នាថ្ងៃទី២៣ ខែមីនា ថ្នាក់ដឹកនាំ និងស្ថាប័នពាក់ព័ន្ធខេត្ត Binh Dinh វៀតណាមបានសហការជាមួយក្រុមហ៊ុន Becamex IDC រៀបចំសិក្ខាសាលាស្តីពីការជម្រុញការវិនិយោគជាមួយប្រទេសកូរ៉េខាងត្បូង តាមប្រព័ន្ធវីដេអូ។
សិក្ខាសាលាត្រូវបានរៀបចំក្នុងបំណងផ្សព្វផ្សាយពីសក្តានុពលរបស់ខេត្ត Binh Dinh ដើម្បីទាក់ទាញសហគ្រាស និងវិនិយោគិនកូរ៉េខាងត្បូងមកស្វែងយល់ និងវិនិយោគនៅខេត្ត Binh Dinh។
![]() |
| ទិដ្ឋភាពនៃសិក្ខាសាលា |
សូមរំលឹកថា សមាគមធុរកិច្ចនិងវិនិយោគ វៀតណាម - កូរ៉េខាងត្បូង (VKBIA) និងសម្ព័ន្ធក្រុមហ៊ុន VKBIA និង Yongsan (សេអ៊ូល-កូរ៉េខាងត្បូង) បានចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យក្នុងការផ្សព្វផ្សាយ ការទាក់ទាញវិនិយោគ និងកិច្ចសហប្រតិបត្តិការលើវិស័យធ្វើអាជីវកម្ម និងចងមេត្រីភាពតំបន់។
នាបច្ចុប្បន្ន ប្រទេសកូរ៉េខាងត្បូងមានគម្រោងចំនួន៤ នៅខេត្ត Binh Dinh ដោយមានដើមទុនសរុបចំនួន ៩៧.៧១ លានដុល្លារអាមេរិក។ ខេត្ត Binh Dinh និងក្រុមហ៊ុន Becamex IDC កំពុងសហការអនុវត្តគម្រោងហេដ្ឋារចនាសម្ព័ន្ធមណ្ឌលឧស្សាហកម្ម ទីក្រុង និងសេវាកម្ម ដោយមានផ្ទៃដីសរុប ១,៤២៥ ហិកតា និងដើមទុនសរុបជាង ៣,៣០០ ពាន់លានដុង៕

មតិពីមិត្តអ្នកអាន