Trending now

ភ្ញៀវទេសចរណ៍អន្តរជាតិមកទីក្រុងហាណូយ (ប្រទេសវៀតណាម) លើសពី ៤លាននាក់

22:45 | 28/11/2023 យោងតាមវិទ្យុសំលេងវៀតណាម

ទីក្រុងហាណូយនឹងបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការកសាងគំរូអភិវឌ្ឍន៍សេដ្ឋកិច្ចទេសចរណ៍កសិកម្ម និងជនបទ ព្រមទាំងកសាងសាកល្បងគំរូទេសចរណ៍សហគមន៍ដែលតភ្ជាប់ជាមួយនឹងតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិចនៅស្រុក Ba Vi។

ការ​នាំ​ចេញ​អង្ករ​របស់​វៀត​ណាម​​លើសពី​កំរិត ​១​ពាន់​លាន​ដុល្លារ ​ក្នុង​រយៈ​ពេល​ ៤​ ខែ​ដើម​ឆ្នាំ​២០២២ ការ​នាំ​ចេញ​អង្ករ​របស់​វៀត​ណាម​​លើសពី​កំរិត ​១​ពាន់​លាន​ដុល្លារ ​ក្នុង​រយៈ​ពេល​ ៤​ ខែ​ដើម​ឆ្នាំ​២០២២
ក្នុងឆ្នាំ ២០២២ ខេត្ត Lao Cai ខិតខំទទួលភ្ញៀវជាង ៤លាននាក់ ក្នុងឆ្នាំ ២០២២ ខេត្ត Lao Cai ខិតខំទទួលភ្ញៀវជាង ៤លាននាក់
ភ្ញៀវទេសចរណ៍អន្តរជាតិមកទីក្រុងហាណូយ (ប្រទេសវៀតណាម) លើសពី ៤លាននាក់
ភ្ញៀវទេសចរណ៍អន្តរជាតិមកទីក្រុងហាណូយ (ប្រទេសវៀតណាម) លើសពី ៤លាននាក់

នាថ្ងៃទី២៧ វិច្ឆិកា មន្ទីរទេសចរណ៍ទីក្រុងហាណូយបានឲ្យដឹងថា ក្នុងរយៈពេល ១១ ខែនៃឆ្នាំនេះ ចំនួនភ្ញៀវទេសចរសរុបអញ្ជើញមកទីក្រុងហាណូយសម្រេចបាន ២២,៦ លាននាក់ កើនឡើង ៣២,៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ក្នុងនោះភ្ញៀវទេសចរអន្តរជាតិ អញ្ជើញមកទីក្រុងហាណូយមានចំនួន ៤,១ លាននាក់ កើនឡើងជាង៣ដង បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

នាពេលខាងមុខ ទីក្រុងហាណូយនឹងបន្តអនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនូវការកសាងគំរូអភិវឌ្ឍន៍សេដ្ឋកិច្ចទេសចរណ៍កសិកម្ម និងជនបទ ព្រមទាំងកសាងសាកល្បងគំរូទេសចរណ៍សហគមន៍ដែលតភ្ជាប់ជាមួយនឹងតម្លៃវប្បធម៌ប្រពៃណីរបស់ជនជាតិភាគតិចនៅស្រុក Ba Vi។ បច្ចុប្បន្ន ផ្នែកទេសចរណ៍ទីក្រុងហាណូយកំពុងអនុវត្តន៍ កសាងដំណើរទេសចរណ៍ផ្លូវទឹកតភ្ជាប់ជាមួយគោលដៅទេសចរណ៍តាមដងទន្លេក្រហម ធ្វើពិពិធកម្មទម្រង់ផ្សព្វផ្សាយ តាមប្រព័ន្ធផ្សព្វផ្សាយអំពីរូបភាពទេសចរណ៍របស់ទីក្រុងហាណូយ។ ទន្ទឹមនឹងនោះ រៀបចំការរចនា និងផលិតផលិតផលការដូ និងក្រមអត្តសញ្ញាណទេសចរណ៍ ដែលពោរពេញទៅដោយវប្បធម៌របស់រដ្ឋធានី បម្រើការងារផ្សព្វផ្សាយ ពន្លឿនទេសចរណ៍ និងបម្រើភ្ញៀវទេសចរនៅតាមតំបន់ និងគោលដៅទេសចរណ៍។ មន្ទីរទេសចរណ៍ទីក្រុងហាណូយក៏បានកសាងផែនទីទេសចរណ៍ឌីជីថលជាភាសាជាច្រើន ដើម្បីបម្រើដល់ការអភិវឌ្ឍទេសចរណ៍ឆ្លាតវៃរបស់ទីក្រុងហាណូយ។ គោលដៅទេសចរណ៍ជាច្រើនបានកសាងប្រព័ន្ធសំបុត្រអេឡិចត្រូនិចបម្រើភ្ញៀវទេសចរណ៍ដូចជា៖ មណ្ឌល កេរិ៍ ដំណែលអក្សរសាស្ត្រ Van Mieu-Quoc Tu Giam ព្រះបរមរាជវាំង Thang Long និងគេរ្កិ៍ដំណែលពន្ធនាគារ Hoa Lo ផងដែរ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ឯកអគ្គរដ្ឋទូតគុយបាប្រចាំនៅវៀតណាម៖ ការរៀបចំការបោះឆ្នោតនៅវៀតណាមកំពុងត្រូវបានអនុវត្តយ៉ាងហ្មត់ចត់
ឧស្សាហកម្មទេសចរណ៍វៀតណាមបំបែកកំណត់ត្រា បង្កើតសន្ទុះដើម្បីសម្រេចបានគោលដៅភ្ញៀវទេសចរអន្តរជាតិ ២៥ លាននាក់
ទីក្រុងហាណូយ ជាប់ចំណាត់ថ្នាក់ក្នុងចំណោមទីក្រុងស្អាតបំផុតទាំង ៥០ នៅលើពិភពលោក
មរតកការទូតរបស់អតីតនាយករដ្ឋមន្ត្រី Pham Van Dong និងទិសដៅគោលនយោបាយការបរទេសក្នុងដំណាក់កាលអភិវឌ្ឍន៍ថ្មី
Pham Van Dong - ឋានៈជាអ្នកការទូតដ៏អស្ចារ្យម្នាក់