យុគសម័យ - នាល្ងាចថ្ងៃទី ២៧ ខែធ្នូ នៅទីក្រុងហាណូយ សមាគមជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំឌីអុកស៊ីនវៀតណាមបានប្រារព្ធពិធីប្រគល់រង្វាន់សារព័ត៌មានក្រោមប្រធានបទ “គ្រោះមហន្តរាយដោយជាតិគីមីពុលពណ៌លឿងទុំនិងការងារជំនះពុះពារផលវិបាកនៃសារធាតុគីមីពុលដែលអាមេរិកប្រើប្រាស់ក្នុងសម័យសង្គ្រាមនៅប្រទេសវៀតណាម” លើកទី ១ ឆ្នាំ ២០២០-២០២១។
![]() |
| វណ្ណកម្មឆ្នើមចំនួន៣៣ ត្រូវបានប្រគល់ពានរង្វាន់អ្នកសារព័ត៌មានលើប្រធានបទគ្រោះមហន្តរាយជាតិពណ៌លឿងទុំនៅវៀតណាម |
នេះគឺជាពានរង្វាន់សារព័ត៌មានដ៏សំខាន់មួយដែលមានឥទ្ធិពលជាក់ស្តែង ត្រូវបានរៀបចំឡើងដើម្បីបញ្ជាក់អំពីតួនាទី និងសារៈសំខាន់របស់សារព័ត៌មានក្នុងការឃោសនាអំពីគ្រោះមហន្តរាយជាតិគីមីពុល ពណ៌លឿងទុំ/ឌីអូស៊ីត ដែលបង្កឡើងដោយសហរដ្ឋអាមេរិកចំពោះប្រទេសវៀតណាម; ការយកចិត្តទុកដាក់របស់បក្ស និងរដ្ឋចំពោះអ្នកតស៊ូប្រយុទ្ធ កូនចៅរបស់ពួកគេដែលឆ្លងសារធាតុគីមីពុល និងការងារយកឈ្នះលើផលវិបាកនៃសារធាតុគីមីពុល។ ការយកចិត្តទុកដាក់ និងជួយជនរងគ្រោះដោយជាតិគីមី ពុលពណ៌លឿងទុំ និងការតស៊ូដើម្បីយុត្តិធម៌សម្រាប់ជនរងគ្រោះដោយជាតិគីមីពុលពណ៌លឿងទុំ វៀតណាម។
ការប្រកួតនេះបានចាប់ផ្ដើមនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២០ គណៈកម្មាធិការរៀបចំទទួលបានវណ្ណកម្មជិត ៦០០។ ខ្លឹមសារនៃស្នាដៃគឺសម្បូរបែបបានឆ្លុះបញ្ចាំងពីគ្រោះមហន្តរាយពណ៌លឿងទុំ ការងារជំនះលើផលវិបាកនៃសារធាតុគីមីពុល។ គណៈកម្មាធិការរៀបចំបានជ្រើសរើសវណ្ណកម្មឆ្នើមបំផុតចំនួន ៣៣ ដើម្បីផ្តល់រង្វាន់A ចំនួន ៣ ; រង្វាន់ B ចំនួន ៥ ; រង្វាន់ C ចំនួន ១០ និង រង្វាន់លើកទឹកចិត្តចំនួន ១៥៕
VOV

មតិពីមិត្តអ្នកអាន