Trending now

ជំនួយលើគម្រោង និងកម្មវិធី​ធំៗ​ របស់​ ADB នៅកម្ពុជាសម្រេចបានសមិទ្ធផលជាច្រើន

15:30 | 19/05/2020 (សរុបដោយវិច្ឆិកា)

យោងតាមរបាយការណ៍បានលើកឡើងថា ADB បានផ្ដល់ជំនួយលើគម្រោង និងកម្មវិធី​ធំៗ ដែលបានចាប់ផ្តើមអនុវត្តន៍ក្នុងឆ្នាំ២០១៩ ក្នុងទឹកប្រាក់ចំនួន ២៧៥,៨ លាន​ដុល្លារ​អាម៉េរិក ហើយកំពុងបន្តរហូតដល់បច្ចុប្បន្ននេះ រួមមានគម្រោងឧទ្យានជាតិថាមពល​ព្រះ​អាទិត្យតម្លៃ ៧,៦​ លានដុល្លារ ដើម្បីកាត់បន្ថយថ្លៃអគ្គិសនី តាម​រយៈការវិនិយោគជាមួយ វិស័យឯកជនលើថមពលដែលអាចកកើតឡើងវិញនេះ។

ADB បង្ហាញនូវសមិទ្ធផលធំៗក្នុងគម្រោងផ្ដល់ជំនួយដល់កម្ពុជា​ក្នុងទឹកប្រាក់​២៧៥,៨ លានដុល្លារ ចាប់តាំងពីឆ្នាំ២០១៩ ដល់ពេលបច្ចុប្បន្ន។ (ប្រភព៖ smartwatermagazine)

ក្នុងរបាយការណ៍បានលើកឡើងថា ADB បានផ្ដល់ជំនួយលើគម្រោង និងកម្មវិធី​ធំៗ ដែលបានចាប់ផ្តើមអនុវត្តន៍ក្នុងឆ្នាំ២០១៩ ក្នុងទឹកប្រាក់ចំនួន ២៧៥,៨ លាន​ដុល្លារ​អាម៉េរិក ហើយកំពុងបន្តរហូតដល់បច្ចុប្បន្ននេះ រួមមានគម្រោងឧទ្យានជាតិថាមពល​ព្រះ​អាទិត្យតម្លៃ ៧,៦​ លានដុល្លារ ដើម្បីកាត់បន្ថយថ្លៃអគ្គិសនី តាម​រយៈការវិនិយោគជាមួយ វិស័យឯកជនលើថមពលដែលអាចកកើតឡើងវិញនេះ។

ទន្ទឹមនេះ រោងចក្រ​ថាមពលទាំង​នេះ​រំពឹងថា​នឹងបញ្ចៀសការបញ្ចេញផ្សែងពុលកាបូន​ឌីអុកស៊ីតយ៉ាងហោចណាស់ ១៤៨. ៦៥០ តោន​​​ក្នុងមួយឆ្នាំ។ កម្មវិធីអភិវឌ្ឍន៍ផ្នែកហិរញ្ញវត្ថុប្រកបដោយបរិយា ប័ន្ន (កម្មវិធីរង ទី២) តម្លៃ៤០លានដុល្លារ ដើម្បីបង្កើនការទទួលបានហិរញ្ញវត្ថុ ព្រមទាំងផ្តល់នូវសេវាហិរញ្ញវត្ថុថ្មីដល់សហគមន៍ក្រីក្រ ដែលរួមមានទីជនបទ ផ្នែកកសិកម្ម និងធុរកិច្ចខ្នាតតូច និង មធ្យម។ កម្មវិធីនេះគាំទ្រការអនុម័តយុទ្ធសាស្រ្តបរិយាប័ន្នហិរញ្ញវត្ថុជាតិ ច្បាប់សំខាន់ៗ ដូចជាច្បាប់កសាងទំនុកចិត្ត ច្បាប់ការពារអតិថិជន ព្រមទាំងការបញ្ចូលចំណេះដឹងផ្នែកហិរញ្ញវត្ថុក្នុងកម្មវិធីសិក្សា។ គម្រោងជំនាញសម្រាប់ពង្រឹងសមត្ថភាពប្រកួត ប្រជែង តម្លៃ ៦០ លានដុល្លារ ដើម្បីអភិវឌ្ឍន៍ធនធាន​មនុស្ស ទៅជាកម្លាំងពលកម្មដែលមានជំនាញ ក្នុង វិស័យអាទិភាពចំនួនបួន រួមមាន៖ ផ្នែក​ផលិតកម្ម សំណង់ អគ្គិសនី និងអេឡិចត្រូនិក។

ជាមួយគ្នានេះ កម្មវិធីទីបីនៃអភិវឌ្ឍន៍ផ្នែកសេវាអនាម័យនិងផ្គត់ផ្គង់ទឹកស្អាតតាមទី​ជនបទ តម្លៃ៤៩លានដុល្លារ (ដែល៤,៤លានដុល្លារជាប្រាក់ជំនួយ)​ ដើម្បីលើកកម្ពស់អនា​ម័យ និងការផ្គត់ផ្គង់ទឹកស្អាតថែមទៀតនៅតាមទីជនបទ។ កម្មវិធីនេះបន្ថែមចំនួន ខេត្ត​ពីប្រាំមួយ ទៅប្រាំបី (រួមមានខេត្ត បន្ទាយមានជ័យ បាត់ដំបង កំពង់ឆ្នាំង កំពង់ធំ កំពង់ស្ពឺ កំពត ពោធិ៍សាត់ និងខេត្ដសៀមរាប) និងអនុវត្តន៍ក្នុងភូមិចំនួន ៦០០។ ក្នុងរបាយការណ៍ក៏ បានបន្ថែមថា គម្រោងកែលម្អកសិកម្មស្រោចស្រព តម្លៃ១១៩,២ លានដុល្លារ (ដែល ២,២ លានដុល្លារជាប្រាក់ជំនួយ)ដើម្បីពង្រឹងភាពធន់នឹងអាកាសធាតុនៃហេដ្ឋារចនាសម្ព័ន្ធ កសិកម្មសំខាន់ៗ ធ្វើជំនួញផលិតកម្មស្រូវ ពោត ដំឡូងមី និងស្វាយ ព្រមទាំងលើកកម្ពស់ ផលិតភាព ​និងពិពិធកម្មកសិកម្ម៕

(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ភាពត្រឹមត្រូវនៃគោលមាគ៌ាការទូត «ដើមឬស្សីវៀតណាម»
ពិធីបំពាក់គ្រឿងជូននាយទាហាន និងកម្មាភិបាលថ្នាក់ដឹកនាំ ដែលបានចូលរួមវិភាគទានដ៏សំខាន់ក្នុងសកម្មភាពសហការស្វែងរក ជីកគាស់ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ
វៀតណាម៖ សកម្មភាពសួរសុខទុក្ខ និងប្រគល់អំណោយជូន​អតីតថ្នាក់ដឹកនាំនៃអគ្គស្នងការដ្ឋាននយោបាយក្នុងឱកាសរំលឹកខួបលើកទី ៧០ នៃទិវាជ័យជំនះ Dien Bien Phu
វៀតណាមជានិច្ចកាលដាក់មនុស្សជាមជ្ឈភាព កម្មវត្ថុ និងនិងគោលដៅនៃការអភិវឌ្ឍ
ប្រព័ន្ធផ្សព្វផ្សាយអាហ្សង់ទីនរំលេចអត្ថន័យដ៏ ធំធេងនៃជ័យជំនះជាប្រវត្តិសាស្ត្ររបស់វៀតណាម