Trending now ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ

វៀតណាម និង IAEA សហប្រតិបត្តិ​ការប្រកបដោយប្រសិទ្ធភាពក្នុងការអភិវឌ្ឍន៍និងអនុវត្តបច្ចេកវិទ្យានុយក្លេអ៊ែរ​ដើម្បី​គោលដៅ​សន្តិភាព

10:16 | 26/11/2021 យោងតាមវិឡូសំលេងវៀតណាម

នៅថ្ងៃទី២៤ ខែវិច្ឆិកា សម័យប្រជុំជាប្រចាំរបស់ក្រុមប្រឹក្សាភិបាលនៃទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (BoG IAEA) បានបើកនៅទីក្រុងវីយែន ប្រទេសអូទ្រីស។ ឯកអគ្គរដ្ឋទូតលោក Nguyen Trung Kien តំណាងអចិន្ត្រៃយ៍វៀតណាមប្រចាំនៅ IAEA បានចូលរួមកិច្ចប្រជុំនេះ ក្នុងនាមជាសមាជិក BoG IAEA ដំណាក់កាល ២០២១-២០២៣។

កាសែតអាល្លឺម៉ង់វាយតំលៃខ្ពស់ចំពោះយថាទស្សន៍សេដ្ឋកិច្ច និង​​ទីផ្សារ មូល​បត្រ​វៀតណាម កាសែតអាល្លឺម៉ង់វាយតំលៃខ្ពស់ចំពោះយថាទស្សន៍សេដ្ឋកិច្ច និង​​ទីផ្សារ មូល​បត្រ​វៀតណាម
​វៀតណាម​បាន​បង្កើត​កងវិស្វកម្មជា​លើក​ដំបូង​ដើម្បី​ចូល​រួម​ក្នុង​សកម្មភាព​រក្សា​សន្តិភាព ​វៀតណាម​បាន​បង្កើត​កងវិស្វកម្មជា​លើក​ដំបូង​ដើម្បី​ចូល​រួម​ក្នុង​សកម្មភាព​រក្សា​សន្តិភាព
ឯកអគ្គរដ្ឋទូតលោក Nguyen Trung Kien (ឆ្វេង) (រូបថត៖ VNA)
ឯកអគ្គរដ្ឋទូតលោក Nguyen Trung Kien (ឆ្វេង) (រូបថត៖ VNA)

ថ្លែងមតិនៅក្នុងសម័យពិភាក្សាអំពីកម្មវិធីសហប្រតិបត្តិការបច្ចេកទេស (TC) ដំណាក់កាល២០២២-២០២៣ ឯកអគ្គរដ្ឋទូតលោក Nguyen Trung Kien បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិង IAEAអំពីការអភិវឌ្ឍន៍និងអនុវត្តបច្ចេកវិទ្យានុយក្លេអ៊ែរដើម្បីគោលដៅសន្តិភាពក្នុងរយៈពេលកន្លងមក។ លោកបានស្វាគមន៍និងវាយតម្លៃខ្ពស់ចំពោះ IAEA ក្នុងការអភិវឌ្ឍន៍ និងលើកសំណើរនូវគម្រោងចំនួន៥នៃកិច្ចសហប្រតិបត្តិការជាមួយវៀតណាមក្នុងក្របខ័ណ្ឌ TC ដំណាក់កាល ២០២២-២០២៣ ដោយផ្តោតសំខាន់លើការឆ្លើយតបនឹងជំងឺរាតត្បាត ការព្យាបាលអ្នកជំងឺមហារីក ការអភិវឌ្ឍន៍កសិកម្មប្រកបដោយនិរន្តរភាព ពង្រឹងសុវត្ថិភាព សន្តិសុខ និងការឆ្លើយតបទៅនឹងឧប្បត្តិហេតុនុយក្លេអ៊ែរ។

វៀតណាមបានចូលរួមសម័យប្រជុំជាប្រចាំរបស់ BoG IAEA ក្នុងនាមជាសមាជិក បន្តរួមចំណែកលើកកំពស់ឋានៈអន្តរជាតិរបស់ខ្លួន តាមយៈការបង្ហាញតួនាទីយ៉ាងសកម្មនិងម្ចាស់ការក្នុងការជំរុញគោលដៅអនុវត្តបច្ចេកវិទ្យានុយក្លេអ៊ែរក្នុងគោលបំណងសន្តិភាព; ឆ្លៀតយកការគាំទ្រ និងជំនួយពីប្រទេសជាសមាជិក ក៏ដូចជាថ្នាក់ដឹកនាំ IAEA ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមដែលវៀតណាមកំពុងជួបប្រទះ ជាពិសេសគឺជំងឺរាតត្បាតកូវីដ១៩ និងការប្រែប្រួលអាកាសធាតុ៕

យោងតាមវិឡូសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ