នាព្រឹកថ្ងៃទី ១៨ ខែតុលា នៅទីក្រុងហាណូយ ប្រធានរដ្ឋសភាលោក Vuong Dinh Hue បានអញ្ជើញជួបធ្វើការជាមួយការិយាល័យរដ្ឋសភានិងទីភ្នាក់ងារពាក់ព័ន្ធស្តីពីការត្រៀមរៀបចំលក្ខខណ្ឌសម្រាប់សម័យប្រជុំលើកទី ២ រដ្ឋសភានីតិកាលទី ១៥ ដែលគ្រោងនឹងប្រារព្ធឡើងនាថ្ងៃទី ២០ ខែតុលា។
![]() |
| ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue។ (រូបថត៖ VGP) |
ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា សំណើរដ៏ធំបំផុតដែលត្រូវបានដាក់ចេញក្នុងដំណើរការត្រៀមនិងរៀបចំកិច្ចប្រជុំគឺព្យាយាមកាត់បន្ថយពេលវេលាធ្វើការ (រំពឹងទុក ១៧ ថ្ងៃបើប្រៀបធៀបជាមធ្យម ១ ខែសម្រាប់កិច្ចប្រជុំចុងឆ្នាំ) ប៉ុន្តែនៅតែត្រូវធានាគុណភាពនៃការឆ្លើយតបរបស់រដ្ឋសភាចំពោះការអភិវឌ្ឍប្រទេសជាតិនៅឆ្នាំ ២០២២ និងឆ្នាំបន្តបន្ទាប់ ធានាសុវត្ថិភាពប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩។
ក្នុងដំណើរការរៀបចំកិច្ចប្រជុំនេះ ប្រធានរដ្ឋសភា លោក Vuong Dinh Hue បានស្នើឱ្យចំណាយពេលច្រើនបំផុតសម្រាប់ការពិភាក្សាតាមក្រុមនិងនៅសាលប្រជុំ។ ទន្ទឹមជាមួយគ្នានោះ បន្តការច្នៃប្រឌិត និងលើកកម្ពស់គុណភាពការងារលេខាធិការដ្ឋានសំយោគមតិពិភាក្សានិងពន្យល់បញ្ហាដែលបានលើកឡើងតាមរយៈការពិភាក្សា៕

មតិពីមិត្តអ្នកអាន