Trending now

អាណិកជនវៀតណាមនៅប្រទេសបារាំងបានបោះពុម្ភនិងណែនាំសៀវភៅរូបថតអំពី “ កោះសមុទ្រមាតុភូមិ” ដែលមានកម្រាស់ជិត ២០០ ទំព័រ

21:58 | 28/03/2021

យុគសម័យ - លោក Nguyen Thanh Tong អតីតអនុប្រធានសមាគមជនជាតិ វៀតណាម នៅប្រទេសបារាំងទើបតែបានចេញផ្សាយសៀវភៅរូបភាព “កោះសមុទ្រមាតុភូមិ” ដែលមានកម្រាស់ជិត ២០០ ទំព័រ។ សៀវភៅនេះគឺជាអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន ក្នុងដំណើរការមកសួរសុខទុក្ខនិងលើកទឹកចិត្តទាហាននិងប្រជាជន នៅប្រជុំកោះ Truong Sa និងស្ថានីយ៍ DK1 ក្នុងឆ្នាំ ២០១៦។

ខ្លឹមសារសៀវភៅនេះត្រូវបានបែងចែកជាពីរផ្នែក។ ផ្នែកទី ១ គឺការណែនាំរបស់អ្នកនិពន្ធ ក្នុងដំណើរការមកទស្សនាប្រជុំកោះ Truong Sa។ ក្នុងរយៈពេលពីរថ្ងៃធ្វើដំណើរលើលំហរសមុទ្រ​ធំ​ទូលាយ បានលេចចេញ​ដុំថ្មមួយ​​ នោះគឺជាកោះ Da Lon ។

បន្ទាប់ពីនោះអ្នកនិពន្ធបានបន្តដំណើរទៅទស្សនាកោះអណ្តែតមួយចំនួនទៀត ដូចជា៖ កោះSon Ca Nam Yet។ ជាពិសេស នៅកោះ Nam Yet មានរូបសំណាកមេបញ្ជាការ Tran Hung Dao លើកដៃទៅកាន់សមុទ្រ។

លោក Nguyen Thanh Tong និងសៀវភៅ “ កោះសមុទ្រមាតុភូមិ” ។ (រូបថត៖ VOV5)

ចំណែកផ្នែកទី ២ នៃសៀវភៅនេះ​ អ្នកនិពន្ធប្រមូល​ឯកសារប្រវត្តិសាស្ត្រអំពីប្រជុំកោះទាំងពីរគឺប្រជុំកោះ Hoang Sa និង Truong Sa ដែលជាអធិបតេយ្យភាពរបស់វៀតណាម។ អ្នកនិពន្ធផ្តល់រូបភាពងាយយល់។ ផ្នែកចុងក្រោយនៃ​សៀវភៅនេះគឺមតិអន្តរជាតិស្តីពីសមុទ្រខាងកើត./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ