យុគសម័យ - នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Scott Morrison ទើបតែមានសារអបអរសាទរពិធីបុណ្យសែនព្រះខែ ឆ្នាំ ២០២១ ដែលមានកំណែជាច្រើន រួមទាំងភាសាវៀតណាម។
![]() |
| នាយករដ្ឋមន្ត្រីអូស្ត្រា បានផ្ញើសារអបអរសាទរពិធីបុណ្យសែនព្រះខែជាភាសាវៀតណាម។ (រូបថត៖ AFP) |
នៅក្នុងសារនោះ នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Scott Morrison បានសម្តែងនូវសេចក្តីរីករាយ ដោយបានផ្ញើសារអបអរសាទរដ៏កក់ក្ដៅបំផុតរបស់លោកទៅកាន់អ្នកទាំងអស់គ្នាដែលកំពុងប្រារព្ធពិធីបុណ្យសែនព្រះខែ នៅប្រទេសអូស្ត្រាលីនិងនៅជុំវិញពិភពលោក។
ពិធីសែនព្រះខែគឺជាពិធីបុណ្យមួយ ក្នុងវប្បធម៌ ប្រទេសជាតិនិងប្រពៃណី។ នេះគឺជាពេលវេលា ដើម្បីអបអរនិងថ្លែងអំណរគុណ ការជួបជុំក្រុមគ្រួសារនិងមិត្តភក្តិ។
“នៅទីនេះប្រទេសអូស្រ្តាលីដែលជាប្រទេសពហុវប្បធម៌”ទទួលបានជោគជ័យបំផុត នៅលើពិភពលោក - ពិធីបុណ្យសែនព្រះខែគឺជាផ្នែកមួយនៃរូបភាពដ៏សំបូរបែបនៃប្រទេសជាតិយើង។ ពិធីបុណ្យសែនព្រះខែ ដែលជាតំណាងឱ្យការចែករំលែកដោយទូលាយអំពីប្រវត្តិសាស្ត្រនិងមរតកដែលជាមូលដ្ឋាននៃការរួបរួមរបស់យើង និងភាពសុខដុម” នាយករដ្ឋមន្រ្តីអូស្រ្តាលី លោក Scott Morrison បានសរសេរ។
យោងទៅតាមលោក ឆ្នាំនេះសម្រាប់មនុស្សជាច្រើន ទេសភាពនិងសំឡេងនៃពិធីបុណ្យសែនព្រះខែស្ថិតនៅសភាពស្ងៀមស្ងាត់ម្តងទៀត។ ផលប៉ះពាល់នៃជំងឺរាតត្បាត Covid-19 នៅតែបន្តរឹតត្បិតលើការៀបចំពិធីបុណ្យ។
“ ផែនការជាតិរបស់យើងគឺជាផែនទីបង្ហាញផ្លូវរបស់យើងក្នុងការចេញផុតពីជំងឺរាតត្បាតនេះដែលជាមូលដ្ឋានគឺកម្មវិធីវ៉ាក់សាំងរបស់យើង។ ខ្ញុំជំរុញឱ្យប្រជាជនអូស្រ្តាលីទាំងអស់ត្រូវចាក់វ៉ាក់សាំងការពារនិងចាប់យកឱកាសដែលនាំមកជូនដោយដូសថ្នាំនៃក្តីសង្ឃឹមរបស់យើង”លោកនាយករដ្ឋមន្ត្រីអូស្ត្រាលីអំពាវនាវ ។
ដោយក្តីសង្ឃឹមនេះ ខ្ញុំមានទំនុកចិត្តយ៉ាងពេញទំហឹងថា អ្នកនឹងជួបជុំគ្រួសារនិងមិត្តភក្តិ ដើម្បីគយគន់លំហផ្ទៃមេឃនៅពេលរាត្រីនិងត្រៀមខ្លួនសម្រាប់ព្រឹកព្រលឹមនៃថ្ងៃថ្មី។ នេះគឺជាអនាគតដែលយើងទាំងអស់គ្នាប្រាថ្នាចង់បាន ដោយភាពជឿជាក់និងក្តីរីករាយ។
នាយករដ្ឋមន្រ្តី លោក Scott Morrison បានផ្ញើសារអបអរសាទរដ៏ល្អបំផុតរបស់លោកថា៖“ នៅពេលដែលយើងមានអ្វីជាច្រើនដែលត្រូវទន្ទឹងរង់ចាំនោះក្តីសង្ឃឹមរបស់យើងគឺពន្លឺព្រះច័ន្ទនៃពិធីបុណ្យសែនព្រះខែ ឆ្នាំនេះនឹងបញ្ចេញពន្លឺ ដើម្បីបំផុសគំនិតរបស់អ្នក” ៕
Nguoi Lao Dong

មតិពីមិត្តអ្នកអាន