Trending now

ផ្សព្វផ្សាយវប្បធម៌វៀតណាមដល់មិត្តអន្តរជាតិ៖ បញ្ជូនពណ៌ប្រជាប្រិយចូលក្នុងតំណុបតែងផ្ទៃក្នុងតាមបែបទំនើប

09:01 | 08/08/2024

បច្ចុប្បន្ននេះ និន្នាការនៃការតុបតែងទីតាំងរស់នៅមួយថ្ងៃទៅមួយថ្ងៃកាន់តែមានតម្រូវការកើនឡើង ប៉ុន្តែការរក្សា និងអភិវឌ្ឍវប្បធម៌ប្រពៃណីត្រូវបានវិចិត្រករចាប់អារម្មណ៍។ ដូច្នេះហើយ ការធ្វើយ៉ាងដូចម្តេច ដើម្បីបង្កើតស្នាដៃដែលមានលក្ខណៈវប្បធម៌ប្រពៃណី ប៉ុន្តែត្រូវផ្ទុកដង្ហើមសហសម័យ បានធ្វើឲ្យយុវជន ង្វៀនថាញទុង ( Nguyen Thanh Tung) និងយុវនារី វូមិញត្រាង ( Vu Minh Trang) បង្កើតបណ្ដាផ្ទាំងគំនូរប្រជាប្រិយតាមនិន្នាការរចនាសម័យទំនើប។

អបអរសាទរខួបលើកទី ៣៥ នៃការបង្កើតសហភាពអង្គការមិត្តភាពទីក្រុងហូជីមិញ វៀតណាម​ជា​អនុប្រធាន​មហាសន្និបាត​នៃ​អនុសញ្ញា​ឆ្នាំ ២០០៣ ស្តីពី​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌
ពីផ្ទាំងរូប ដែលនឹងត្រូវបានគូរ និងលាបពណ៌។
ពីផ្ទាំងរូប ដែលនឹងត្រូវបានគូរ និងលាបពណ៌។

បញ្ចប់ការសិក្សាផ្នែកស្ថាបត្យកម្ម-គំនូរ យុវជន ទុង (Tung) និង យុវនារី ត្រាង (Trang) ធ្វើការខាងតុបតែងផ្ទៃក្នុង។ ក្រោយពេលដើរកម្សាតាមដងវិថីបុរាណរដ្ឋធានី ហាណូយ (Ha Noi) ពួកគេប្រទះឃើញផ្ទាំងគំនូរប្រជាប្រិយជាច្រើន ហើយក៏ឃើញថា គំនូរទាំងនោះមានភាពទាក់ទាញខ្លាំងណាស់ ព្រោះគំនូរនីមួយៗ ផ្ទុកសាច់រឿងរៀងៗខ្លួន មើលទៅផ្ទាំងលើបណ្ដាគំនូរក៏កើតមន្ទិល តើគំនូរចង់បង្ហាញសារអ្វី។ ដូច្នោះហើយ ដោយការងារប្រចាំថ្ងៃដែលធ្វើអំពីសម្ភារៈឈើ ខណៈពេលរចនាតំណុបតែងផ្ទៃក្នុង បណ្ដាលឲ្យគេទាំងពីរនាក់គិតថា អាចប្រើសម្ភារជំនួសឱ្យការប្រើក្រដាសឈើ គំនូរបែបនេះនឹងក្លាយជាស្នាដៃសិល្បៈ ដែលជាការរួមផ្សំរវាងប្រពៃណី និងទំនើប។ ហេតុនេះហើយ គេទាំងពីរនាក់បានចាប់ផ្តើមបង្កើតផលិតផលតុបតែងផ្ទៃក្នុងបែបទំនើបពីគំនូរប្រជាប្រិយវៀតណាម។

ពីផ្ទាំងរូប ដែលនឹងត្រូវបានគូរ និងលាបពណ៌។
ពីផ្ទាំងរូប ដែលនឹងត្រូវបានគូរ និងលាបពណ៌។

វូមិញត្រាង (Vu Minh Trang) បានចែករំលែកថា ការបង្កើតគំនូរប្រជាប្រិយលើឈើទាំងនេះ គឺជាកិច្ចការដ៏លំបាកបំផុត គឺនៅពេលផលិត ត្រូវតែរក្សាបានអត្ថន័យតាំងពីយូរមកផង ត្រូវរំលេចស្នាមគំនូរ និងពណ៌លើឈើ ដើម្បីសមស្របនឹងបរិយាកាសសម័យទំនើប។ ដើម្បីបង្កើតស្នាដៃមួយ គេត្រូវជ្រើសរើសគំនូរមួយផ្ទាំង ហើយស្វែងយល់នូវអត្ថន័យរបស់វា បន្ទាប់មកគេគូរប្លង់លើកុំព្យូទ័រ ហើយ កាត់ ដោត CNC ឱ្យក្លាយជាទម្រង់ឈើ។ បន្ទាប់មកគូរពង្រាង និងឲ្យពណ៌ ចំពោះគំនូរណាដែលត្រូវលាបពណ៌មាស ក៏ត្រូវតែលាបតាមឆ្នែរផ្ទាំងគំនូរ រួចហើយគម្របពណ៌រលោង ដើម្បីការពារភាពធនរបស់ផលិតផល។

ផលិតផល ដែលបានធ្វើពីឈើមានទំហំខុសៗគ្នា ដូច្នេះទាមទារការហ្មត់ចត់ ភាពប៉ិនប្រសប់ និងភាពអត់ធ្មត់ ពីព្រោះការគូរលើឈើត្រូវការប្រើជក់ដែលមានគុណភាពខ្ពស់ ជក់មិនត្រូវរឹងពេក ឬមិនទន់ពេកនោះទេ។ ទន្ទឹមនឹងនោះ មនោសញ្ចេតនាចំពោះពណ៌គឺមានសារៈសំខាន់ ព្រោះថា វិចិត្រករអាចបង្កើតភាពផ្ទុយគ្នាយ៉ាងខ្លាំងជាមួយនឹងស្នាមគូរ ពណ៌ឥសម្បុរ ដែលមានលក្ខណៈប្រជាប្រិយផង និងរួមបញ្ចូលគ្នានូវនិន្នាការសម័យទំនើបផង ដើម្បីបង្កើតភាពចុះសម្រុងគ្នាខណៈពេលដាក់ផលិតផលក្នុងបរិយាកាសសម័យទំនើប។

ស្នាមឆ្នេរគំនូរ ចន្លោះស្នាមគំនូរ ទាមទារបណ្ដាស្នាមគូសយ៉ាងទន់ភ្លាន់។
ស្នាមឆ្នេរគំនូរ ចន្លោះស្នាមគំនូរ ទាមទារបណ្ដាស្នាមគូសយ៉ាងទន់ភ្លាន់។

រហូតមកដល់បច្ចុប្បន្ន ផ្ទាំងគំនូរដែលប្រើរយៈពេលច្រើនបំផុត គឺផ្ទាំងគំនូរ "អាពាហ៍ពិពាហ៍របស់កណ្តុរ" ដោយមានផ្នែកលម្អិតជាច្រើន គេត្រូវគូរដោយដៃបង់ពេលវេលាច្រើន ហើយការគូរគំនូរឆ្នេរនៃផ្ទាំងគំនូរទាមទារភាពហ្មត់ចត់ត្រូវបង់ពេលច្រើន។

ដោយនិន្នាការបញ្ជូនលក្ខណៈប្រជាប្រិយចូលក្នុងតំណុបតែងផ្ទៃក្នុងបែបទំនើប រហូតមកដល់បច្ចុប្បន្ននេះ ង្វៀនថាញ់ទុង (Nguyen Thanh Tung) និងវូមិញត្រាង (Vu Minh Trang) រួមជាមួយសហការីបានបង្កើតបណ្ដាផ្ទាំងគំនូរ បូជាព្រះម៉ែ គំនូរ ដុងហូ (Dong Ho) ដូចជា ហ្វូងជ្រូក ហ្វូងមាន់ កុមារឱបត្រីឆ្ពិន... ភាគច្រើនអតិថិជនទិញគំនូរសម្រាប់តុបតែងគេហដ្ឋាន និងកន្លែងធ្វើការ ជាមួយនឹងតម្លៃចាប់ពី ៥ ទៅ ៧លានដុង៕

អបអរសាទរខួបលើកទី ៣៥ នៃការបង្កើតសហភាពអង្គការមិត្តភាពទីក្រុងហូជីមិញ អបអរសាទរខួបលើកទី ៣៥ នៃការបង្កើតសហភាពអង្គការមិត្តភាពទីក្រុងហូជីមិញ

យុគសម័យ - សម្ព័ន្ធអង្គការមិត្តភាពទីក្រុងហូជីមិញ (HUFO) ទើបតែបានប្រារព្ធខួបលើកទី ៣៥ នៃការបង្កើត (ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ១៩៨៩ ដល់ថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០២៤)។

វៀតណាម​ជា​អនុប្រធាន​មហាសន្និបាត​នៃ​អនុសញ្ញា​ឆ្នាំ ២០០៣ ស្តីពី​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌ វៀតណាម​ជា​អនុប្រធាន​មហាសន្និបាត​នៃ​អនុសញ្ញា​ឆ្នាំ ២០០៣ ស្តីពី​ការ​ការពារ​បេតិកភណ្ឌ​វប្បធម៌

យុគសម័យ - សម័យប្រជុំលើកទី ១០ នៃមហាសន្និបាតអនុសញ្ញាឆ្នាំ ២០០៣ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌អរូបី វៀតណាមត្រូវបានបណ្តាប្រទេសជាសមាជិកជ្រើសតាំងជាអនុប្រធានមហាសន្និបាត។

Tags:

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី