Trending now

ការផ្សាយពាណិជ្ជកម្មអំពីហាណូយនៅលើកញ្ចក់ទូរទស្សន៍ CNN ទាក់ទាញទស្សនិកជនអន្តរជាតិជាច្រើនកុះករ

20:52 | 29/09/2019 (ប្រភព៖ vovworld.vn)

ជាមួយគ្នានេះ ទូរទស្សន៍ CNN ក៏បានបង្ហាញពាណិជ្ជកម្មចំនួន ៦០ វិនាទី រួមមានខ្សែភាពយន្តរឿង “អ្នកដែលរក្សា ហាណូ”, ខ្សែភាពយន្តរឿង “មូលហេតុ ៥ យ៉ាងដើម្បីស្រឡាញ់វៀតណាម” និងខ្សែភាពយន្តរឿង “វិស្សមកាលចំនួន ៦០ វិនាទី”។

រូបថតពីវីដេអូ - ហាណូយ ប្រភពនៃបេតិកភណ្ឌ

នាថ្ងៃទី ២៨ ខែកញ្ញា មន្ទីរទេសចរណ៍ទីក្រុងហាណូយបានអោយដឹងថា៖ “ចាប់ពីការផ្តើមយុទ្ធនាការ ក្នុងឆ្នាំ ២០១៩ មក (ពោលគឺពីថ្ងៃទី ៣ ខែមិថុនា ដល់ចុងខែសីហា) ទូរទស្សន៍ CNN (“បណ្តាញព័ត៌មានខ្សែកាបទូរទស្សន៍” របស់អាមេរិក) បានផ្សាយខ្សែភាពយន្តផ្សាយពាណិជ្ជកម្មចំនួនពីររឿង រយៈពេល ៣០ វិនាទី អំពីទីក្រុងហាណូយ រួមមានរឿង “ហាណូយ - ប្រភពនៃបេតិកភណ្ឌ” និង “ហាណូយ - បេះដូងវៀតណាម” ដោយបានផ្សាយចំនួន ៧០០ លើក។ ជាមួយគ្នានេះ ទូរទស្សន៍ CNN ក៏បានបង្ហាញពាណិជ្ជកម្មចំនួន ៦០ វិនាទី រួមមានខ្សែភាពយន្តរឿង “អ្នកដែលរក្សា ហាណូ”, ខ្សែភាពយន្តរឿង “មូលហេតុ ៥ យ៉ាងដើម្បីស្រឡាញ់វៀតណាម” និងខ្សែភាពយន្តរឿង “វិស្សមកាលចំនួន ៦០ វិនាទី”។ លើសពីនេះទៅទៀត ទូរទស្សន៍ CNN នៅតែបន្តផ្សាយអត្ថបទណែនាំផ្សព្វផ្សាយអំពីទីក្រុងហាណូយនិយាយដោយឡែកនិងវៀតណាមនិយាយរួមនៅលើគេហទំព័រធ្វើដំណើរ CNN ទៀតផង។ ខ្លឹមសារគុណភាពនៃកម្មវិធីនិងខ្សែភាពយន្តផ្សាយពាណិជ្ជកម្មអំពីទីក្រុងហាណូយ ផលិតនិងចាក់ផ្សាយដោយទូរទស្សន៍ CNN នោះ បន្តទាក់ទាញចំណាប់អារម្មណ៍របស់ទស្សនិកជននិងអ្នកទស្សនាជុំវិញពិភពលោក ដោយបង្កើតឥទ្ធិពលល្អលើមុខមាត់រដ្ឋធានីនិងប្រទេសវៀតណាមជាទូទៅ រួមចំណែកដល់ការបង្កើនចំនួនភ្ញៀវទេសចរអន្តរ ជាតិទៅកាន់ទីក្រុងហាណូយនិងវៀតណាមផងដែរ៕

(ប្រភព៖ vovworld.vn)

(ប្រភព៖ vovworld.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វៀតណាម​ពង្រឹងការគ្រប់គ្រង ធ្វើអាជីវកម្ម និងប្រើប្រាស់លំហសមុទ្រប្រកបដោយប្រសិទ្ធភាព
ទីក្រុង Parramatta រដ្ឋ New South Wales (អូស្ត្រាលី)៖ ផ្សព្វផ្សាយទេសចរណ៍វៀតណាម-ទីក្រុងហូជីមិញនៅអូស្ត្រាលី
កម្មភាពជាច្រើនក្នុងដំណើរកម្សាន្តស្វែងយល់ក្រោមប្រធានបទ «រង្វង់ដៃធំ»
ពង្រឹងកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នារវាងអ្នកសារព័ត៌មានវៀតណាម និងកម្ពុជា
ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម Phan Anh Son បានទទួលជួបប្រធានសមាគមមិត្តភាពមីយ៉ាន់ម៉ា-វៀតណាម