Trending now

មនោសញ្ចេតនាដ៏ថ្លៃថ្នូររបស់អាណិកជននៅឯបរទេសចំពោះលោកប្រធានហូជីមិញ

09:11 | 12/05/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - ឆ្ពោះទៅការរំលឹកដល់លោកប្រធានហូជីមិញក៏ជាវិធីមួយដែលអាណិកជនបរទេសនៅទូទាំងពិភពលោក ឆ្ពោះទៅរកមាតុភូមិ ជាពិសេសសម្រាប់យុវជនជំនាន់ទី ៣ និងទី ៤ ។

យុវជននៅបរទេសចូលរួម«ជំរំរដូវក្តៅ»វៀតណាមឆ្នាំ ២០១៩ នៅឯខេត្ត Nghe An ដែលជាស្រុកកំណើតលោកប្រធានហូជីមិញ

ពេលនៅរស់លោកអ៊ុំហូជីមិញជានិច្ចកាលយកចិត្តទុកដាក់ជាពិសេសដល់ប្រជាអណិកជន ហើយមនោសញ្ចេតនាស្រឡាញ់រាប់អានរបស់ប្រជាអណិកជនវៀតណាមបានជួយបន្ថែមកម្លាំងដល់លោកអ៊ុំហូជីមិញនៅលើផ្លូវស្វែករកផ្លូវជួយសង្គ្រោះប្រទេសជាតិ។ ឆ្ពោះទៅមកលោកអ៊ុំហូជីមិញ ក៏ជារបៀបដែលប្រជាអាណិកជននៅគ្រប់ទ្វិពទាំងអស់បានឆ្ពោះទៅមកមាតុភូមិ ជាពិសេសចំពោះប្រជាអាណិកជនវ័យក្មេងជំនាន់ទី ៣ និងទី ៤ ដែលមានគោលបំណងចង់ស្វែងរក ថែរក្សាអត្ថសញ្ញាណ និងវប្បធម៌ជនជាតិ វៀតណាមនៅឯបរទេស។ ប្អូនបានស្គាល់រាប់អានលោកអ៊ុំហូជីមិញតាមរយៈការដំណាលរបស់ ឪពុកម្តាយ។

ខ្ញុំពិតជាគោរពលោកអ៊ុំណាស់ ព្រោះថា លោកអ៊ុំបានដឹកនាំប្រជាជនវៀតណាមឲ្យរួចផុតពីទាសភាពដ៏លំបាកវេទនា នាំជនរួមជាតិទទួលបានជ័យជំនះក្នុងសង្គ្រាម ដើម្បីដណ្ដើមឯករាជ្យជូនប្រទេសជាតិវៀតណាម។ ប្អូនពិតជាគោរពលោកអ៊ុំហូជីមិញណាស់។ ប្អូនសង្កេតឃើញថា លោកអ៊ុំគឺជាអគ្គមគ្គុទេសក៏ ដែលមានទឹកចិត្តល្អប្រពៃ ស្រឡាញ់ប្រទេសជាតិ និងមនុស្សវៀតណាម ក្នុងឆាកជីវិតធ្វើសកម្មភាពារបស់ខ្លួន លោកប្រធានហូជីមិញបានទៅកាន់គ្រប់ទីកន្លែងនៅលើពិភពលោក។ ចាប់ពីខែកក្កដា ឆ្នាំ ១៩២៨ ដល់ចុងឆ្នាំ១៩២៩ លោកបានរស់នៅ និងធ្វើការនៅកន្លែងជាច្រើននៅថៃ ជាមួយឈ្មោះថា Thau Chin។

យុវជននៅបរទេសចូលរួម«ជំរំរដូវក្តៅ»វៀតណាមឆ្នាំ ២០១៩ នៅឯខេត្ត Nghe An ដែលជាស្រុកកំណើតលោកប្រធានហូជីមិញ (រូបថត៖ vov)


ទឹកដី Udonthani ក៏បានបន្សល់ទុកនូវស្នាមជើងរបស់លោកក្នុងដំណើរស្វែងរកផ្លូវជួយសង្គ្រោះប្រទេជាតិ។ ហេតុដូច្នេះហើយ ទោះជាប្រជាអាណិកជន Udonthani ជំនាន់វ័យក្មេង បានកើត និងធំដឹងក្ដីនៅលើទឹកដីថៃក៏ដោយ ប៉ន្តែពួកគេនៅតែគោរពស្រឡាញ់រាប់អានលោក។ ទោះជានិយាយភាសាវៀតណាមមិនច្បាស់ក៏ដោយ ប៉ន្តែ Tran Viet Thai ដែលមានអាយុ ២៤ ឆ្នាំ មានការជក់ចិត្តនឹងការស្វែករកអំពីប្រវត្តិសាស្ត្រវៀតណាម ជាពិសេសគឺរឿងរ៉ាវ់អំពីលោកអ៊ុំហូជីមិញក្នុងរយៈពេលធ្វើសកម្មភាពបដិវត្តនៅថៃ។

មិត្ត Tran Viet Thai បានចែករំលែកថា៖ នាថ្ងៃកំណើតលោកអ៊ុំហូជីមិញជារៀងរាល់ឆ្នាំ ជីដូន ជីតា ឪពុកម្តាយ តែងតែនាំប្អូនទៅអគាររំលឹកវិញ្ញាណក្ខ័ន្ធ - ទីកន្លែងដែលមានតុសក្ការបូជាលោកអ៊ុំហូជីមិញ ដើម្បីអុជធូបទៀន រំលឹកអនុស្សាវរីយ៍អំពីលោកអ៊ុំហូជាទីគោរពស្រឡាញ់ ព្រមទាំងដើម្បីអប់រំដល់ជំនាន់វ័យក្មេងតាមរយៈរឿងដំណាលអំពីគុណបំណាច់ គុណធម៌ដ សាមញ្ញ សុភាពរាបសារ ស្រឡាញ់ជនរួមជាតិរបស់លោកអ៊ុំ។

យុវជននៅបរទេសបានអុជធូបដើម្បីរំលឹកវិញាណក្ខ័ន្ធឌលោកប្រធានហូជីមិញនៅខេត្ត Nghe An (រូបថត៖ vov)

មិត្ត Tran Viet Thai បានសំណេះសំណាលថា៖ ប្រជាជនវៀតណាមនៅថៃពិតជាគោរពស្រឡាញ់លោកអ៊ុំហូណាស់។ តាំងពីកុមារភាព ឪពុក ម្តាយបាននិយាយអំពីលោកអ៊ុំឲ្យប្អូនស្ដាប់ជាច្រើន។ ទោះជាជីវភាពរស់នៅរបស់លោកអ៊ុំហូជួបការលំបាកក៏ដោយ ប៉ន្តែ លោកអ៊ុំហូគឺជាមនុស្សដ៏មហិមាមួយនាក់ផងដែរ។ ចំពោះប្រជាអាណិកជនវ័យក្មេងមកពីទ្វីបអឺរ៉ុប និងទ្វីបអាមេរិកវិញ ទោះបីជាមិនសូវមានឱកាសទាក់ទងផ្ទាល់ ឬស្វែងយល់អំពីលោកអ៊ុំហូក៏ដោយ ប៉ុន្តែរូបភាពអំពីលោកអ៊ុំហូត្រូវបានបានមិតវ័យក្មេងទាំងនេះ ស្រមើស្រមៃតាមរយៈការរៀបរាប់របស់ឪពុកម្តាយ និងតាមរយៈ បទចម្រៀងតាំងពីកុមារភាព។

ទន្ទឹមនឹងនេះ ការចូលរួមជំរុំវិស្សមកាលក៏ជាទីលានលេងកំសាន្តដែលមានផលប្រយោជន៍ ហើយជាឱកាសសម្រាប់មិត្តវ័យក្មេងទទួលបានបទពិសោធន៍ ស្វែងរកអំពីលោកអ៊ុំហូ អំពីប្រពៃណីវប្បធម៌ ប្រវត្តិសាស្ត្រតាមរយៈ កេរ្តិ៍ដំណែល រមណីដ្ឋាន។ អាស្រ័យហេតុនេះ បំផុសស្មារតីស្នេហាជាតិ ក៏ដូចជាមោទនភាពជាតិចំពោះប្រជាអាណិកជនជំនាក់វ័យក្មេង។

មិត្ត Bui Hoang Thang ដែលមានអាយុ ២០ ឆ្នាំ មកពីប្រទេសកាណាដាបានចែករំលែកថា៖ “ កាលពីមុនប្អូនបានស្ដាប់រឿងរ៉ាវ់អំពីលោកអ៊ុំហូ ជាពិសេសគឺនៅពេលដែលលោកធ្វើដំណើរទៅកាន់រុស្ស៊ី ពោលគឺ នៅពេលដែលលោកបានទៅសាកសួរសុខទុក អគ្គមគ្គុទេសក៏លេនីននោះ ទោះជាក្នុងរដូវរងារធ្លាក់ព្រិលខ្លាំងក៏ដោយ ប៉ុន្តែលោកអ៊ុំនៅតែខិតខំប្រឹងប្រែង ទៅដាក់ផ្កាកុលាបរំលឹកវិញ្ញាណក្ខ័ន្ធនៅទីបញ្ចុះសព។

មិត្ត Bui Hoang Thang ដែលមានអាយុ ២០ ឆ្នាំ មកពីប្រទេសកាណាដា (រូបថត៖ vov)

តាមរយៈគំរូលោកអ៊ុំហូ ប្អូនបានរៀនសូត្រអំពីទឹកចិត្តដ៏សាមញ្ញ ហើយជានិច្ចកាលត្រូវខិតខំប្រឹងប្រែង។ ទោះពីជាលំបាកយ៉ាងណាក៏ដោយ ប៉ុន្តែប្អូននឹងខិតខំប្រឹងប្រែងសិក្សា រៀនសូត្រអស់ ពីកម្លាំងកាយចិត្តផងដែរ។ សាមញ្ញហើយតែងតែខំប្រឹងព្យាយាមខ្ញុំនឹងព្យាយាមទោះបីគ្រប់យ៉ាងអាចជាការលំបាកក៏ដោយខ្ញុំនឹងព្យាយាមអោយអស់ពីសមត្ថភាពហើយនឹងព្យាយាមរៀនសូត្រ” ពូពូគឺជាមនុស្សពូកែម្នាក់ព្រោះគាត់ចេះភាសាជាច្រើន។

មិត្ត Tran Phuong Anh អាយុ ២១ ឆ្នាំនៅប្រទេសកាណាដាក៏បាននិយាយទៀតថា«ឥឡូវនេះខ្ញុំចង់សិក្សាអោយបានល្អបន្ទាប់ពីរៀននាងខ្ញុំ ចង់ត្រលប់ទៅប្រទេសវៀតណាមវិញហើយធ្វើការអោយប្រទេសវៀតណាមដើម្បីកសាងប្រទេសរបស់ខ្ញុំអោយកាន់តែប្រសើរឡើង”៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម