អង្គភាពស៊ីម៉ាក់ និងអង្គការ NPA នៅថ្ងៃទី២១ សីហា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ស្តីពីកិច្ចសហការប្រតិបត្តិការជាដៃគូលើគម្រោងស្រាវជ្រាវសំណល់គ្រាប់បែកចង្កោមនៅភាគខាងកើតនៃប្រទេសកម្ពុជា ក្នុងទឹកប្រាក់ចំនួន ៤២៥.០០០ ដុល្លារអាមេរិក ។
អាមេរិកផ្តល់ជាង ៤២ ម៉ឺនដូល្លារដល់ស៊ីម៉ាក់សម្រាប់គម្រោងស្រាវជ្រាវសំណល់គ្រាប់បែកចង្កោម
អគ្គនាយកមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា (ស៊ីម៉ាក់) បាននិយាយថា គម្រោងនេះ គាំទ្រដោយក្រសួងការបរទេសសហរដ្ឋអាមេរិកតាមរយៈអង្គការ NPA ពង្រីកបន្ថែមលើគម្រោងជំនួយដែលបានទទួលក្នុងឆ្នាំ២០១៩ ចំនួន១,៦លានដុល្លារអាមេរិក ដែលនាំឱ្យជំនួយមានសរុបចំនួនជាង២.១០០.០០០ដុល្លារអាមេរិក ។
លោក ហេង រតនា បន្តថា គម្រោងថវិកាបន្ថែមនេះ មានរយៈពេល៧ខែ ចាប់ពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០១៩ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ហើយចុះស្រាវជ្រាវក្នុងភូមិចំនួន៧៤៤ភូមិ នៅតាមបណ្តាខេត្តចំនួន៧ ដូចជា ខេត្តកំពង់ចាម, ត្បូងឃ្មុំ, ព្រៃវែង និងស្វាយរៀងជាដើម ៕
(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន