Trending now

CDC ទើបអនុម័តគម្រោងវិនិយោគចំនួន៥ថ្មីទៀត

12:47 | 19/08/2019 (សរុបដោយវិច្ឆិកា)

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៩នេះ បានបញ្ជាក់ឲ្យដឹងថា ខ្លួនទើបអនុម័តគ្រោងវិនិយោគថ្មីចំនួន៥កន្លែង សរុបទុនវិនិយោគជាង ២១លានដុល្លារអាមេរិក។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ទើបអនុម័តគម្រោងវិនិយោគចំនួន៥ថ្មីទៀត សរុបទុនវិនិយោគជាង២១លានដុល្លារអាមេរិក (ប្រភព៖ cpp.org.kh)

Facebook ផ្លូវការរបស់ CDC បានចុះផ្សាយនៅថ្ងៃនេះថា គម្រោងវិនិយោគទាំង៥នោះរួមមាន៖

១៖ ក្រុមហ៊ុន ZHEJIANG CHISHUN FOAM CO.,LTD. គម្រោងបង្កើតរោងចក្រផលិតអេប៉ុងគ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី មានទុនវិនិយោគចំនួន ២.១លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៤១កន្លែង។

២៖ ក្រុមហ៊ុន XIN CHI XING PACKAGING CO., LTD. គម្រោងបង្កើតរោងចក្រផលិតកេសកាតុង មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង បាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ២.៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២១០នាក់។

៣៖ ក្រុមហ៊ុន CHIANG CU WIRE & CABLE CO.,LTD. គម្រោងបង្កើតរោងចក្រផលិតខ្សែភ្លើង និងខ្សែកាប មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង មានទុនវិនិយោគប្រមាណ ៣.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៤៣កន្លែង។

៤៖ ក្រុមហ៊ុន GORGEOUS STEEL STRUCTURE (CAMBODIA) CO.,LTD. គម្រោងបង្កើតរោងចក្រកែច្នៃដែក មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨៤កន្លែង។

៥៖ ក្រុមហ៊ុន WING ART LIGHTING AND GIFTWARE CO., LTD. គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង អំពូលលម្អ និងគ្រឿងបង្គុំអំពូលភ្លើងគ្រប់ប្រភេទ មានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសតាយសេង បាវិត ខេត្តស្វាយរៀង, មានទុនវិនិយោគប្រមាណ ៧.៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៩៤នាក់៕



(សរុបដោយវិច្ឆិកា)

(សរុបដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ