Trending now ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ

ម៉ាស់ថ្មី Wakamono របស់វៀតណាមអាចប្រឆាំងនឹងវីរុសកូរ៉ូណាបានរហូត ៩៩% ហើយក៏ចែកចាយនៅទីផ្សារកម្ពុជា

18:18 | 25/04/2021 ហេង វុធ្ធី

Wakamono គឺជាម៉ាស់ដំបូងគេ នៅក្នុងសកលលោក ដែលត្រូវបានអនុម័តដោយស្ថាប័នស្លាកសញ្ញា CE អឺរ៉ុប ដើម្បីអាចបង្ហាញស្លាកលើប្រអប់ថា មានប្រសិទ្ធភាពប្រឆាំងនឹងវីរុសកូរ៉ូណា ៩៩ % ។ បច្ចុប្បន្ន ម៉ាស់នេះ ត្រូវបានដាក់លក់នៅក្នុងបណ្ដាប្រទេសអឺរ៉ុប សហរដ្ឋអាមេរិក និងប្រទេសកម្ពុជាតាមរយៈក្រុមហ៊ុន អាណាណា កុំព្យូទ័រ ។

វ៉ាក់ម៉ាម៉ូណូ (Wakamono) - ម៉ាស់ការពារវេជ្ជសាស្រ្តរបស់វៀតណាមទទួលបានការគាំទ្រនិងការចាប់អារម្មណ៍យ៉ាងខ្លាំងពីពិភពលោក វ៉ាក់ម៉ាម៉ូណូ (Wakamono) - ម៉ាស់ការពារវេជ្ជសាស្រ្តរបស់វៀតណាមទទួលបានការគាំទ្រនិងការចាប់អារម្មណ៍យ៉ាងខ្លាំងពីពិភពលោក
ការនាំចេញម៉ាស់របស់វៀតណាម​ក្នុង​ស្ថានភាព​រីករាលដាលនៃជំងឺ Covid-19 ក្នុងរយៈពេល​ ៨ ខែ ក្នុងឆ្នាំ២០២០ ការនាំចេញម៉ាស់របស់វៀតណាម​ក្នុង​ស្ថានភាព​រីករាលដាលនៃជំងឺ Covid-19 ក្នុងរយៈពេល​ ៨ ខែ ក្នុងឆ្នាំ២០២០
ម៉ាស់ថ្មី Wakamono របស់វៀតណាមអាចប្រឆាំងនឹងវីរុសកូរ៉ូណាបានរហូត ៩៩% ហើយក៏ចែកចាយនៅទីផ្សារកម្ពុជា
ម៉ាស់ថ្មី Wakamono របស់វៀតណាម

ផលិតផលម៉ាស់នេះ ត្រូវបានអ្នកជំនាញធ្វើតេស្ដ និងបង្ហាញពីប្រសិទ្ធភាពថា អាចប្រឆាំងនឹងពពួកវីរុសកូរ៉ូណារហូតដល់ ៩៩% (ដូចជា SARS-CoV-2, NL63, Strain 229E) ក្នុងរយៈពេលមួយនាទីនៃការប៉ះពាល់។ ប្រសិទ្ធភាពប្រឆាំងនឹងវីរុសរបស់ម៉ាស់នេះ ត្រូវបានធ្វើតេស្ត និងចេញវិញ្ញាបនបត្រអនុញ្ញាតដោយ មន្ទីរពិសោធន៍ឯករាជល្បីឈ្មោះជាច្រើន នៅទូទាំងសកលលោកដូចជា មន្ទីរពិសោធន៍ TÜV SÜD (Germany), Bureau Veritas (Canada), និងមន្ទីរពិសោធន៍ Eurofins (USA) ។

Wakamono គឺជាក្រុមហ៊ុនឈានមុខគេទូទាំងសកលលោក លើផ្នែកជំនាញបច្ចេកវិទ្យាជីវសាស្រ្ដ ណាណូ (Nanobiotechnology) និងជាម្ចាស់វិញ្ញាបនបត្រតក្កកម្ម(វិញ្ញាបនបត្រទទួលស្គាល់ស្នាដៃបង្កើត) លំដាប់ពិភពលោក លើផ្នែកបច្ចេកវិទ្យាជីវសាស្រ្ដណាណូ ពីសារធាតុចម្រាញ់ពីធម្មជាតិ ។

អាថ៌កំបាំងពិសេសនៅពីក្រោយ ម៉ាស់ Wakamono គឺថា ម៉ាស់នេះ ត្រូវបានពាសដោយសមាសភាគ ណាណូ នៅស្រទាប់ខាងក្នុង ។ វាមានលក្ខណៈជាផលិតផលសរីរាង្គ ១០០% ពីព្រោះម៉ាស់នេះ ត្រូវបានផលិតរួមផ្សំជាមួយសមាសធាតុ nano Gecide ដែលមានសមត្ថភាពប្រឆាំងនឹងវីរុស nCoV រហូតដល់ ៩៩ % ភ្លាមៗ ) ក្នុងរយៈពេលមួយនាទីនៃការប៉ះពាល់។ សមាសធាតុ Gecide គឺមានសុវត្ថិភាពបំផុត សម្រាប់ការប្រើប្រាស់របស់មនុស្ស ពីព្រោះវាពុំមានរួមផ្សំនឹងសមាសធាតុអសរីរាង្គនោះទេ(inorganic matter) ។ ម៉ាស់នេះ ត្រូវបានចេញលិខិតអនុញ្ញាតសម្រាប់សុវត្ថិភាពផ្នែកជីវសាស្រ្ដ ដោយអនុលោមទៅតាមប្រព័ន្ធមាត្រដ្ឋានអាមេរិកបច្ចុប្បន្នគឺ ANSI / AAMI / ISO 10993 ដែលមានសុវត្ថិភាពបំផុតសម្រាប់អ្នកប្រើប្រាស់ ព្រមទាំងត្រូវបានអនុម័តដោយរដ្ឋបាលចំណីអាហារ និងឱសថសហរដ្ឋអាមេរិក និងស្ថាប័នផ្ដល់ស្លាកសញ្ញា CE អឺរ៉ុប ។

ម៉ាស់ថ្មី Wakamono របស់វៀតណាមអាចប្រឆាំងនឹងវីរុសកូរ៉ូណាបានរហូត ៩៩% ហើយក៏ចែកចាយនៅទីផ្សារកម្ពុជា
ម៉ាស់ថ្មី Wakamono របស់វៀតណាម
ម៉ាស់ថ្មី Wakamono របស់វៀតណាមអាចប្រឆាំងនឹងវីរុសកូរ៉ូណាបានរហូត ៩៩% ហើយក៏ចែកចាយនៅទីផ្សារកម្ពុជា
ម៉ាស់ថ្មី Wakamono របស់វៀតណាម

បើទោះជាទើបតែមានវត្ដមានលក់លើទីផ្សារថ្មីៗក្ដី តែម៉ាស់ Wakamono ត្រូវបានលក់ដាច់រហូតជាង ១០ លានម៉ាស់ នៅលើបណ្ដាទីផ្សារ ដែលកំពុងមានតម្រូវការខ្ពស់ដូចជា អឺរ៉ុប សហរដ្ឋអាមេរិក និងអូស្រ្ដាលី ។ លើសពីនេះទៅទៀត ម៉ាស់ Wakamono មានប្រសិទ្ធភាពប្រឆាំងនឹងការបំប្លែងខ្លួននៃជំងឺកូវីដ ១៩ ដោយសារតែវាមានប្រសិទ្ធភាពបំបែកភ្នាសនៃវីរុស ។ ការប្រើម៉ាស់ប្រឆាំងនឹងវីរុសរបស់ Wakamono អាចកាត់បន្ថយបានយ៉ាងច្រើននូវអត្រាឆ្លងវីរុស ដោយសារតែវា កាត់បន្ថយការបញ្ជូនវីរុស បានយ៉ាងមានប្រសិទ្ធភាព ។ ដូច្នេះហើយ ផលិតផលនេះ អាចដើរតួនាទីជា ឧបករណ៍ដ៏មានសក្ដានុពល ក្នុងការប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ។ Wakamono មួយប្រអប់ មាន ១០ ម៉ាស់ និងមានតម្លៃ ២ ដុល្លារអាមេរិកប៉ុណ្ណោះ ។

ទំនាក់ទំនងជាវ នៅកម្ពុជា: លេខទូរសព្ទ និងតេឡេក្រាម : 097 660 0116, 085 589 209, 012 965 968 ។ ក្រុមហ៊ុនចែកចាយបន្ដ: អាណាណា កុំព្យូទ័រ ខូ អិល ធីឌី, អាសយដ្ឋាន: ផ្ទះលេខ ៩៥ មហាវិថីព្រះនរោត្ដម សង្កាត់បឹងរាំង រាជធានីភ្នំពេញ ប្រទេសកម្ពុជា ។

សហគ្រាសផលិត: Wakonomo Corporation, អាសយដ្ឋាន: 95 Tran Trong Cung, Tan Thuan Dong Ward, សង្កាត់ 7 ទីក្រុងហូជីមីញ, ប្រទេសវៀតណាម, អ៊ីមែល: [email protected] - sale@ wakamonobio.com, លេខទូរសព្ទ: +84965324592

ហេង វុធ្ធី

sabay/FB

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សម្ពោធបណ្តាញចំណេះដឹងវៀតណាមនៅប្រទេសនូវែលសេឡង់
វៀតណាមកំណត់គោលដៅចូលក្នុងក្រុមមជ្ឈមណ្ឌលហិរញ្ញវត្ថុជំពូកមុខ ៧៥ លើពិភពលោក
វៀតណាមអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការគ្រប់គ្រងធនធានធម្មជាតិដើម្បីសន្តិភាព និងសន្តិសុខ
ផ្លាស់ប្តូរថ្មីការងារការទូតប្រជាជន រួមចំណែកបង្កើតកម្លាំងសរុបនៃវិស័យការទូតវៀតណាម
វៀតណាមស្នើឱ្យចិនពង្រីកទីផ្សារសម្រាប់កសិផល

អានច្រើនបំផុត

ស្នើឡើងការជួយឧបត្ថម្ភបណ្តាការឧបត្ថម្ភធនអត្រាការប្រាក់សម្រាប់សហគ្រាសវិនិយោគផ្លាស់ប្តូរថ្មីបច្ចេកវិទ្យា
កសាងមជ្ឈមណ្ឌលស្រាវជ្រាវនិងមន្ទីរពិសោធន៍គំរូសម្រាប់បម្រើបច្ចេកវិទ្យាយុទ្ធសាស្ត្រ
សេចក្តីសម្រេចចិត្តលេខ ៥៧៖ បើកឡើងនូវដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយនៃប្រទេសជាតិ ឈានហួសពីវិសាលភាពវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា
វៀតណាមអះអាងបន្តគាំទ្រការដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាពនិងសារធាតុពិតប្រាកដនូវកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ ចំណុច
វិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ការច្នៃប្រឌិតបង្កើតថ្មីព្រមទាំងការបំប្លែងជាឌីជីថល៖ ស្ថាប័នបានគ្រប់ដណ្តប់ហើយ ការផ្តោតអារម្មណ៍គឺការអនុវត្តគោលនយោបាយ