Trending now

​គម្រោង​ថាមពល​ស្អាត តម្លៃ​ជិត​៣​លាន​ដុល្លារ​នៅ​បឹង​ទន្លេសាប នឹង​ជួយ​លើកកម្ពស់​វិស័យ​កសិកម្ម​កម្ពុជា​

20:23 | 06/09/2020 (សរុបដោយ ហេង វុធ្ធ)

គម្រោង​ផ្លាស់ប្តូរ​ពី​ថាមពល​កង្វះ ទៅ​ថាមពល​ពន្លឺព្រះអាទិត្យ (SWITCH to Solar) នឹងចូលរួម​ចំណែក​ដ​ល់​កំណើន​សេដ្ឋកិច្ចកម្ពុជា​តាមរយៈ​ការលើកកម្ពស់​វិស័យ​កសិកម្ម​នៅ​តំបន់​បឹង​ទន្លេសាប​។ នេះ​ជាការ​លើកឡើង​របស់លោក កែប រតនា ប្រធាន​គម្រោង SWITCH to Solar របស់​អង្គការ People In Need Cambodia ដោយ​បញ្ជាក់ថា គម្រោង​នេះ មាន​ទំហំ​ទឹកប្រាក់​២,៥ អឺរ៉ូ (​ជិត​៣​លាន​ដុល្លារ​) សម្រាប់​អនុវត្ត​ក្នុង​រយៈពេល​៤​ឆ្នាំ​។

​គម្រោង​ថាមពល​ស្អាត តម្លៃ​ជិត​៣​លាន​ដុល្លារ​នៅ​បឹង​ទន្លេសាប នឹង​ជួយ​លើកកម្ពស់​វិស័យ​កសិកម្ម​កម្ពុជា​

បើតាម​លោក កែប រតនា គម្រោង​ផ្លាស់ប្តូរ​ទៅ​ថាមពល​ពន្លឺព្រះអាទិត្យ​ដែល​អនុវត្ត​ពី​ឆ្នាំ​២០២០​ដល់​២០២៤ នៅក្នុង​ខេត្ត​ចំនួន​៥ ដែល​ជាប់​បឹង​ទន្លេសាប និង​នៅ​រាជធានី​ភ្នំពេញ​ នឹង​ជួយ​កាត់បន្ថយ​ផលប៉ះពាល់​ដល់​បរិស្ថាន​ពី​ការប្រើប្រាស់​ថាមពល​កង្វះ ពី​សំណាក់​សហគ្រាស​ធន​តូច​និង​មធ្យម​(SME) ក្នុង​វិស័យ​កសិកម្ម ហើយ​ព្រមទាំង​បង្កើត​ឱកាស​ការងារ​បៃតង​ដល់​ពលរដ្ឋ​រស់នៅក្នុង​តំបន់​ច្រើន​ផងដែរ​។

ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ (ThmeyThmey) លោក រតនា បាន​និយាយ​ដូច្នេះ​ថា​៖«​ការបង្កើត​គម្រោង​នេះ​ឡើង គឺ​យើង​ចង់​ចូលរួម​ក្នុងការ​បង្កើត​កំណើនសេដ្ឋកិច្ច​របស់​ប្រជាជន​នៅតាម​ជនបទ​។ ជាពិសេស [​គឺ​ប្រជាជន​] រស់នៅ​តាម​បឹង​ទន្លេសាប​ហ្នឹង​។ ហើយ​យើង​ក៏​ចង់​រួមចំណែក​កាត់បន្ថយ​ផលប៉ះពាល់​ដល់​បរិស្ថាន តាមរយៈ​ការជួយ​ដល់ SME ប៉ុន្តែ SME ហ្នឹង គឺ​យើង​ផ្តោតទៅលើ​វិស័យ​កសិកម្ម​និង​ជលផល​»​។

​ការជួយ​ដល់​ក្រុម​សហគ្រាស​ធន​តូច និង​មធ្យម​(SME) នៅក្នុង​វិស័យ​កសិកម្ម​និង​ជលផល​នេះ គឺ​ដើម្បី​កាត់បន្ថយ​ថ្លៃ​ចំណាយ​លើ​ការប្រើប្រាស់​ថាមពល​។ ជាពិសេស​គឺ​គម្រោង​ចង់ឱ្យ​ក្រុម SME ទាំងនោះ ផ្លាស់ប្តូរ​ពី​ការប្រើប្រាស់​ថាមពល​មិនមាន​និរន្តរភាព​ឬ​មិន​កកើត​ឡើងវិញ ងាក​ទៅប្រើ​ប្រាស់​ថាមពល​ដែល​កកើត​ឡើងវិញ​។ នេះ​ជាការ​អះអាង​របស់លោក កែប រតនា ដោយ​បន្តថា កសិករ​ដែល​ប្រើ​ថាមពល​សូ​ឡា នឹង​បង្កើត​លទ្ធភាព​ផលិត​នៃ​ចង្វាក់​ផលិតកម្ម ការដាំដុះ ដោយ​ចំណេញ​ពេលវេលា​និង​ថវិកា​បាន​ច្រើន ព្រមទាំង​ជួយ​ដល់​បរិស្ថាន​ថែមទៀត បើ​ធៀប​នឹង​កសិករ​ប្រើប្រាស់​ម៉ាស៊ីន​ដោយ​ប្រេង​ឥន្ទ​នៈ​។​

​ការប្រើប្រាស់​ថាមពល​សូ​ឡា​អាចជា​បរិបទ​ថ្មី​ឬ​បច្ចេកវិទ្យា​ថ្មី​សម្រាប់​កម្ពុជា ពិសេស​សម្រាប់​ប្រជាកសិករ​ក្នុងការ​ទាញយក​ថាមពល​ព្រះអាទិត្យ​មកប្រើប្រាស់​ដោយ​ខ្លួនឯង​ផ្ទាល់​បាន​គ្រប់​ទីកន្លែង គ្រប់ពេលវេលា ព្រមទាំង​ចំណាយ​តិច ដោយ​ពុំ​ចាំបាច់​ពឹងផ្អែក​លើ​បណ្តាញ​ថាមពល​អគ្គិសនី​របស់​រដ្ឋ​។​

​បើតាម លោក​កែប រតនា បច្ចុប្បន្ននេះ ថ្វីដ្បិតតែ​ភ្លើងអគ្គិសនី បាន​ទៅដល់​គ្រប់​ភូមិ​ក្នុង​គោលដៅ​របស់​ប្រទេស​ខ្មែរ​ក៏ពិតមែន​។ ប៉ុន្តែ​បើ​ត្រឡប់​ទៅ​មើល​កន្លែង​កសិដ្ឋាន ឬ​កន្លែង​ដែល​កសិករ​ផលិត​នានា គឺ​កសិករ​ឬ​ម្ចាស់​កសិដ្ឋាន​នីមួយៗ​ត្រូវ​ចំណាយ​ច្រើន ដើម្បី​ទាញ​អគ្គិសនី​រដ្ឋ​ទៅកាន់​កន្លែង​កសិដ្ឋានរ​បស់​ខ្លួន​សម្រាប់​ប្រើប្រាស់​ប្រចាំថ្ងៃ​។ ប៉ុន្តែ​ថាមពល​សូ​ឡា​នេះ​មនុស្ស​នៅ​គ្រប់​ទីកន្លែង​អាច​ទទួលបាន​ដោយ​គ្រាន់​តែមាន​ផ្ទាំង​សូ​ឡា និង​អាគុយ គឺអាច​ផលិត​ថាមពល​សម្រាប់​ប្រើប្រាស់​បាន​យ៉ាង​ល្អប្រសើរ​។

«​យើង​ចង់​ចូលរួមចំណែក​ច្រើន​ក្នុង​ការនាំ​ផលិតផល​ថ្មី ឬ​បរិបទ​ថ្មី [​ថាមពល​សូ​ឡា​] ហ្នឹង សម្រាប់​ការអភិវឌ្ឍ​នៅក្នុង​ស្រុក​ខ្មែរ​»​។ នេះ​ជាការ​លើកឡើង​របស់ ប្រធាន​គម្រោង SWITCH to Solar ហើយ​លោក​បញ្ជាក់ថា​៖«​ប្រសិនបើ​យើង​ជំរុញ​ការអនុវត្ត​ហ្នឹង​បាន អ៊ីចឹង​ខ្ញុំ​គិតថា វិស័យ​កសិកម្ម​យើង​ក្នុងពេល​បច្ចុប្បន្ន គឺ​រឹតតែ​លឿន​ថែមទៀត ហើយនឹង​ផ្តល់ឱកាស​ឱ្យ​កសិករ​ក្នុង​ការបើក​មុខរបរ​កសិកម្ម​ថ្មី នៅ​ទីតាំង​ដែល​គាត់​គិតថា​មាន​សក្កា​នុព​ល​»​។​

​ខេត្ត​ទាំង​៥​នៅជាប់​បឹង​ទន្លេសាប រួមមាន ខេត្តកំពង់ធំ កំពង់ឆ្នាំង បាត់ដំបង ពោធិសាត់ និង សៀមរាប រួមទាំង​រាជធានី​ភ្នំពេញ ទទួលបាន​ការអនុវត្ត​គម្រោង SWITCH to Solar ក្នុង​រយៈពេល​៤​ឆ្នាំ​ពី​អង្គការ People In Need Cambodia​។ បើតាម​លោក កែប រតនា គម្រោង​នេះ​នឹង​គាំទ្រ​ដល់​កសិករ​ពិសេស​ដល់ SME ក្នុង​វិស័យ​កសិកម្ម បាន​រហូតដល់​៩០០០​កន្លែង ហើយ​ព្រមទាំង​បាន​កាត់បន្ថយ​ការ​បំ​ភាយ​ឧស្ម័ន​កាបូ​និក​(CO2) ទៅក្នុង​បរិយាកាស​បាន​រហូត​៤០០០​តោន ក្នុង​មួយឆ្នាំ​៕

(សរុបដោយ ហេង វុធ្ធ)

(សរុបដោយ ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ