Trending now

វៀតណាម-ម៉ុងហ្គោលីជំរុញទំនាក់ទំនងទ្វេភាគី ឲ្យសក្ដិសមជាមួយក្របខ័ណ្ឌទំនាក់ទំនងថ្មី

10:00 | 06/08/2024 យោងតាមកាសែតកងទ័ពប្រជាជន

យន្តហោះពិសេសដែលដឹកលោក To Lam អគ្គលេខាបក្ស ប្រធានរដ្ឋ និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញមកដល់អាកាសយន្ដដ្ឋាន Chinggis Khaan រដ្ឋធានី Ulaanbaatar ចាប់ផ្តើមបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេស តាមការអញ្ជើញរបស់លោក Ukhnaagiin Khurelsukh ប្រធានាធិបតីម៉ុងហ្គោលី។

នៅទីលាន Sukhbaatar រដ្ឋធានី Ulaanbaatar ពិធីទទួលបដិសណ្ឋារកិច្ចលោក To Lam អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម ត្រូវបានប្រារព្ធឡើងយ៉ាងឱឡារិក។ បន្ទាប់មកលោក To Lam អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម បានជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតី Ukhnaagiin Khurelsukh។

លោក To Lam អគ្គលេខាបក្ស ប្រធានរដ្ឋវៀណាម និងលោក Ukhnaagiin Khurelsukh ប្រធានាធិបតីម៉ុងហ្គោលី
លោក To Lam អគ្គលេខាបក្ស ប្រធានរដ្ឋវៀណាម និងលោក Ukhnaagiin Khurelsukh ប្រធានាធិបតីម៉ុងហ្គោលី

អនុវត្ដបានល្អនូវយន្ដការសហប្រតិបត្តិការ និងសន្ទនាដែលមានស្រាប់

នៅក្នុងកិច្ចពិភាក្សានេះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាយ៉ាងស៊ីជម្រៅ និងឯកភាពគ្នាលើទិសដៅសំខាន់ៗ និងវិធានការជាក់លាក់ ដើម្បីអនុវត្តកិច្ចព្រមព្រៀងដែលថ្នាក់ដឹកនាំជាន់ខ្ពស់សម្រេចបាន ក្នុងនោះកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខជា​សសរស្តម្ភ រួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យសក្ដិសមនឹងក្របខ័ណ្ឌទំនាក់ទំនងថ្មី ស្របតាមស្ថានភាពជាក់ស្តែងនៃតំបន់និងពិភពលោក។ ភាគីទាំងពីរបានឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់និងគ្រប់លំដាប់ថ្នាក់; អនុវត្ដបានល្អនូវយន្ដការសហប្រតិបត្តិការ និងសន្ទនាដែលមានស្រាប់។ ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការទូត ការពារជាតិ សន្តិសុខនិងយុត្តិធម៌។ បង្កើនការសម្របសម្រួលក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន និងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ…។

ភាគីទាំងពីរឯកភាពជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអភិវឌ្ឍន៍ប្រកបដោយប្រសិទ្ធភាព និងស្របតាមតម្រូវការរបស់ភាគីនីមួយៗ; រក្សា​យន្តការសហប្រតិបត្តិការសេដ្ឋកិច្ចទ្វេភាគី រួមទាំងយន្តការគណៈកម្មាធិការអន្តររដ្ឋាភិបាលស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងបច្ចេកទេស។ បង្កើនវិធានការជំរុញពាណិជ្ជកម្ម និងតភ្ជាប់អាជីវកម្មនៃប្រទេសទាំងពីរ ដើម្បីបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីវៀតណាម-ម៉ុងហ្គោលី។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍វិទ្យាសាស្ត្របច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យាឌីជីថល នវានុវត្ដន៍ បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ព័ត៌មាន ផ្សព្វផ្សាយ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការុករករ៉ែ ការចិញ្ចឹមសត្វ…។ បង្កើនការផ្សព្វផ្សាយសក្តានុពលទេសចរណ៍នៃភាគីទាំងពីរ ជំរុញកិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាននៃប្រទេសទាំងពីរ…។

ក្នុងក្របខ័ណ្ឌនៃកិច្ចពិភាក្សានេះ ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាអំពីស្ថានភាពពិភពលោកនិងតំបន់ ហើយបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងការទូតឫស្សីរបស់វៀតណាម។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពបង្កើនកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាតំបន់និងអន្ដរជាតិដែលភាគីទាំងពីរជាសមាជិកដូចជា អង្គការសហប្រជាជាតិ ASEM, WTO វេទិកាតំបន់អាស៊ាន (ARF) ... ព្រមទាំងអះអាងនូវសារៈសំខាន់នៃការធានាសន្តិភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត រក្សាសន្តិភាព ស្ថិរភាព គោរពច្បាប់ និងដោះស្រាយជម្លោះដោយសន្តិវិធី ធានាសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសនានាស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រឆ្នាំ ១៩៨២ (UNCLOS)។

នៅចុងបញ្ចប់នៃកិច្ចពិភាក្សា លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម និងលោកប្រធានាធិបតីម៉ុងហ្គោលី បានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការបង្កើតទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយវៀតណាម - ម៉ុងហ្គោលី។

ក្នុងឱកាសនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃប្រទេសទាំងពីរក៏អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការចំនួន៧ រវាងក្រសួង ស្ថាប័ន និងមូលដ្ឋាននៃប្រទេសទាំងពីរផងដែរ។

ពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយវៀតណាមគឺជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់ម៉ុងហ្គោលី

នារសៀលថ្ងៃដដែល ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅម៉ុងហ្គោលី លោក To Lam អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម បានជួបសវនាការជាមួយលោក Luvsannamsrai Oyun-Erdene នាយករដ្ឋមន្ត្រីម៉ុងហ្គោលី។

នៅក្នុងជំនួបនេះ លោក To Lam អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម បានអះអាងនូវគោលនយោបាយឥតងាករេរបស់វៀតណាមគឺយកចិត្ដទុកដាក់យ៉ាងខ្លាំងចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយម៉ុងហ្គោលី ហើយមានបំណងចង់ជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍ ប្រកបដោយប្រសិទ្ធភាពនិងយូរអង្វែង ស្របតាមផលប្រយោជន៍ សក្ដានុពលនិងតម្រូវការនៃកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ។

រីឯខ្លួនវិញ លោកនាយករដ្ឋមន្ត្រី Luvsannamsrai Oyun-Erdene បានអះអាងថាការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងទូលំទូលាយជាមួយវៀតណាម គឺជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសរបស់ម៉ុងហ្គោលីក្នុងតំបន់ព្រមទាំងមានបំណងចង់ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយវៀតណាមបន្ថែមទៀតលើវិស័យនយោបាយ ការពារជាតិ សន្តិសុខ សេដ្ឋកិច្ច-ពាណិជ្ជកម្ម អប់រំ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ដឹកជញ្ជូន logistics វប្បធម៌ កីឡា ទេសចរណ៍ និងការផ្លាស់ប្តូរប្រជាជន ក៏ដូចជានៅវេទិកា និងយន្តការ ពហុភាគី ដែលសក្ខិសមនឹងទំនាក់ទំនងភាពជាដៃគូគ្រប់ជ្រុងជ្រោយ។

សិស្សានុសិស្ស​បាន​សម្តែង​តន្ត្រី​ដើម្បី​ស្វាគមន៍​អគ្គលេខាធិការ និង​ប្រធាន​ប្រទេស​ដែល​មក​ទស្សនា​សាលា។
សិស្សានុសិស្ស​បាន​សម្តែង​តន្ត្រី​ដើម្បី​ស្វាគមន៍​អគ្គលេខាធិការ និង​ប្រធានរដ្ឋ​ដែល​មក​ទស្សនា​សាលា។

លើកកំពស់តួនាទីរបស់ស្ថាប័ននីតិប្បញ្ញត្តិក្នុងការតភ្ជាប់ និងការអភិវឌ្ឍសេដ្ឋកិច្ច

នារសៀលថ្ងៃទី៣០ ខែកញ្ញា លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាមបានជួបសវនាការជាមួយលោក Dashzegve Amarbayasgalan ប្រធានរដ្ឋសភាម៉ុងហ្គោលី។

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ រវាងរដ្ឋសភានៃប្រទេសទាំងពីរដែលកំពុងមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស និងកាន់តែមានប្រសិទ្ធភាពទាំងកម្រិតទ្វេភាគី និងពហុភាគី។ ភាគីទាំងពីរបានឯកភាពបន្តអនុវត្តប្រកបដោយប្រសិទ្ធភាព និងគ្រប់ជ្រុងជ្រោយនូវខ្លឹមសារនៃកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងរដ្ឋសភានៃប្រទេសទាំងពីរក្នុងឆ្នាំ ២០១៨; លើកកំពស់តួនាទីរបស់ស្ថាប័ននីតិប្បញ្ញត្តិរបស់ភាគីទាំងពីរក្នុងការពិនិត្យឡើងវិញ អនុវត្តកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលបានចុះហត្ថលេខារវាងប្រទេសទាំងពីរ។ បង្កើនការផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ និងការជួបប្រាស្រ័យរវាងសមាជិកសភា និងសមាជិកសភាវ័យក្មេង។ ព្រមទាំងភាគីទាំងពីរសម្របសម្រួល និងគាំទ្រគ្នាទៅវិញទៅមកនៅវេទិកាអន្តរសភា ដូចជាសហភាពអន្តរសភា (IPU), កិច្ចប្រជុំភាពជាដៃគូសភាអឺរ៉ាស៊ី (ASEP) និងវេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក (APPF), អន្តរសភាអាស៊ាន (AIPA) និងពិភាក្សាលើបញ្ហាតំបន់ និងអន្តរជាតិផងដែរ។

* នារសៀលថ្ងៃទី៣០ ខែកញ្ញា នៅរដ្ឋធានី Ulaanbaatar លោក To Lam អគ្គលេខាបក្ស និងជាប្រធានរដ្ឋវៀតណាម និងប្រធានាធិបតីម៉ុងហ្គោលី Ukhnaagiin Khurelsukh រួមជាមួយគណៈប្រតិភូជាន់ខ្ពស់វៀតណាម-ម៉ុងហ្គោលី អញ្ចើញចូលរួមពិធីបើកទិវាវប្បធម៌វៀតណាមនៅម៉ុងហ្គោលីឆ្នាំ២០២៤៕

យោងតាមកាសែតកងទ័ពប្រជាជន

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ
ខេត្ត Soc Trang៖ ថែរក្សាជីវភាពរស់នៅរបស់ជនជាតិ​ខ្មែរ
ការពង្រឹងកិច្ចសហប្រតិបត្តិការបរទេសតាមរយៈការប្រកួតបាល់ទាត់
គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិឆ្នាំ ២០២៥ - ២០៣០៖ នវានុវត្តន៍ វិជ្ជាជីវៈ បង្កើតការទូតប្រជាជនក្លាហាន ទំនើប និងមានប្រសិទ្ធភាព