុងចំណោមអាទិភាពរបស់រដ្ឋាភិបាលវៀតណាម។ យោងតាមលោកស្រី Nguyen Thi Ha គោលដៅនៃយុទ្ធនាការជាតិស្តីពីសមភាពភេទដំណាក់កាល២០១១-២០២០ របស់វៀតណាមគឺបង្រួញគម្លាតភេទលើវិស័យសេដ្ឋកិច្ច ពលកម្ម ការងារ នារីជនជាតិភាគតិចចំពោះប្រភពកម្លាំងសេដ្ឋកិច្ចនិងទីផ្សារពលកម្មជាដើម។

លោក Tran Van Ly អញ្ជើញថ្លែងមតិក្នុងសន្និសីទ (រូបថតៈ Hoang Hoa/TTXVN)

ក្នុងថ្ងៃដដែល ក៏ក្នុងក្របខ័ណ្ឌនៃសម័យប្រជុំពេញអង្គនៃសន្និសីទពលកម្មអន្តរជាតិលើកទី១០៧ អនុប្រធានសហព័ន្ធពលកម្មវៀតណាម លោក Tran Van Ly បានថ្លែងបទសន្ទរកថា ដោយតាងនាមសមាជិកសហជីពនិងអង្គការសហជីពវៀតណាមជាង១០លាននាក់។ លោក Tran Van Ly បានអះអាងថា សហជីពវៀតណាមគ្រប់ជាន់ថ្នាក់ បានផ្តោតការយកចិត្តទុកដាក់ដល់សកម្មភាពជម្រុញសមភាពភេទ ការពារសិទ្ធិរបស់ពលករជាស្រី្ត និងបង្កើនអាត្រាចូលរួមក៏ដូចជាអាត្រាអ្នកដឹកនាំជាស្ត្រីក្នុងប្រព័ន្ធនិងសកម្មភាពសហជីព។

គណៈប្រតិភូវៀតណាមចូលរួមក្នុងសិក្ខាសាលា (រូបថតៈ Hoang Hoa/TTXVN)


នាពេលខាងមុខ សហព័ន្ធពលកម្មវៀតណាមនឹងបន្តប្រមូលផ្តុំទៅក្នុងការកសាងគោលនយោបាយ ត្រូតពិនិត្យការអនុ វត្តគោលនយោបាយនានា ក៏ដូចជាមានកម្មវិធី ផែនការជាក់ស្តែងជាង ដើម្បីថែទាំដល់ពលករជាស្ត្រីនិងកិច្ចការនារី។ វៀតណាមមានបំណង ទទួលបានការជួយឧបត្ថម្ភខាងបច្ចេកទេសពី ILO នាពេលខាងមុខ សំដៅធ្វើឲ្យល្អថែមទៀតមុខ ងារជាតំណាងនិងជាអ្នកការពារថែទាំសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់សមាជិកសហជីព កម្មករនិយោជិតនិយាយរួមនិងសមា ជិកាសហជីពនិងនិយោជិកានិយាយដោយឡែកផងដែរ៕

(ដោយ ស្រីព្រេជ)

(ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដំណើរធំដឹងក្តីដ៏ពិសិដ្ឋរបស់ជនជាតិយ៉ាវនៅខេត្ត Ha Giang
ឧបករណ៍តន្ត្រីឬស្សី Goong Cla ពិសេសរបស់ជនជាតិ Cho Ro
ព្រលឹងវប្បធម៌របស់ជនជាតិ Pa Di
កម្ពុជាចងចាំជានិច្ចនូវជំនួយដ៏ស្មោះត្រង់ និងការលះបង់របស់កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម
កម្ពុជា និងវៀតណាមកំពុងបន្តជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការការពារ និងប្រយុទ្ធប្រឆាំងបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន