Trending now

ជម្រុញការទាក់ទាញភ្ញៀវទេសចរមកធ្វើទេសចរណ៍នៅវៀតណាម

13:35 | 29/03/2021

វីដេអូដែលមានរយៈពេល ៣០ វិនាទី ដោយបង្ហាញអំពីផលិតផលនិងទិសដៅទេសចរណ៍កំពូលៗ របស់វៀតណាម បានបញ្ចប់ដោយការអញ្ជើញថា “នៅពេលដែលអ្នកត្រៀមខ្លួនសម្រាប់ដំណើរម្តងទៀត ហេតុអ្វី អ្នកមិនជ្រើសរើស វៀតណាម?”។

រូបភាពក្នុងខ្សែវីដេអូ “Why not Vietnam?”

អគ្គនាយកដ្ឋានទេសចរណ៍ (នៃក្រ សួង វប្បធម៌កីឡានិងទេសចរណ៍ វៀតណាម) កំពុងសហការជាមួយស្ថានីយ៍ទូរទស្សន៍ CNN International ដើម្បីចេញផ្សាយវីដេអូផ្សាយពាណិជ្ជកម្មតាមកញ្ចក់ទូរទស្សន៍ថ្មី ក្រោមចំណងជើងថា “Why not Vietnam?” ដោយរំលឹកភ្ញៀវទេសចរយកវៀតណាមជាជម្រើសសម្រាប់ដំណើរកម្សាន្តដើមដំបូងរបស់ខ្លួន ក្រោយជំងឺរាតត្បាតកូវីដ-១៩។ វីដេអូដែលមានរយៈពេល ៣០ វិនាទី ដោយបង្ហាញអំពីផលិត ផលនិងទិសដៅទេសចរណ៍កំពូលៗ របស់វៀតណាម បានបញ្ចប់ដោយការអញ្ជើញថា “នៅពេលដែលអ្នកត្រៀមខ្លួនសម្រាប់ដំណើរម្តងទៀត ហេតុអ្វី អ្នកមិនជ្រើសរើសវៀតណាម?”។

អគ្គនាយកដ្ឋានទេសចរណ៍វៀតណាមបានឲ្យដឹងថា ខ្សែភាពយន្តផ្សាយពាណិជ្ជកម្មនេះចង់រំលឹកដល់ភាពទាក់ ទាញរបស់វៀតណាម ក៏ដូចជាចង់ប្រាប់ថា វៀតណាមជាគោលដៅសុវត្ថិភាពនិងគួរឲ្យទាក់ទាញនៅឆ្នាំ ២០២១។ ខ្សែភាពយន្តនេះត្រូវបានផលិតឡើងដោយមានការគាំទ្រពីក្រុមប្រឹក្សាពិគ្រោះយោបល់ទេសចរណ៍ វៀតណាម (TAB) ដែលបានបញ្ចាំងនៅលើស្ថានីយ៍ទូរទស្សន៍ CNN Asia រយៈពេល ៦ សប្តាហ៍ ចាប់ពីថ្ងៃទី ១៥ ខែតុលានិងនៅលើគេហទំព័រផ្លូវការនៃទេសចរណ៍វៀតណាម (www.vietnam.travel) និងលើគេហទំព័របណ្តាញសង្គម។ អ្នកទេសចរអាចចូលរួមក្នុងយុទ្ធនាការ “Why not Vietnam?” តាមរយៈការតាមដាន @vietnamtourismboard នៅលើហ្វេសប៊ុក ឬ Instagram ហើយស្វែងយល់បន្ថែមនៅលើគេហទំព័រ www.vietnam.travel៕

(ប្រភពព័ត៌មាន: vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
អាហ្វ្រិកទទួលបានមេរៀនដ៏មានតម្លៃពីជ័យជំនះ Dien Bien Phu
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)