Trending now ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ

AstraZeneca សន្យាជំរុញខ្លាំងការផ្គត់ផ្គង់វ៉ាក់សាំងដល់វៀតណាម

10:35 | 20/08/2021

លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ស្នើឲ្យលោកអគ្គនាយក AstraZeneca យកចិត្តទុកដាក់ដល់ការពន្លឿនដំណើរការផ្ទេរប្រគល់វ៉ាក់សាំងដល់វៀតណាម ដែលដំបូងបង្អស់គឺសម្រេចការសន្យាផ្ទេរវ៉ាក់សាំងចំនួន៨លានដូសក្នុងខែសីហា ព្រមទាំងខិតខំប្រឹងប្រែងសម្រេចកិច្ចសន្យាផ្គត់ផ្គង់វ៉ាក់សាំងដល់វៀតណាមរហូតដល់ចុងឆ្នាំ២០២១ផងដែរ។

វ៉ាក់សាំងបង្ការកូវីដ-១៩ AstraZeneca ចំនួនជាង ៦៦០.០០០ដូសបានមកដល់វៀតណាម វ៉ាក់សាំងបង្ការកូវីដ-១៩ AstraZeneca ចំនួនជាង ៦៦០.០០០ដូសបានមកដល់វៀតណាម
ប្រទេសកម្ពុជាចរចាទិញវ៉ាក់សាំងឥណ្ឌា AstraZeneca ចំនួន ១០០.០០០ ដូស ប្រទេសកម្ពុជាចរចាទិញវ៉ាក់សាំងឥណ្ឌា AstraZeneca ចំនួន ១០០.០០០ ដូស
AstraZeneca សន្យាជំរុញខ្លាំងការផ្គត់ផ្គង់វ៉ាក់សាំងដល់វៀតណាម
នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh មានកិច្ចសន្ទនាតាមទូរស័ព្ទជាមួយអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន AstraZeneca។ (រូបថត៖ VNA)

នារសៀកថ្ងៃទី១៩ ខែសីហា នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទជាមួយអគ្គនាយកសម្ព័ន្ធក្រុមហ៊ុន AstraZeneca លោក Pascal Soriot។ នៅទីនេះ លោកនាយករដ្ឋមន្រ្តីបានវាយតម្លៃខ្ពស់ចំពោះតួនាទីនិងការរួមវិភាគទានរបស់ AstraZeneca ក្នុងការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ ១៩ លើទូទាំងពិភពលោកក៏ដូចជាក្នុងការងារបង្ការទប់ស្កាត់ជម្ងឺរាតត្បាតនៅវៀតណាមផងដែរ។

ក្នុងបរិបទដែលជម្ងឺរាតត្បាតបន្តវិវឌ្ឍន៍យ៉ាងស្មុគស្មាញនាបច្ចុប្បន្ន លោកនាយករដ្ឋមន្រ្តីសង្កត់ធ្ងន់ថា រដ្ឋាភិបាលវៀតណាមបានដាក់ចេញការប្ដេជ្ញាចិត្តខ្ពស់បំផុតក្នុងការអនុវត្តយុទ្ធសាស្ត្រវ៉ាក់សាំង នាំវ៉ាក់សាំងមកវៀតណាមក្នុងបរិមាណច្រើនបំផុត និងក្នុងពេលឆាប់បំផុត ដើម្បីដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងទ្រង់ទ្រាយធំបំផុតក្នុងប្រវត្តិសាស្ត្រ។ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh ស្នើឲ្យលោកអគ្គនាយក AstraZeneca យកចិត្តទុកដាក់ដល់ការពន្លឿនដំណើរការផ្ទេរប្រគល់វ៉ាក់សាំងដល់វៀតណាម ដែលដំបូងបង្អស់គឺសម្រេចការសន្យាផ្ទេរវ៉ាក់សាំងចំនួន៨លានដូសក្នុងខែសីហា ព្រមទាំងខិតខំប្រឹងប្រែងសម្រេចកិច្ចសន្យាផ្គត់ផ្គង់វ៉ាក់សាំងដល់វៀតណាមរហូតដល់ចុងឆ្នាំ២០២១ផងដែរ។ លោកនាយករដ្ឋមន្រ្តីក៏បានស្នើឲ្យ AstraZeneca ពិចារណា ពិភាក្សាជាមួយប្រទេសផ្សេងៗដើម្បីបង្កលក្ខណៈឲ្យវៀតណាមបានខ្ចីវ៉ាក់សាំង ឬផ្ទេរចំនួនវ៉ាក់សាំងដែលគេមិនទាន់មានតម្រូវការប្រើប្រាស់ដល់វៀតណាមវិញ។ ទន្ទឹមនឹងនោះ ពន្លឿនកិច្ចសន្យាវ៉ាក់សាំងសម្រាប់កុមារ អ្នកមានអាយុក្រោម១៨ឆ្នាំ អ្នកមានហានិភ័យខ្ពស់ និងជម្ងឺរាំរ៉ៃ ផងដែរ។

ឆ្លើយតបនឹងសំណើររបស់លោកនាយករដ្ឋមន្រ្តី Pham Minh Chinh អគ្គនាយក AstraZeneca លោក Pascal Soriot សន្យាថា នឹងផ្គត់ផ្គង់វ៉ាក់សាំងយ៉ាងត្រឹមត្រូវតាមផែនការ ហើយនឹងខិតខំប្រឹងប្រែងផ្ដល់ច្រើនជាងចំនួនដែលបានសន្យាតាមរយៈយន្តការ Covax ប្រភពផ្គត់ផ្គង់ដោយផ្ទាល់ពីសម្ព័ន្ធក្រុមហ៊ុននិងប្រភពផ្សេងៗទៀត។ នាពេលខាងមុខ AstraZeneca នឹងខិតខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីឆ្លើយតបនឹងសំណើររបស់វៀតណាម ព្រមទាំងមានបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគ អាជីវកម្ម និងផ្ទេរប្រគល់បច្ចេកវិទ្យានៅវៀតណាមផងដែរ៕

vov

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ