Trending now ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ

ការនាំចេញយកឈ្នះលើវិបត្តិដើម្បីរក្សាការអភិវឌ្ឍនៃសេដ្ឋកិច្ច

23:17 | 04/02/2022

នាឆ្នាំ២០២១ កន្លងទៅ មានពេលខ្លះដែលឱនភាពពាណិជ្ជកម្មបានកើនឡើងយ៉ាងខ្លាំង។ ប៉ុន្តែដោយយកឈ្នះលើជំងឺ Covid-19 និងអស្ថិរភាពនៃពាណិជ្ជកម្មសកលលោក ក្នុងឆ្នាំកន្លងទៅ ការនាំចេញ នាំចូលរបស់វៀតណាម នៅតែផ្តល់នូវផ្លែផ្កា ដោយទទួលបានជាង ៦០០ ពាន់លានដុល្លារអាមេរិក ក្នុងនោះ ទំហំនៃការនាំចេញសម្រេចបានជាង ៣០០ ពាន់លានដុល្លារអាមេរិក ហើយមានអតិរេកពាណិជ្ជកម្ម។

លើក​កម្ពស់​កម្លាំង​មហាសាមគ្គីជាតិ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម លើក​កម្ពស់​កម្លាំង​មហាសាមគ្គីជាតិ​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម
ជំរុញ​កិច្ចសហការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​រវាងវៀតណាម-កម្ពុជា ជំរុញ​កិច្ចសហការ​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​រវាងវៀតណាម-កម្ពុជា

នាចុងខែកញ្ញា ទំហំទឹកប្រាក់នៃការនាំចេញរបស់វិស័យវាយនភណ្ឌ និងកាត់ដេរទទួលបាន ៣៩ ពាន់លានដុល្លារអាមេរិក កើនឡើង ១១.២% បើធៀបនឹងឆ្នាំ ២០២០ និងកើនឡើង ០.៣% បើធៀបនឹងឆ្នាំ២០១៩ ជាឆ្នាំដែលមិនទាន់មានការរីករាលដាលនៃ Covid-19 នោះទេ។ លោក Truong Van Cam អនុប្រធាន និងជាអគ្គលេខាធិការនៃសហគមវាយនភណ្ឌ និងកាត់ដេរវៀតណាមបានឲ្យដឹងថា សហគ្រាសត្រូវបានបិទ ហើយបើកទ្វារឡើងវិញដោយសារជំងឺ Covid-19 លុះត្រាតែសេចក្តីសម្រេចចិត្តលេខ 128/NQ-CP របស់រដ្ឋាភិបាលត្រូវបានប្រកាសចេញទើបដំណើរការផលិតកម្មរបស់សហគ្រាសចាប់ផ្តើមត្រូវបានស្ដារឡើងវិញ។

មិនត្រឹមតែវិស័យវាយនភណ្ឌ និងកាត់ដេរប៉ុណ្ណោះទេ ការនាំចេញនៃវិស័យសំខាន់ៗជាច្រើនរបស់វៀតណាមក៏បានយកឈ្នះការលំបាក ចូលរួមចំណែកយ៉ាងសំខាន់ដល់សមិទ្ធិផលរបស់ទំហំទឹកប្រាក់នៃការនាំចេញនាំចូល ដោយទទួលជាង ៣០០ ពាន់លានដុល្លារអាមេរិក។ យោងតាមអគ្គនាយកដ្ឋានស្ថិតិបានឲ្យដឹងថា នៅឆ្នាំ២០២១ ទំហំទឹកប្រាក់សរុបនៃការនាំចេញ និងនាំចូលទំនិញឈានដល់ ៦៦៨.៥ ពាន់លានដុល្លារអាមេរិក កើនឡើង ២២.៦% ធៀបនឹងឆ្នាំមុន។

ការនាំចេញយកឈ្នះលើវិបត្តិដើម្បីរក្សាការអភិវឌ្ឍនៃសេដ្ឋកិច្ច
សកម្មភាពផលិតកម្មនៅក្រុមហ៊ុន Hoa Phat

ចំណុចភ្លឺមួយទៀតនៃការនាំចេញគឺទំហំទឹកប្រាក់នៃការនាំចេញទំនិញរបស់វៀតណាមទៅកាន់ទីផ្សារធំ មានកំណើនខ្ពស់ជាងរយៈពេលដូចគ្នានៅឆ្នាំ២០២០ ជាពិសេគឺទីផ្សារអាស៊ាន អាមេរិក ចិន និងសហភាពអឺរ៉ុប។ល។ សញ្ញាគួរឲ្យចាប់អារម្មណ៍គឺអត្រានាំចេញនៃវៀតណាមបានលើសពីអត្រានាំចូល។

នាពេលខាងមុខ ដើម្បីជម្រុញកំណើននៃការនាំចេញទំនិញ លោក Le Quoc Phuong អតីតនាយករងនៃមជ្ឈមណ្ឌលព័ត៌មានផ្នែកឧស្សាហកម្ម និងពាណិជ្ជកម្ម នៃក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម បានឲ្យដឹងថា គប្បីប្ដូរពីការកំណើនខាងចំនួនមកការកំណើនខាងគុណភាព។ ហេតុនេះ គប្បីអភិវឌ្ឍយ៉ាងខ្លាំងនូវផ្នែកឧស្សាហកម្មគាំទ្រ ជម្រុញពាណិជ្ជកម្ម ធ្វើពិពិធកម្មទីផ្សារនាំចេញ ឆាប់យកឱកាសល្អពីកិច្ចព្រមព្រៀង FTA កែទម្រង់បែបបទរដ្ឋបាល និងកែលម្អបរិយាកាសធ្វើអាជីវកម្ម ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់សហគ្រាស។

វៀតណាមកំពុងធ្វើសមាហរណកម្មយ៉ាងសកម្មទៅក្នុងសេដ្ឋកិច្ចពិភពលោក។ មកទល់ពេលនេះ វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង FTA ចំនួន១៥។ ដើម្បីទាញយកអត្ថប្រយោជន៍ពីកិច្ចព្រមព្រៀង FTA ទាំងឡាយ សហគ្រាសគប្បីផ្លាស់ប្តូរថ្មី និងផ្លាស់ប្តូរផ្នត់គំនិតក្នុងការធ្វើអាជីវកម្មក្នុងបរិបទថ្មី៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ