Trending now ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ

នាយករដ្ឋមន្ត្រីវៀតណាមជំរុញឱ្យមានកិច្ចព្រមព្រៀងសំខាន់ជាមួយ AstraZeneca ស្តីពីវ៉ាក់សាំង និងថ្នាំ

15:16 | 04/11/2021

នាថ្ងៃទី ២ ខែវិច្ឆិកា (ម៉ោងក្នុងតំបន់) នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានអញ្ជើញជួបធ្វើការជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន AstraZeneca និងចូលរួមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង AstraZeneca និងដៃគូវៀតណាម ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូល COP26 និងបំពេញទស្សនកិច្ចការងារនៅចក្រភពអង់គ្លេស។

វៀតណាមទិញវ៉ាក់សាំង AstraZeneca ចំនួន ៤០០.០០០ ដូសពីប្រទេសហុងគ្រី វៀតណាមទិញវ៉ាក់សាំង AstraZeneca ចំនួន ៤០០.០០០ ដូសពីប្រទេសហុងគ្រី
វ៉ាក់សាំង AstraZeneca ចំនួនជាង ១,៣ លានដូសបន្ថេមទៀត ត្រូវបានប្រគល់ដល់ក្រសួងសុខាភិបាលវៀតណាមប វ៉ាក់សាំង AstraZeneca ចំនួនជាង ១,៣ លានដូសបន្ថេមទៀត ត្រូវបានប្រគល់ដល់ក្រសួងសុខាភិបាលវៀតណាមប
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានិងប្រកាសកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង AstraZeneca និងវៀតណាម (រូបថត៖ VGP)
នាយករដ្ឋមន្ត្រី លោក Pham Minh Chinh បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខានិងប្រកាសកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាង AstraZeneca និងវៀតណាម (រូបថត៖ VGP)

យោងតាមឯកសារដែលបានចុះហត្ថលេខានោះ AstraZeneca និងដៃគូវៀតណាមបានឈានដល់កិច្ចព្រមព្រៀងសំខាន់ចំនួនពីរជាចំណុចរបត់ ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍន៍ឧស្សាហកម្ម ជីវឱសថក្នុងប្រទេសនិងជួយដល់កិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ-១៩ របស់វៀតណាម។

ជាពិសេស AstraZeneca នឹងវិនិយោគ ៩០ លានដុល្លារអាមេរិកដើម្បីជួយវៀតណាមក្នុងការបង្កើនសមត្ថភាពផលិតឱសថនៅក្នុងប្រទេស ដោយជួយឲ្យអ្នកជំងឺនូវលទ្ធភាពទទួលបានថ្នាំមានគុណភាពខ្ពស់ដែលផលិតនៅវៀតណាមផ្ទាល់។ ទន្ទឹមនឹងនោះ ក្រុមហ៊ុន AstraZeneca និងក្រុមហ៊ុនភាគហ៊ុនវ៉ាក់សាំងវៀតណាម (VNVC) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីផ្គត់ផ្គង់បន្ថែម វ៉ាក់សាំងកូវីដ ១៩ មួយចំនួនរបស់ AstraZeneca។

អញ្ជើញថ្លែងមតិនៅទីនេះ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានថ្លែងអំណរគុណដល់ក្រុមហ៊ុន AstraZeneca សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំងទាន់ពេលវេលាដល់ប្រទេសវៀតណាមក្នុង រយៈពេលកន្លងមក។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្ត្រីក៏បានស្នើឱ្យ AstraZeneca ឆាប់ប្រគល់វ៉ាក់សាំងដែលនៅសេសសល់ដែលបានប្តេជ្ញាចិត្តជូនប្រទេស

វៀតណាមតាមកាលវិភាគ ព្រមទាំងអះអាងថា វៀតណាមមានបំណងសហការជាយុទ្ធសាស្ត្រជាមួយ AstraZeneca លើវិស័យវេជ្ជសាស្ត្រនិងសន្តិសុខសុខាភិបាល។ លោកនាយករដ្ឋមន្ត្រីក៏បានស្នើឱ្យក្រុមហ៊ុន AstraZeneca ជួយឧបត្ថម្ភវៀតណាមក្នុងការបណ្តុះបណ្តាលធនធានមនុស្សទាក់ទងនឹងឱសថ ការផលិតវ៉ាក់សាំងនិងឱសថសម្រាប់ព្យាបាលសរសៃឈាមបេះដូងនិងមហារីក។

ចំណែកខ្លួនវិញ នាយកប្រតិបត្តិនៃសម្ព័ន្ធក្រុមហ៊ុន AstraZeneca លោក Pascal Soriot បានអះអាងពីការប្តេជ្ញាចិត្ត ក្នុងការព្យាយាមផ្តល់វ៉ាក់សាំងទាំងអស់ដែលបានចុះហត្ថលេខាជាមួយប្រទេសវៀតណាមនាពេលខាងមុខនេះ ទោះបីជាការផ្គត់ផ្គង់មានការលំបាកខ្លាំងក៏ដោយ។ ក្នុងពេលជាមួយគ្នានេះ សម្ព័ន្ធក្រុមហ៊ុនកំពុងទន្ទឹងរង់ចាំការផលិតវ៉ាក់សាំងនៅប្រទេសវៀតណាម៕

VOV

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ