Trending now

CNN ឧទ្ទេសនាមពីគុហាដ៏ស្រស់ស្អាតបំផុតទាំង ៧ នៅវៀតណាម

08:52 | 20/07/2019 (យោងតាម Vietnam Journey បកប្រែដោយ ស្រីពេជ្រ)

យុគសម័យ - ប្រទេសវៀតណាមបានកត់ឈ្មោះរបស់ខ្លួននៅលើផែនទីដ៏ល្បីល្បាញលើពិភពលោកអំពីម្ហូបអាហារ ឆ្នេរសមុទ្រ កម្រាស់នៃប្រវត្តិសាស្រ្តនិងទេសភាពដ៏សម្បូបែប។ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ប្រទេសវៀត ណាមបានលេចឡើងជាគោលដៅមួយក្នុងចំណោមគោលដៅកំពូលៗ នៅលើពិភពលោកអំពីការស្វែងយល់ពីគុហា។

១.គុហា Son Doong និងគុហា En

(រូបថត: Alesha Bradford)

គុហា Son Doong: ត្រូវបានចាត់ទុកថាជាគុហាធំបំផុតនៅក្នុងពិភពលោក ដោយបរិមាណ ដែលប៉ាន់ស្មាននាបច្ចុប្បន្នគឺ Son Doong មានប្រហែល ៣៨,៥ លានម៉ែត្រត្រីគុណ។ ប្រការគួរឲ្យអស្ចារ្យគឺ ក្នុងគុហានៅមានព្រៃធំមួយដែរ។

(រូបថត: Alesha Bradford)

Oxalis, រួមជាមួយនឹងដៃគូរបស់ខ្លួនគឺ សមាគមស្វែងយល់ពីគុហាអង់គ្លេស បានរៀបចំដំណើរទេសចរណ៍ពិសេសដើម្បីស្វែងយល់ពីគុហា Son Doong ដោយនាំក្រុមភ្ញៀវតូចៗប្រហែល ៦ ទៅ ១០ នាក់ចូលទៅក្នុងរូងភ្នំក្នុងរដូវប្រាំង ចាប់ពីខែមករារហូតដល់ខែសីហាជារៀងរាល់ឆ្នាំ។ រូងភ្នំ En (រូងភ្នំធំបំផុតទីបីនៅវៀតណាម) គឺជាចំណតដំបូងនៃដំណើរទស្សនកិច្ចនេះ មុននឹងចូលស្វែងយល់ពីគុហា Son Doong

២. រូងភ្នំ Va និងរូងភ្នំ Nuoc Nut

រូបថត: Oxalis Adventures/ Ryan Deboodt

សម្រាប់រូងភ្នំ Va និងរូងភ្នំ Nuoc Nut​៖ Oxalis មានទួរទេសចរណ៍រយៈពេល ២ ថ្ងៃដើម្បីស្វែងរកគុហាទាំងពីរនេះ។

(រូបថត: Oxalis Adventure/Ryan Deboodt)

រូងភ្នំ Hang Nut: ថ្វីត្បិតតែងាយស្រួលធ្វើដំណើរជាងរូងភ្នំ Son Doong ក៏ដោយ ប៉ុន្តែរូងភ្នំពីរនេះនៅតែជាដំណើរផ្សងព្រេងមួយ ជាមួយនឹងដំណើរឆ្លងកាត់ព្រៃឈើ ឆ្លងកាត់ថ្មនិងហែលទឹកនៅក្នុងរូងភ្នំនិងគយគន់ពីភាពអស្ចារ្យនៃរូងភ្នំ។

៣.ប្រព័ន្ធគុហា Tu Lan

(រូបថត: Oxalis)

លោក Howard Limbert ទីប្រឹក្សាបច្ចេកទេសនៃក្រុមហ៊ុនទេសចរណ៍ផ្សងព្រេង Oxalis នៅខេត្ត Quang Binh បានប្រាប់សារព័ត៌មាន CNN ថា “វៀតណាមមានរូងភ្នំមួយចំនួនដ៏ស្រស់ស្អាតបំផុតនៅលើពិភពលោក”។ ក្នុងនោះ មានប្រព័ន្ធគុហាដ៏ស្អាតអស្ចារ្យ នោះគឺ ប្រព័ន្ធគុហា Tu Lan តែម្តង។

(រូបថត: Oxalis Adventure/Ryan Deboodt)

ប្រព័ន្ធគុហា Tu Lan នេះមានរូងភ្នំចំនួន ១០ ហើយទីនេះកាន់តែល្បីឈ្មោះ ចាប់តាំងពីមានវត្តមាននៅក្នុងរឿង “Kong: Skull Island” កាលពីឆ្នាំ ២០១៧។ មនុស្សជាច្រើនក៏មកទីនេះដោយសារខ្សែភាពយន្តនេះផងដែរ។

(រូបថត: Oxalis Adventure/Ryan Deboodt)

រូងភ្នំ Tien ស្ថិតក្នុងប្រព័ន្ធគុហា Tu Lan។ ឈ្មោះរូងនេះត្រូវបានដាក់តាមរូបរាងគួរឱ្យចាប់អារម្មណ៍នៃថ្មនិងខ្សែកោងដ៏ស្រស់ស្អាតនៃធម្មជាតិនៅក្នុងគុហា។

(រូបថត: Oxalis Adventures/Ryan Deboodt)

ក្នុងដំណើរការស្វែងយល់ពីរូងភ្នំ Tien ១ និង រូបភ្នំ Tien ២នោះ គឺ ទាំង ២នេះ គឺជារូងភ្នំស្ងួតហើយអ្នកទេសចរនឹងឆ្លងកាត់ចម្ងាយ ៥.៥ គីឡូម៉ែត្រ ដល់ចុងបញ្ចប់អាចឡើងដល់កំពស់ ១០០ ម៉ែត្រ។

៤. រូងភ្នំ Thien Duong

(រូបថត: Dam Xuan Lam)

សោភ័ណភាពមួយទៀតនៅឧទ្យានជាតិ Phong Nha Ke Bang គឺរូងភ្នំ Thien Duong។ រូងភ្នំនេះត្រូវបានគេរកឃើញនៅក្នុងឆ្នាំ ២០០៥ ហើយបន្ទាប់មកបានបើកសម្រាប់បម្រើទេសចរណ៍។ រូបភ្នំនេះនាំមកភាពភ្ញាក់ផ្អើលសម្រាប់អ្នករុករកនិងអ្នកទេសចរ អំពីភាពស្រស់ស្អាតរបស់រូង។

(រូបថត: Dam Xuan Lam)

Thien Duong ត្រូវបានគេចាត់ទុកថាជារូងភ្នំស្ងួតវែងបំផុតនៅក្នុងទ្វីបអាស៊ី ដែលមានប្រវែងជាង ៣១គីឡូម៉ែត្រ ហើយរូងភ្នំធំទូលាយដែលអាចផ្ទុកយន្តហោះ jumbo jet មួយគ្រឿងក៏បានដែរ។ អ្នកទេសចរអាចទស្សនារូបភ្នំនេះ តាមវិធីចំនួនពីរ៖ ១ - ដើរដោយថ្មើជើងតាមផ្លូវក្រាលឈើដែលមានអំពូលភ្លើងឬ ២ - ធ្វើដំណើរផ្សងព្រេងរយៈពេល ៧ គីឡូម៉ែត្រ ហើយសម្រាកមួយយប់ក្នុងរូងភ្នំ។

៥. Tam Coc

(រូបថត: TCDL វៀតណាម / Christian Berg)

Tam Coc គឺជាចំណុចលេចធ្លោនៃដំណើរកំសាន្តរមណីដ្ឋាន Trang An នៃខេត្ត Ninh Binh ។ អ្នកទេសចរនឹងបានទៅទស្សនារូងភ្នំចំនួនបីគឺ រូងភ្នំ Ca, រូបភ្នំ Hai និង រូងភ្នំ Ba ដោយជិះទូក។ ដំណើរកម្សាន្តទៅស្វែងរក Tam Coc គឺជាបទពិសោធន៍ដ៏កម្រមួយដែរ។

(រូបថត: TCDL វៀតណាម / Christian Berg)

ទស្សនា Tam Coc ភ្ញៀវទេសចរក៏តែងតែទស្សនារមណីដ្ឋាន Trang An។ នៅទីនេះក៏អាចរកឃើញគុហាដ៏ស្រស់ស្អាតនៅលើទឹកផងដែរ។

៦. រូបភ្នំ Sung Sot

(រូបថត: TCDL / Christian Berg)

ស្ថិតក្នុងឈូងសមុទ្រ Ha Long ខេត្ត Quang Ninh, រូបភ្នំ Sung Sot ត្រូវបានជនជាតិបារាំង រកឃើញកាលពីឆ្នាំ ១៩០១។ រូងភ្នំនេះ មានផ្ទៃដីប្រមាណជា ១០.០០០ ម៉ែត្រការ៉េ ដែលជារូងភ្នំ១ ក្នុងចំណោមរូងភ្នំចំនួន ៥៩ ដែលត្រូវបានរកឃើញនៅក្នុងបេតិកភណ្ឌពិភពលោកនៃឈូងសមុទ្រ Ha Long។

៧.រូបភ្នំ Luon

រូបថតៈ Baoquangninh

តូចជាងរូងភ្នំ Sung Sot រូងភ្នំ Luon នាំមកនូវអារម្មណ៍ហាក់ដូចជាចូលទៅក្នុងពិភពលោកតូចមួយដាច់ដោយ ឡែកពីឈូងសមុទ្រ Ha Long អញ្ជឹង។ រូបភ្នំនេះ ដែលមានប្រវែងត្រឹមតែ ៦០ ម៉ែត្រនិងកំពស់ ៤ម៉ែត្រប៉ុណ្ណោះ ត្រឹមតែជិះទូកទើបចូលបាន។ នៅពេលដែលទឹកឡើង អ្នកនឹងត្រូវពត់ខ្លួនដើម្បីចូលបាន។ នៅពេលដែលអ្នកឆ្លងកាត់រូងភ្នំនោះអ្នកនឹងមានអារម្មណ៍ផ្សងព្រេងក្នុងសមុទ្រស្ងប់ស្ងាត់មួយដោយសត្វស្វាកំពុងឡើងលើកោះថ្មដែលព័ទ្ធជុំវិញ។

(យោងតាម Vietnam Journey បកប្រែដោយ ស្រីពេជ្រ)

(យោងតាម Vietnam Journey បកប្រែដោយ ស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន