Trending now

ក្រសួង​ការ​បរទេស​កោត​សរសើរ​ចំពោះ​ការ​ប្តេជ្ញា​ចិត្ត​របស់​កូរ៉េ​ខាង​ត្បូង​ក្នុង​កិច្ចសហ​ប្រតិបត្តិការ​

15:02 | 01/10/2020 (សរុបដោយ ហេង វុធ្ធី)

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​សាទរ​ចំពោះ​ប្រទេស​កូរ៉េខាងត្បូង​ដែល​បាន​ប្តេជ្ញា​ជួយ​អភិវឌ្ឍ​ក្នុង​តំបន់​មេគង្គ​។​

ទិដ្ឋភាពនៃកិច្ចប្រជុំនេះ​

ការលើកឡើង​បែបនេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ម្សិលមិញ​បន្ទាប់ពី​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ លើក​ទី​១០ ដែល​បាន​ធ្វើឡើង​តាម​ប្រព័ន្ធ​វីដេអូ​កាលពី​ថ្ងៃ​ច័ន្ទ ដឹកនាំ​ដោយ​សហប្រធាន​ពីររូប​គឺ លោក ផាម ប៊ិ​ញ​មិញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​វៀតណាម និង​លោកស្រី កាង ក្យុ​ង​វ៉ា រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​កូរ៉េខាងត្បូង ។​

​លោក ប្រាក់ សុខុន ថ្លែងថា​៖ «​ផ្អែកលើ​លក្ខណៈសម្បត្តិ​យ៉ា​ជាក់ស្ដែង យើង​សូម​កោតសរសើរ​ចំពោះ​ការប្ដេជ្ញាចិត្ត​របស់​សាធារណរដ្ឋ​កូរ៉េ ក្នុងការ​រួមចំណែក និង​ការយកចិត្តទុកដាក់​ជា​ចម្បង​លើ​ការអភិវឌ្ឍ​នៅក្នុង​តំបន់​មេគង្គ និង​ការសម្រេច​ឲ្យ​បាន​នូវ​សហគមន៍​អាស៊ាន ដែលជា​វិសាលភាព​ដ៏​ធំធេង​នៅក្នុង​ក្របខ័ណ្ឌ​នេះ​»​។​ លោក​បន្តថា​៖ «​ដោយ​ផ្ដោតលើ​និរន្តរភាព​ដ៏​យូរអង្វែង​នៃ​កិច្ចសហប្រតិបត្តិការ​រ​បស់​យើង ខ្ញុំ​មាន​ទស្សនៈ​ថា​ជំនួយ​អភិវឌ្ឍន៍​គ្រាន់តែ​ជា​ផ្នែក​មួយ​នៃ​រឿង​ប៉ុណ្ណោះ​»​។​

​លោក​ថា​៖ «​ភាព​ធន់​នៃ​ប្រជាជាតិ​របស់​យើង ជាពិសេស​នៅក្នុង​រយៈពេល​នៃ​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​ក្រោយ​វីរុស​កូ​វីដ​១៩ នឹង​អាស្រ័យ​លើ​សមត្ថភាព​របស់​រដ្ឋា​ភិ​បាល​នីមួយៗ​ក្នុង​ការជំរុញ​សេដ្ឋកិច្ច​តាមរយៈ​ពាណិជ្ជកម្ម វិនិយោគ និង​ទេសចរណ៍​»​។​ ​លោក​បន្ថែមថា​៖ «​នេះ​ជា​អ្វីដែល​ខ្ញុំ​រំពឹងថា​ការចូលរួមចំណែក​យ៉ាងសកម្ម​របស់​វិស័យ​ឯកជន​ដើម្បី​ជំរុញ​ឱកាស​អាជីវកម្ម និង​វិនិយោគ​ថ្មីៗ​ក្នុងការ​បង្កើត​ការបង្កើត​ការងារ​ថ្មីៗ​គឺ​សមស្រប​សម្រាប់​បទដ្ឋាន​ថ្មី​ក្រោយ​ករណី​ឆ្លង​រីក​រាលដាល​នៃ​វីរុស​នេះ​បញ្ចប់ទៅ​»​។​

​ជាមួយគ្នានេះ​ផងដែរ លោក ប្រាក់ សុខុន ក៏បាន​ថ្លែងអំណរគុណ​ដល់​ប្រទេស​កូរ៉េខាងត្បូង​ដែល​បានផ្តល់​កញ្ចប់​ថវិកា​ចំនួន ៣០០ ០០០ ដុល្លារ​សម្រាប់​ប្រទេស​កម្ពុជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​វីរុស​កូ​វីដ​១៩​។​ ​លោក​ក៏បាន​កោតសរសើរ​ចំពោះ​ការបញ្ចប់​ប្រកបដោយ​ជោគជ័យ​នៃ «​ការគ្រប់គ្រង​និង​អភិវឌ្ឍន៍​ធនធានទឹក​នៅលើ​ដង​ទន្លេមេគង្គ​» ដែល​ភ្ជាប់​ទៅនឹង​អាង​ស្តុក​ទឹក​នៃ​បឹង​ទន្លេសាប​។​ សេចក្តីប្រកាស​ព័ត៌មាន​ដែល​ចេញផ្សាយ​ដោយ​ក្រសួងការបរទេស​កាល​ពី​ម្សិលមិញ​ក៏បាន​បង្ហាញ​ការគាំទ្រ​យ៉ាងខ្លាំង​ចំពោះ គោលនយោបាយ​ភាគខាងត្បូង​ថ្មី របស់​កូរ៉េខាងត្បូង​ដោយ​ផ្អែកលើ​សសរស្តម្ភ​បី គឺ​ប្រជាជន វិបុលភាព និង​សន្តិភាព ដូចដែល​បាន​គូសបញ្ជាក់​នៅក្នុង​សេចក្តីថ្លែងការណ៍​ទន្លេមេគង្គ​-​ទន្លេ​ហាន​។​

​ក្រសួង​ក៏បាន​សង្កត់ធ្ងន់​ពី​សារសំខាន់​នៃ​កិច្ចសហប្រតិបត្តិការ​កា​ន់​តែ​រឹងមាំ​រវាង​វិស័យ​ឯកជន​សាធារណៈ​ដើម្បី​ការអភិវឌ្ឍន៍​ប្រកបដោយ​បរិ​យា​ប័ន្ន​និង​ចីរភាព​ក្នុង​តំបន់ និង​បាន​ចែករំលែក​នូវ​ទស្សនៈ​ថា វេទិកា​ធុ​កិច្ច​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ និង​ក្រុមប្រឹក្សា​ធុរកិច្ច​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ បាន​ពង្រឹង​នូវ​ចំណង​ទំនាក់ទំនង​សេដ្ឋកិច្ច រវាង​សាធារណរដ្ឋ​កូរ៉េ និង​បណ្ដា​ប្រទេស​មេគង្គ​។​ ជាមួយគ្នានេះ​ផងដែរ លោក​ប្រាក់ សុខុន ក៏បាន​បង្ហាញ​ពី​ការស្វាគមន៍​និង​ការគាំទ្រ​របស់​ប្រទេស​កម្ពុជា​ចំពោះ​សំណើ​របស់​កូរ៉េខាងត្បូង​ក្នុងការ​តម្លើង​កម្រិត​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​- សាធារណរដ្ឋ​កូរ៉េ​ទៅជា​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​ស្របតាម​គំនិត​ផ្តួចផ្តើម​របស់លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន កាលពី​ឆ្នាំមុន​ក្នុងការ​តម្លើង​កម្រិត​យ​ន្ត​ការ​នៃ​កិច្ចប្រជុំ​នេះ​ទៅដល់​កម្រិត​កិច្ចប្រជុំ​កំពូល​។​

​កិច្ចប្រជុំ​នេះ​បានអនុម័ត​លើ​ឯកសារ​គោល​ចំនួន​២ គឺ (១) សេចក្ដីប្រកាស​សហប្រធាន​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ​លើក​ទី​១០ និង (២) ផែនការ​សកម្មភាព​ឆ្នាំ​២០២១-២០២៥ ស្ដីពី​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ សម្រាប់​អនុវត្ត​នូវ​សេចក្ដីថ្លែងការណ៍​ទន្លេមេគង្គ​-​ទន្លេ​ហាន​។​

​លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​កម្ពុជា​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​បាន​ប្រាប់​សារព័ត៌មាន​ខ្មែរ​ថា​ម​ស៍កា​លពី​ម្សិលមិញ​ថា​កិច្ចសហប្រតិបត្តិការ​ទ​ន្លេ​មេគង្គ​-​សាធារណរដ្ឋ​កូរ៉េ​គឺជា​ឱកាស​មួយ​សម្រាប់​ប្រទេស​កម្ពុជា​ក្នុងការ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងត្បូង ជាពិសេស​តាមរយៈ​ការវិនិយោគ​និង​ការដោះដូរ​ពាណិជ្ជកម្មរ​វាង​ប្រទេស​ទាំងពីរ​។​ ប្រទេស​ទាំងពីរ​ស្ថិតក្នុង​ដំណាក់កាល​វិជ្ជមាន​ជាមួយគ្នា​ទៅវិញទៅមក ដែលមាន​សក្តានុពល​ក្នុង​ការគិត​អំពី​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​។ វា​អាចមាន​អត្ថប្រយោជន៍​ខ្លាំងណាស់​សម្រាប់​ប្រទេស​កម្ពុជា​” ។​ លោក​បាន​បន្តថា​៖ «​ជាពិសេស ប្រទេស​កូរ៉េខាងត្បូង​បាន​ជួយ​ប្រទេស​កម្ពុជា​ក្នុងអំឡុងពេល​មាន​ការរីក​រាលដាល​នៃ​ជំងឺ​រាតត្បាត ក៏ដូចជា​ការប្តេជ្ញាចិត្ត​ក្នុងការ​ស្តារឡើងវិញរ​បស់​ប្រទេស​ក្រោយ​វិបត្តិ​កូ​វីដ​១៩»​។​

គួរបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នឹងចូលរួម​កិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេស​អាស៊ាន​-​ចក្រភព​អង់គ្លេស ស្ដីពី​ជំងឺ​កូ​វីដ​១៩ តាមរយៈ​ប្រព័ន្ធ​វីដេអូ​នៅថ្ងៃនេះ​៕

(សរុបដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: Postkhmer/ Freshnews)

(សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

លោកសាស្ត្រាចារ្យ បណ្ឌិត វង់ សុធារ៉ា៖ ប្រវត្តិវិទូកម្ពុជាលើកសរសើរជ័យជំនះ Dien Bien Phu
វៀតណាមរៀបចំសប្តាហ៍វប្បធម៌នៅកម្ពុជាឆ្នាំ២០២៤
ទីក្រុងហូជីមិញ​ - សមាជិកនៃបណ្តាញទីក្រុងសិក្សាសកលរបស់អង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌របស់អង្គការសហប្រជាជាតិ
ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ