Trending now

វៀតណាមប្រឆាំងជំទាស់ការដែលចិនធ្វើសមយុទ្ធយោធានៅប្រជុំកោះ Hoang Sa

22:35 | 22/05/2018 (ដោយ ហ្វាង អាញ)

យុគសម័យ - នាថ្ងៃទី ២១ ឧសភា ឆ្នាំ ២០១៨ ក្នុងការឆ្លើយសំនួររបស់អ្នកយកព័ត៌មានអំពីការដែលចិនចាត់បញ្ជូនយន្តហោះទម្លាក់គ្រាប់បែក ធ្វើសមយុទ្ធនៅប្រជុំកោះ Hoang Sa របស់វៀតណាម។

អ្នកនាំពាក្យក្រសួងការបទេសវៀតណាម លោកស្រី Le Thi Thu Hang

អ្នកនាំពាក្យក្រសួងការបទេសវៀតណាម លោកស្រី Le Thi Thu Hang បានអះអាងថា៖ វៀតណាមមានមូលដ្ឋានគតិយុត្តិនិងភស្តុតាងជាប្រវត្តិសាស្ត្រដែលអះអាងអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះទាំងពី Hoang Sa និង Truong Sa ឲ្យសមស្របនឹងច្បាប់អន្តរជាតិ។ ការដែលចិនចាត់បញ្ជូនយន្តហោះទម្លាក់គ្រាប់បែកធ្វើការហ្វឹកហាត់នៅប្រជុំកោះ Hoang Sa របស់វៀតណាមគឺរំលោភយ៉ាងធ្ងន់ធ្ងរអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះនេះ ហើយរំលោភលើគោល ការណ៍អំពីសេចក្តីថ្លែងការណ៍ស្តីអំពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ជាមួយចិន ហើយជះឥទ្ធិពលយ៉ាងអវិជ្ជមានដល់ដំណើការចរចារវាងអាស៊ាននិងចិន សំដៅកសាង់ក្រម ប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (COC) ។

លោកស្រី Le Thi Thu Hang បានលើកច្បាស់ថា៖ វៀតណាមស្នើឲ្យចិនបញ្ឈប់ភ្លាមមួយរំពេចនូវរាល់សកម្មភាពាពោលខាង លើ គោរពយ៉ាងមឹងម៉ាត់នូវអធិបតេយ្យភាពរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និងDOC ហើយបង្កើតឡើងបរិយា កាសអំណោយផលសម្រាប់ការក្សាសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ផងដែរ៕

(ដោយ ហ្វាង អាញ)

(ដោយ ហ្វាង អាញ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ពិធីជប់លៀងតែមិត្តភាពភ្ជាប់ប្រជាជនអាស៊ាន
ផ្នែកទី ២: បណ្តាញនៅពីក្រោយការវាយប្រហារនៅ Dak Lak
ផ្នែកទី ១: អំពើហិង្សាប្រឆាំងនឹងជនស៊ីវិលគឺមិនសមហេតុផលទេ
លើកកម្ពស់ការផ្លាស់ប្ដូររវាងប្រជាជន និងប្រជាជនរវាងវៀតណាម និងកម្ពុជា តាមរយៈឆានែលរណសិរ្សមាតុភូមិវៀតណាម
អ្នកប្រាជ្ញចិន៖ សមាជជាតិលើកទី១៤ បើកដំណាក់កាលថ្មីមួយនៅក្នុងដំណើរការកែទម្រង់ និងអភិវឌ្ឍន៍របស់ប្រទេសវៀតណាម