Trending now ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ

ថ្នាក់ដឹកនាំបក្សនិងរដ្ឋឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធបណ្ដាវីវៈយុទ្ធជនពលី

18:12 | 27/07/2021 យោងតាមវិឡុសំលេងវៀតណាម

ថ្នាក់ដឹកនាំបក្ស និងរដ្ឋបានអញ្ជើញទៅដាក់កម្រងផ្ដា និងចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅវិមានតំកល់សព។

ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ អញ្ជើញអុជធូបនិងគោរពវិញ្ញាណក្ខ៍ន្ធយុទ្ធជនពលីនៅស្តូបមិត្តភាពកម្ពុជា - វៀតណាម ស្ថានអគ្គកុងស៊ុលវៀតណាមប្រចាំនៅខេត្តព្រះសីហនុ អញ្ជើញអុជធូបនិងគោរពវិញ្ញាណក្ខ៍ន្ធយុទ្ធជនពលីនៅស្តូបមិត្តភាពកម្ពុជា - វៀតណាម
លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ បន្តផ្តោតយកចិត្តទុកដាក់បន្ថែមទៀតចំពោះការងារតបស្នងសង់គុណ លោកនាយករដ្ឋមន្រ្តី Pham Minh Chinh៖ បន្តផ្តោតយកចិត្តទុកដាក់បន្ថែមទៀតចំពោះការងារតបស្នងសង់គុណ
ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាមបានអញ្ជើញទៅដាក់កម្រងផ្កា អុជធូបទាន ឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធបណ្ដាវីវៈយុទ្ធជនពលី។​(រូបថត៖ vietnamnet)
ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាមបានអញ្ជើញទៅដាក់កម្រងផ្កា អុជធូបទាន ឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធបណ្ដាវីវៈយុទ្ធជនពលី។​(រូបថត៖ vietnamnet)

ក្នុងឱកាសរំលឹកខួបលើកទី ៧៤ ទិវាយុទ្ធជនពិការ យុទ្ធជនពលី (២៧ កក្កដា ១៩៤៧ - ២៧ កក្កដាឆ្នាំ ២០២១) នាព្រឹកថ្ងៃទី ២៧ ខែកក្កដា ថ្នាក់ដឹកនាំ និងអតីតថ្នាក់ដឹកនាំបក្ស រដ្ឋ រណសិរ្សមាតុភូមិវៀតណាមបានអញ្ជើញទៅដាក់កម្រងផ្កា អុជធូបទាន ឧទ្ទិសដល់វិញ្ញាណក្ខ័ន្ធបណ្ដាវីវៈយុទ្ធជនពលីនៅស្តូបអនុស្សាវរីយ៍វីរៈយុទ្ធជនពលី(ផ្លូវ Bac Son ទីក្រុងហាណូយ) និងអញ្ជើញចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅវិមានតំកល់សព។ អញ្ជើញចូលរួមពីធីឧទ្ទិសវិញ្ញណក្ខ័ន្ធនេះមានវត្តមាន ប្រធានរដ្ឋលោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី លោក Pham Minh Chinh និងប្រធានរដ្ឋសភា លោក Vuong Dinh Hue។

នៅស្តូបអនុស្សាវរីយ៍វីរៈយុទ្ធជនពលីនៅវិថី Bac Son ទីក្រុងហាណូយ នោះ ថ្នាក់ដឹកនាំបក្សនិងរដ្ឋបានអញ្ជើញដាក់កម្រងផ្ដា ឧទ្ទិសវិញ្ញណក្ខ័ន្ធបណ្ដាវីរៈយុទ្ធជនពលី ដោយបានសម្ដែងការសោកស្ដាយដ៏ជ្រាលជ្រៅចំពោះវីរៈជនឆ្នើមរបស់ប្រជាជាតិ ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ ប្រយុទ្ធយ៉ាងអង់អាចក្លាហាន ដើម្បីបុព្វហេតុតស៊ូ រំដោះប្រជាជាតិ ឯកភាពប្រទេសជាតិ ដើម្បីឯករាជ្យ សេរីភាព របស់មាតុភូមិ ដើម្បីសុភមង្គលរបស់ប្រជាជន។ កម្រងផ្ការបស់គណៈប្រតិភូមានពាក្យថា“ដឹងគុណចំពោះវីរៈយុទ្ធជនជានិច្ច” ។

នាថ្ងៃដដែល ថ្នាក់ដឹកនាំបក្ស និងរដ្ឋបានអញ្ជើញទៅដាក់កម្រងផ្ដា និងចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅវិមានតំកល់សព។ កម្រងផ្ការបស់គណៈប្រតិភូមានពាក្យថា“ដឹងគុណលោកប្រធានហូជីមិញដ៏មហិមាជានិច្ច”៕

យោងតាមវិឡុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ