យោធិនស្រី្តមួកខៀវវៀតណាមនៅវាលខ្សាច់ដែលមានអាកាសធាតុក្តៅខ្លាំងនៃទ្វីបអាហ្វ្រិក

00:00 | 19/10/2024 យោងតាមកាសែតកងទ័ពប្រជាជន

ឆ្នាំនេះគឺជាឆ្នាំខួបលើកទី ១០ ដែលវៀតណាមចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (ឆ្នាំ២០១៤ - ឆ្នាំ២០២៤)។

យុទ្ធជនមួកខៀវវៀតណាមមានមោទនភាពអំពីមាតុភូមិ កងកម្លាំងមួកខៀវវៀតណាម ពិនិត្យជំងឺសម្រាប់គ្រូបង្រៀននៅតំបន់ Abyei
ប្រជាជននៅមូលដ្ឋានផ្ដល់មនោសញ្ចេតនាពិសេសដល់នាយទាហានស្រី្តវៀតណាម
ប្រជាជននៅមូលដ្ឋានផ្ដល់មនោសញ្ចេតនាពិសេសដល់នាយទាហានស្រី្តវៀតណាម

ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក នាយទាហាន និងយោធិនវៀតណាមដែលចូលរួមក្នុងកងកម្លាំងរក្សាសន្តិភាពអង្គការសហប្រជាជាតិ រួមទាំងយោធិនស្ត្រីនៃកងទ័ពប្រជាជនវៀតណាម តែងតែខិតខំនាំមកនូវអនាគតល្អសម្រាប់ប្រជាជននៃបណ្តាប្រទេសដែលកំពុងជួបប្រទះសង្គ្រាមស៊ីវិល ដូចជា សាធារណរដ្ឋអាហ្វ្រិកកណ្តាល សាធារណរដ្ឋស៊ូដង់ខាងត្បូងឬ តំបន់ Abyei។

នៅសាធារណរដ្ឋអាហ្រ្វិកកណ្តាល លោកស្រីវរសេនីយ៍ទោ Vu Thi Lien ដែលជានាយទាហានមួកខៀវវៀតណាម កំពុងបង្រៀនភាសាបារាំងសម្រាប់កងទ័ពរបស់ប្រទេសម្ចាស់ផ្ទះ។ លោកស្រី Lien គឺជានាយទាហានវៀតណាមដំបូងគេដែលបំពេញភារកិច្ចបណ្តុះបណ្តាលសម្រាប់កងទ័ពជាតិនៅបេសកកម្មបង្វឹកបង្ហាត់របស់សហភាពអឺរ៉ុបប្រចាំនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (EUTM RCA) ចាប់ពីខែធ្នូ ឆ្នាំ២០២២ ដល់បច្ចុប្បន្ន។ ចែករំលែកអំពីការងាររបស់ខ្លួន លោកស្រីវរសេនីយ៍ទោ Vu Thi Lien បានឲ្យដឹងថា៖ "នេះជាលើកដំបូងហើយដែលខ្ញុំធ្វើការក្នុងបរិយាកាសអន្តរជាតិ។ ខ្ញុំបានជួបប្រទះការលំបាកជាច្រើន។ ទីមួយគឺភាពខុសគ្នានៃអាកាសធាតុ។ នៅទីនេះមានតែ ២ រដូវប៉ុណ្ណោះ ខណៈវៀតណាមមាន ៤ រដូវផ្សេងគ្នា។ នេះតម្រូវឲ្យខ្ញុំសម្របខ្លួន។ ទន្ទឹមនឹងនោះ ខ្ញុំក៏ព្រួយបារម្ភអំពីជំងឺរាតត្បាតផងដែរ។ ទីពីរ ការដែលធ្វើការក្នុងបរិយាកាសមានវប្បធម៌ផ្សេងៗគ្នា តម្រូវឲ្យខ្ញុំសម្របខ្លួនជានិច្ច។ ជួលកាលវាមិនមែនជារឿងងាយស្រួលនោះទេ។ ប៉ុន្តែភាសា ជាពិសេសភាសាបារាំង បានក្លាយជាស្ពានតភ្ជាប់ ជួយយើងឲ្យកាន់តែជិតស្និទ្ធជាមួយគ្នា។ អាស្រ័យភាសាបារាំង ខ្ញុំក៏មានភាពងាយស្រួលក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកតំបន់ផងដែរ"។

ក៏នៅអាហ្វ្រិកកណ្តាលដែរ លោកស្រីអនុសេនីយ៍ឯក Vu Nhat Huong ដែលជានាយទាហានស្រី្តទី ៧ របស់វៀតណាម កំពុងបំពេញភារកិច្ចផ្សព្វផ្សាយនៅស្ថានបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិនៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល (MINUSCA) អាណត្តិ ២០២១-២០២២ ក៏ជួបប្រទះនឹងអាកាសធាតុដ៏អាក្រក់នៃអាហ្វ្រិកផងដែរ។ លោកស្រី Huong បានរំលឹកថា៖ "នៅក្នុងការិយាល័យផ្សព្វផ្សាយព័ត៌មានរបស់ស្ថានបេសកកម្ម យើងតែងតែទទួលភារកិច្ចដែលមិននឹកស្មានដល់។ ភាគច្រើនគឺអមដំណើរក្រុមបេសកកម្មពិសេសរបស់មេបញ្ជាការ ឬមេបញ្ជាការរងនៃបេសកកម្ម ដើម្បីចុះទៅតំបន់ ឬកន្លែងដែលកំពុងមានបញ្ហាដើម្បីដោះស្រាយ។ ភារកិច្ចរបស់ខ្ញុំគឺថតនិងផ្សាយព័ត៌មាននៅលើទស្សនាវដ្ដីនៃបេសកកម្ម។ ខ្ញុំត្រូវចេញទៅក្រៅក្រោមពន្លឺថ្ងៃច្រើន មានកន្លែងដែលមានសីតុណ្ហភាពខ្ពស់ខ្លាំងណាស់ បើអ្នកមិនមានសុខភាពល្អក៏ពិបាកធ្វើដែរ។ នៅទីនេះក៏មានភារកិច្ចដែលយើងមិនធ្លាប់ជួបនៅវៀតណាម ដូចជាការជិះឧទ្ធម្ភាគចក្រដោយគ្មានខ្សែក្រវ៉ាត់សុវត្ថិភាព គ្មានទ្វារ និងការថតជាមួយក្រុមយាមល្បាតនៅលើលំហអាកាស។ នោះជាអនុស្សាវរីយ៍ដែលខ្ញុំមិនអាចបំភ្លេចបាន"។

ក្រៅម៉ោងបំពេញភារកិច្ច លោកស្រីអនុសេនីយ៍ឯក Vu Nhat Huong បង្រៀនឲ្យកុមារនៅមូលដ្ឋាន
ក្រៅម៉ោងបំពេញភារកិច្ច លោកស្រីអនុសេនីយ៍ឯក Vu Nhat Huong បង្រៀនឲ្យកុមារនៅមូលដ្ឋាន

នៅខែមករា ឆ្នាំ២០១៨ វៀតណាមបានចាប់ផ្តើមបញ្ជូននាយទាហានស្រី្តដំបូងទៅចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។ រហូតមកដល់ពេលនេះ វៀតណាមមាននាយទាហាននិងយោធិនស្រី្តចំនួន ១១៤ នាក់បានចេញដំណើរទៅបំពេញភារកិច្ចនៅតំបន់ Bentiu នៃស៊ូដង់ខាងត្បូង តំបន់ Abyei និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

ក្រោមអាកាសធាតុក្រៅខ្លាំងនៅទ្វីបអាហ្រ្វិក ក្រៅម៉ោងបំពេញកាតព្វកិច្ច នាយទាហានស្រី្តវៀតណាមក៏ជួយប្រជាជនមូលដ្ឋានដាំដំណាំ ណែនាំឲ្យស្ត្រីនៅតំបន់អំពីការដេរសម្លៀកបំពាក់ បង្រៀនឲ្យកុមារ ពិនិត្យនិងព្យាបាលជំងឺសម្រាប់ប្រជាជននៅជុំវិញតំបន់នោះ។

ដោយមានជំនាញល្អ ស្មារតីត្រៀមខ្លួនជាស្រេចក្នុងជំនះការលំបាក និងអស្ថិរភាពនៅតំបន់ នាយទាហាន និងយោធិនស្រ្តីវៀតណាមបំពេញភារកិច្ចរក្សាសន្តិភាពអន្តរជាតិដោយទឹកចិត្តសប្បុរសធម៌ និងស្មារតីអន្តរជាតិដ៏ថ្លៃថ្នូ។ ពួកគេបានបំពេញល្អភារកិច្ចដែលត្រូវបានប្រគល់ តាមនោះជួយមិត្តអន្តរជាតិកាន់តែយល់ច្បាស់អំពីវៀតណាមដែលជាប្រទេសស្រឡាញ់សន្តិភាព ហើយប្រជាជនវៀតណាមមានទឹកចិត្តសប្បុរសធម៌៕

ក្រុមគ្រូពេទ្យមួកខៀវវៀតណាមពិនិត្យនិងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាជនស៊ូដង់ខាងត្បូង ២០០ នាក់ ដែលរងផលប៉ះពាល់ដោយសារភ្លៀងនិងទឹកជំនន់ ក្រុមគ្រូពេទ្យមួកខៀវវៀតណាមពិនិត្យនិងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាជនស៊ូដង់ខាងត្បូង ២០០ នាក់ ដែលរងផលប៉ះពាល់ដោយសារភ្លៀងនិងទឹកជំនន់

ក្រុមគ្រូពេទ្យមួកខៀវវៀតណាមនៅស៊ូដង់ខាងត្បូងបានពិនិត្យ ព្យាបាល និងផ្តល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាជនជាង ២០០នាក់ ដែលរងផលប៉ះពាល់ដោយសារទឹកជំនន់។

កងទ័ពមួកខៀវវៀតណាម៖ កងទ័ពមួកខៀវវៀតណាម៖ "កសិករ" ក្នុងសម្លៀកបំពាក់យោធា នៅប្រទេសស៊ូដង់ខាងត្បូង

នៅនាយកដ្ឋានរក្សាសន្តិភាពវៀតណាម អ្នកទាំងអស់គ្នាបានស្គាល់ លោកវរសេនីយ៍ទោ Le Ngoc Son ក្នុងរហ័សនាមដ៏រាក់ទាក់ជិតស្និទ្ធថា ជា “កសិករពិតប្រាកដ”។

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

FDI ជប៉ុនជំរុញបរិវត្តកម្មបៃតងក្នុងផលិតកម្មនៅវៀតណាម
ការប្រែក្លាយធនធានវប្បធម៌ឱ្យទៅជាកម្លាំងចលករកំណើនថ្មី
UNCLOS បង្កើតមូលដ្ឋានគ្រឹះសម្រាប់សណ្តាប់ធ្នាប់ដែនសមុទ្រផ្អែកលើច្បាប់

ព័ត៌មានថ្មីៗ

បម្រុងទុកប្រមាណ ០,១% នៃ GDP ជារៀងរាល់ឆ្នាំ សម្រាប់ទាក់ទាញ ប្រើប្រាស់ឱ្យចំសមត្ថភាព និងអភិវឌ្ឍន៍ធនធានមនុស្សដែលមានទេពកោសល្យ
ទីក្រុង Ho Chi Minh ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៧៣១ នាក់
ខេត្ត Tuyen Quang ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ និងបញ្ចុះអដ្ឋិធាតុយុទ្ធជនពលីចំនួន ៩៣ នាក់ នៅ Vi Xuyen
បំផុសយុទ្ធនាការ "ដឹងគុណយុទ្ធជន Truong Son" ឆ្នាំ ២០២៦
Videx Cambodia 2026 ជំរុញការតភ្ជាប់សហគ្រាស សំដៅឆ្ពោះទៅកាន់ទំហំពាណិជ្ជកម្មទ្វេភាគី ២០ ពាន់លានដុល្លារអាមេរិក

អានច្រើនបំផុត

ពីទំនុកចិត្តផ្នែកនយោបាយ ទៅជាកម្លាំងចលករនៃកិច្ចសហប្រតិបត្តិការថ្មី វៀតណាម - កម្ពុជា
សេដ្ឋកិច្ចបង្កើតកម្លាំងរុញច្រានបន្ថែមសម្រាប់ទំនាក់ទំនងវៀតណាម - កម្ពុជា
"ការទូតខ្លាឃ្មុំផេនដា" និងអំណាចទន់របស់ប្រទេសចិន
ខេត្ត Tay Ninh ដាក់បញ្ចូលប្រព័ន្ធតម្លៃនានាទៅក្នុងជីវភាពរស់នៅ និងការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម
FDI ជប៉ុនជំរុញបរិវត្តកម្មបៃតងក្នុងផលិតកម្មនៅវៀតណាម