Trending now

កាសែតអន្ដរជាតិបានបោះឆ្នោតនិងជ្រើសរើសវិហារកាតូលិក Notre Dame Sai Gon ជាវិហារមួយក្នុងចំណោមវិហារកាតូលិកទាំង ១៩ ដែលស្អាតបំផុតនៅលើពិភពលោក

18:40 | 25/05/2020 (បកប្រែដោយឌីណា)

យុគសម័យ- គេហទំព័រ Business Insider (សហរដ្ឋអាមេរិក) បានបោះឆ្នោតនិងជ្រើសរើសវិហារកាតូលិក Notre Dame Sai Gon ដែលកសាងតាមស្ថាបត្យកម្មវិហារ Notre Dame នៅទីក្រុងប៉ារីសដែលជាវិហារកាតូលិកមួយក្នុងចំណោមវិហារកាតូលិកទាំង ១៩ ដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក។

វិហារកាតូលិក Duc Ba Sai Gon (រូបថត៖កាសែត Thanh Nien)

វិហារកាតូលិក Duc Ba Sai Gon ត្រូវបានដាក់ក្នុងបញ្ជីក្រុមបណ្តាវិហារកាតូលិកជាច្រើននៃបណ្តាប្រទេស នៅជុំវិញពិភពលោកដូចជា St. John the Divine Church នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) វិហារ Milano (អ៊ីតាលី); វិហារ Saint Sebastian នៅទីក្រុង Rio de Janeiro (ប្រេស៊ីល); វិហារ Notre Dame នៅទីក្រុងអូតាវ៉ា (កាណាដា); វិហារអន្តេវាសិកដ្ឋាននៅទីក្រុងមូស្គូ (រុស្ស៊ី) ... នេះបើយោងតាមអត្ថបទនៅក្នុងកាសែតអាមេរិក។

វិហារកាតូលិក John the Divine នៅទីក្រុងញូវយ៉ក (សហរដ្ឋអាមេរិក) គឺមួយក្នុងក្នុងចំណោមវិហារធំនិងស្អាតបំផុតគេទាំង ១៩ នៅលើពិភពលោក។ (រូបថត៖ tripadvisor)


វិហារកាតូលិក Milano (ប្រទេសអ៊ីតាលី)។ (រូបថត៖ schindle)

វិហារកាតូលិក Saint Saint Sebastian នៅទីក្រុង Rio de Janeiro ត្រូវបានគេចាត់ទុកដូចជានិមិត្តរូបរបស់ប្រទេសប្រេស៊ីល។


វិហារ Notre Dame នៅទីក្រុងអូតាវ៉ា (កាណាដា)។ (រូបភាព៖ solosophie)


វិហារអន្តេវាសិកដ្ឋាននៅទីក្រុងម៉ូស្គូ (ប្រទេសរុស្ស៊ី)។


វិហារ Notre Dame Sai Gon ។ (រូបថត៖ កាសែត Thanh Nien)។

សំណង់វិហារ Notre Dame Sai Gon បានរៀបចំការប្រកួតរចនា នៅខែសីហាឆ្នាំ ៨៧៨៧៦ ហើយស្ថាបត្យករ J.Bourard បានជាមេម៉ៅការគម្រោងនេះ។

វិហារនេះត្រូវបានសាងសង់យ៉ាងលឿន ប្រហែលជា ២,៥ ឆ្នាំបានបញ្ចប់។ នៅសម័យដើមគេបានហៅថាវិហាររដ្ឋ ពីព្រោះរាល់ការចំណាយលើការសាងសង់ត្រូវបានផ្តល់ដោយរដ្ឋបារាំងដែលមានចំនួនទឹកប្រាក់ចំនួន ២៥០០.០០០ ហ្វ្រង់បារាំង។

ចាប់ពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ១៩៥៩ វិហារកាតូលិកនេះមានឈ្មោះ Notre Dame Sai Gon និងទីលាននៅខាងមុខវិហារ​បានហៅថា Notre Dame ទីលាន Hoa Binh./.

(បកប្រែដោយឌីណា)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម
Vinh Hy – Binh Lap៖ ខ្សែផ្លូវទៅដោយចំណាប់អារម្មណ៍
សង្ខេប​ក្បួន​ដង្ហែ​លើក​ទី​២ និង​ការ​ហែ​ក្បួន​នៅ​ទីលាន Ba Dinh
ការណែនាំអំពីទីផ្សារកម្ពុជា