Trending now

ធ្វើដំណើរទេសចរណ៍ខែមិថុនា៖ សមុទ្រខៀវស្រងាត់ ឆ្នេរខ្សាច់សក្បុសនៅភាគខាងជើង - កណ្ដាល - ត្បូងវៀតណាម

05:51 | 15/06/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - វិស័យទេសចរណ៍នៅខែមិថុនាឲ្យកាន់តែមានភាពរំភើបចិត្ត និងរំញោចភ្ញៀវទេសចរក្នុងស្រុកនៅពេលដែលជំងឺរាតត្បាតកូវីដ១៩ បានស្ថិតនៅក្រោមការគ្រប់គ្រង ហើយសមុទ្រខៀវស្រងាត់និងខ្សាច់សក្បុសបានចាប់ផ្តើមអញ្ជើញភ្ញៀវទេសចរទៅហែលទឹកនិងសម្រាកលំហែកាយផងដែរ។

ឆ្នេរសមុទ្រ Nha Trang

ឆ្នេរសមុទ្រ Nha Trang

មិនចាំបាច់ពិពណ៌នាច្រើនពេកអំពី ឆ្នេរសមុទ្រ Nha Trang - ឋានសួគ៌រីសតមួយរបស់ វៀតណាម ដែលត្រូវបានទទួលការកោតសរសើរយ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរអន្តរជាតិនិងមកទស្សនា Nha Trang កាន់តែច្រើនឡើងៗ។ដោយមានផ្លូវសមុទ្រវែងគីឡូម៉ែត្រគ្មានទីបញ្ចប់ដែលមានទឹកខៀវស្រងាត់ឆ្នេរខ្សាច់ទន់ភ្លន់ប្រជាជនរួសរាយរាក់ទាក់ទេសភាពធម្មជាតិនិងសេវាកម្មអាជីពណាន់ត្រាងជាគោលដៅទេសចរណ៍លេខ ១ នៅប្រទេសវៀតណាម។ Nha Trang ជាកន្លែងដែលអ្នកដំណើរភាគច្រើនគិតនៅពេលពួកគេទៅវិស្សមកាលនៅរដូវក្តៅ។

ឆ្នេរសមុទ្រ Phan Thiet


ឆ្នេរសមុទ្រ Phan Thiet

នៅឆ្នេរសមុទ្រ Phan Thiet ភ្ញៀវទេសចរដែលចង់ហែលទឹកអាចទៅលេងឆ្នេ Rang ឆ្នេរ Doi Duong ឆ្នេរHam Tien ឆ្នេរ Hon Rom ឆ្នេរ Cam Binh-Lagi ឬឆ្នេរ Thuan Quy ជាដើម។ លើសពីនេះទៀត ភ្ញៀវទេសចរអាចលេងជិះស្គីលើឆ្នេរខ្សាច់និងអាចទៅទស្សនាកន្លែងទេសចរណ៍ល្បី ៗ ក្នុងទីក្រុង។ ម្ហូបអាហារដ៏ឆ្ងាញ់មាត់ តម្លៃសមរម្យ រមណីយដ្ឋានពីធម្មតារហូតដល់លំដាប់ខ្ពស់ក៏កំពុងរង់ចាំភ្ញៀវទេសចរមកលេងកំសាន្តផងដែរ។

ឆ្នេរសមុទ្រ Quang Ninh


ឆ្នេរសមុទ្រ Quang Ninh

ភ្ញៀវទេសចរអាចជ្រើសរើសឆ្នេរមួយក្នុងចំណោមឆ្នេរខាងក្រោមក្នុងខេត្ត Quang Ninh ដើម្បីទៅកម្សាន្តដូចជា៖ ឆ្នេរខ្សាច់ Tra Co – Minh Chau- TiTop- Quan Lan- Bai Chay – Coto –Van Don ជាដើម។

គ្រប់ឆ្នេរទាំងអស់មានរបស់របរគួរឱ្យចាប់អារម្មណ៍រៀងៗខ្លួនប៉ុន្តែជាទូទៅឆ្នេរ Quang Ninh មានភាពស្រស់ស្អាតហើយមានសេវាកម្មល្អបន្តិចជាងបណ្តាខេត្តភាគខាងជើងវៀតណាមផងដែរ។

ឆ្នេរសមុទ្រ Vung Tau

ឆ្នេរសមុទ្រ Vung Tau

ជាគោលដៅទេសចរណ៍ពេញនិយមនិងធ្លាប់ស្គាល់សម្រាប់ប្រជាជននៅភាគខាងត្បូង ឆ្នេរសមុទ្រ Vung Tau ក្នុងខែមិថុនាក៏កាន់តែមានភាពណែនណាន់តាន់តាប់និងរស់រវើកនៅពេលចូលរដូវក្តៅជាផ្លូវការ ហើយការរីករាលដាលនៃជំងឺ Covid-19 ក៏ត្រូវបានគ្រប់គ្រងផងដែរ។

ប្រជាជនរស់នៅទីក្រុងហូជីមិញនិងភ្ញៀវទេសចរនៅតាមបណ្តាខេត្តជិតខាងនិងភ្ញៀវទេសចរអន្តរជាតិមកទស្សនា Vung Tau កាន់តែច្រើនឡើងៗ ដោយទីនេះមានខ្យល់អាកាសបរិសុទ្ធ សេវាកម្មល្អនិងឆ្នេរខ្សាច់ដ៏ស្រស់ស្អាត មនុស្សរួសរាយរាក់ទាក់ដែលធ្វើឱ្យ Vung Tau កាន់តែមានជម្រើសល្អបំផុតសម្រាប់អ្នកដំណើរទេសចរណ៍នៅពេលគិតអំពីវិស្សមកាលនៅឆ្នេរសមុទ្រ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

កម្មវិធីសកម្មភាពរបស់រដ្ឋាភិបាល ស្តីពីការធានាសន្តិសុខថាមពលជាតិ
Gartner៖ Viettel គឺជាអ្នកផ្គត់ផ្គង់ឧបករណ៍វិទ្យុ 5G សកលមួយរូប
ចិញ្ចឹមបីបាច់ថែរក្សាភាសាវៀតណាមនៅកូរ៉េ
ថ្នាក់ "ភាសាវៀតណាម"នៅក្នុងផ្ទះតូចមួយនៅ Yamagata
អនុសញ្ញាហាណូយបើកជំពូកថ្មីមួយក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មតាមអ៊ីនធឺណិតសកល