Trending now

ព័ត៌មានជាតិថ្ងៃអនាគតកម្ពុជា នឹងមានប្រភពទឹក ប្រើប្រាស់ច្បាស់លាស់ នៅតាមព្រំដែន

20:38 | 23/03/2020

លោកចាន់ យុត្ថា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ ក្រសួងធនធានទឹកនិងឧតុនិម អះអាងថានៅថ្ងៃអនាគត កម្ពុជានឹងមានប្រភពទឹកច្បាស់លាស់ សម្រាប់ ឲ្យប្រជាកសិករ ប្រើសប្រាស់ស្រោចស្រពដំណាំនានា នៅតាមព្រំដែន ទៅតាមតម្រូវការ របស់ពួកគេ ដោយមិនចាំបាច់ពឹងលើប្រភពទឹក ពីបណ្ដាប្រទេស ជាប់កម្ពុជាទៀតនោះទេ។

លោកចាន់ យុត្ថា រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យ ក្រសួងធនធានទឹកនិងឧតុនិមកម្ពុជា

ក្នុងសន្និសីទសារព័ត៌មានស្ដីពី “វឌ្ឍនភាពនិងទិសដៅការងារបន្ត របស់ក្រសួងធនធានទឹក និងឧតុនិយម”នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ លោកចាន់ យុត្ថា បានថ្លែងថា “ទាក់ទងជាមួយការប្រើប្រាស់ទឹក នៅតាមព្រំដែន រាល់ថ្ងៃយើងមាន គណៈកម្មការប្រើប្រាស់ទឹក នៅតាមព្រំដែន រវាងកម្ពុជា ជាមួយនឹងភាគីវៀតណាម ក៏ដូចជាមួយផ្នែកតូច ជាមួយនឹងភាគីថៃ យើងឃើញមានការប្រឈមខ្ពស់ ដោយសារតែយើង តំបន់មួយចំនួនដូចជា ខ្ញុំឧទាហរណ៍ តាកែវ កណ្ដាល កំពតឬក៏ព្រៃវែង ស្វាយរៀង តំបន់នៅជាប់ព្រំដែនយើង ប្រើរបបទឹកជោរនាច ។ អីចឹងទេ ទឹកខាងវៀតណា គាត់ហូរចូលមក យើងទាញយកទឹកហ្នឹង យកមកប្រើសប្រាស់។ ប៉ុន្តែតំបន់មួយចំនួន គឺក្នុងគោលបំណងទៅថ្ងៃអនាគត បានន័យថា យើងប្រើសប្រាស់ សត្តានុពលទឹករបស់យើង ដែលមាននៅក្នុងប្រទេសរបស់យើង បង្វែរទៅកាន់តំបន់ព្រំដែនទាំងនោះ”។

ក្នុងឱកាសនោះ ដែលលោកបញ្ជាក់ថា ក្នុងឆ្នាំ២០១៩ កន្លងទៅនេះ កម្ពុជាផលិតស្រូវប្រាំង-វស្សា បានប្រមាណជាជិត៣លានហិកតា ដោយប្រើប្រាស់ទឹក អស់ប្រមាណជា៦២ភាគរយ។

លោកបន្ថែមថា “នៅក្នុងឆ្នាំ២០១៩កន្លងទៅកម្ពុជា ផលិតស្រូវទាំងប្រាំង ទាំងវស្សា ប្រមាណ២,៩៥៧ ៤០០ហិចតា តួរលេខមូលថា អាច៣លានហិចតា ក្នុង១ឆ្នាំដែលកម្ពុជា ផលិតស្រូវបាន នេះគឺទាំងស្រូវប្រាំងនិងស្រូវវស្សា។ អីចឹងយោងលើសត្តានុពល ដែលយើងមានប្រៀបធៀប ជាមួយនឹង ផ្ទៃដីបង្កបង្កើនផល យើងឃើញថា លទ្ធភាពឬក៏សត្តានុពលទឹករបស់យើង គ្របដណ្ដប់លើផ្ទៃដី បង្កបង្កើនផលបាន ប្រមាណ៦២ភាគរយ”។

ចំណែកទាក់ទង ជាមួយសន្តិសុខទឹកសាប លោករដ្ឋលេខាធិការ សង្កត់ធ្ងន់ថា ពីមួយថ្ងៃទៅមួយថ្ងៃ សន្តិសុខទឹកសាប កាន់តែមានការប្រឈម ដោយសារប្រជាពលរដ្ឋ​ នៅទូទាំងពិភពលោក មានកើនឡើង ដូចន្នេះការប្រើប្រាស់ទឹក នៅតាមគ្រួសារ ក៏មានការកើនឡើង ខណៈបរិមណទឹកសាប ដែលមាននៅលើភពផែនដី មិនមានការកើនឡើង ហើយហាក់បីមានការធ្លាក់ចុះទៅវិញ។

ជាមួយគ្នានេះដែរ លោកបញ្ជាក់ថា ក្រសួងធនធានទឹកនិងឧតុនិយម នឹងសាងសង់ ស្ថានីយ៍ស្រោចស្រពទឹក “រ៉ាដា” បន្ថែមមួយទៀត នៅខេត្តកំពង់ធំ ដែលគ្រោងចំណាយវិកា ប្រមាណជា៧លានដុល្លារ។

លោកបន្ថែមថា “ជាការពិតក្រសួងធនធានទឹក និងឧតុនិយម ដូចខ្ញុំលើកពីខាងដើម យើងនឹងសហការ ជាមួយបណ្ដាប្រទេសជាមិត្ត ក៏ដូចជាដៃគូអភិវឌ្ឍ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ទាំងវិស័យទឹក ក៏ដូចជាវិស័យការ ប្រែប្រួលអាកាសធាតុ នេះ ហើយស្ថានីយ៍ទី២ “រ៉ាដា”ដែលយើងគ្រោងសាងសង់ក្នុងខេត្តកំពង់ធំនេះ គឺយើងធ្វើការ សហការជាមួយ ធនាគារអភិវឌ្ឍអាស៊ីយ៍ (ADB) ហើយនៅក្នុងនោះតម្លៃគ្រោង ព្រោះអីមិនមែនសាងសង់ តែស្ថានីយ៍មួយគ្រប់គ្រាន់ទេ គឺត្រូវមានបំពាក់នូវឧបករណ៍ រណបជាច្រើនទៀត។ ខ្ញុំឧទាហរណ៍ ដូចជាស្ថានីយ៍ “រ៉ាដា”តេជោសែន យើងមានតាំងពី ប្រព័ន្ធលំហូរទិន្នន័យ ប្រព័ន្ធព្យាករណ៍ យើងមានផ្កាយរណប សម្រាប់ចាប់យក មើលស្ថានភាព ពពកនិងបាតុភូតផ្សេងៗមួយចំនួន-ល-។ រួមទាំងការបណ្ដុះបណ្ដាមន្រ្តីរបស់យើង ឲ្យចេះប្រើប្រាស់។ អីចឹងកញ្ចប់ថវិកា សម្រាប់អ្វីដែលខ្ញុំបានរៀបរាប់នេះ ក្នុងរង្វង់ប្រមាណប្រហែលជា ៧លានដុល្លារ”៕

(ប្រភពព័ត៌មាន: dap-news.com)

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR