Trending now

យន្តហោះធ្លាក់នៅគុយបាត្រូវរកឃើញប្រអប់ខ្មៅ

22:20 | 20/05/2018

ស្ដីពីស្ថានភាពបច្ចេកទេសនៃយន្តហោះធ្លាក់ Boeing 737 នេះ រដ្ឋមន្ត្រីគមនាគមដឹកជញ្ជូនគុយបាលោក Abdel Izquiero Rodriguez បានឲ្យដឹងថា៖ យន្តហោះពោលខាងត្រូបានអ្នកបច្ចេកទេសអន្តរជាតិ និងគុយបាបញ្ជាក់អំពីលក្ខខ័ណ្ឌធ្វើសកម្មភាពយ៉ាងគ្រប់គ្រាន់។

ថ្លែងមតិនៅក្នុងសន្និសីទកាសែត ដែលបានប្រព្រឹត្តិទៅនាថ្ងៃទី ១៩ ឧសភា នៅគុយបា តំណាងក្រសួងសុខាភិបាល និងក្រសួងគមនាគមន៍ ដឹកជញ្ជូនគុយបាបានឲ្យដឹងថា៖ ក្នុងចំណោមជនរងគ្រោះបាត់បង់ជីវិតទាំង ១១០ នាក់ ក្នុងករណីគ្រោះថ្នាក់យន្តហោះនាថ្ងៃទី ១៨ ឧសភា មាននារីចំនួន ៥៥ នាក់ និងបរុសចំនួន ៥៥ នាក់ដែរ ក្នុងនោះមានមនុស្សសញ្ជាតិអាហ្សង់ទីនចំនួន ២ នាក់ ជនជាតិមិកស៊ិកចំនួន ១ នាក់ និងក្រុមបើកបរសញ្ជាតិ មិកស៊ីកចំនួន ៦នាក់។

ក្រុមគ្រួសារនៃជនរងគ្រោះរន្ធត់ចិត្តយ៉ាងក្រៀមក្រំក្នុងករណីធ្លាក់យន្តហោះ Boeing 737នៅគុយបា

នាបច្ចុប្បន្ននេះ ស្ថាប័នមានសមត្ថកិច្ចរបស់គុយបាបានរកឃើញប្រអប់ខ្មៅ ដែលផ្ទុកនូវព័ត៌មានអំពីសម្លេងហើយ។

ស្ដីពីស្ថានភាពបច្ចេកទេសនៃយន្តហោះធ្លាក់ Boeing 737 នេះ រដ្ឋមន្ត្រីគមនាគមដឹកជញ្ជូនគុយបាលោក Abdel Izquiero Rodriguez បានឲ្យដឹងថា៖ យន្តហោះពោលខាងត្រូបានអ្នកបច្ចេកទេសអន្តរជាតិនិងគុយបាបញ្ជាក់អំពីលក្ខខ័ណ្ឌធ្វើសកម្មភាពយ៉ាងគ្រប់គ្រាន់។

ទទួលបានដំណឹងអំពីករណីធ្លាក់យន្តហោះពោលខាងលើ នាថ្ងៃទី ១៩ ឧសភា ឆ្នាំ ២០១៨ អគ្គលេខាគណកម្មាធិការបជ្ឈឹមបក្សកុម្មុយនិស្តវៀតណាមលោក Nguyen Phu Trong បានផ្ញើសារទូរលេខសាកសួរសុខទុក្ខជូនចំពោះលេខាទីមួយ នៃគណកម្មធិការបជ្ឈឹមបក្សកុម្មុយនិស្តគុយបាលោក Raul Castr Ruz។ ប្រធានរដ្ឋ លោក Tran Dai Quangនាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានផ្ញើសារទូរលេខសាកសួរសុខទុក្ខជូនចំពោះប្រធានក្រុមប្រឹក្សារដ្ឋ និងគណៈរដ្ឋមន្ត្រីនៃសាធារណរដ្ឋគុយបា លោក Miguel Marrio Canel Bermudes ។ប្រធានរដ្ឋសភាលោកស្រី Nguyen Thi Kim Ngan បានផ្ញើសារទូរលេខសាកសួរសុខទុក្ខជូនចំពោះ ប្រធានរដ្ឋសភាគុយបា លោក Esteban Lazo ផងដែរ៕

(ប្រភពព័ត៌មាន: VOV5-វិទ្យុសម្លេងវៀតណាម)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ថ្នាក់ដឹកនាំ​វៀតណាម​​ផ្ញើ​​សាររំលែកទុក្ខចំពោះការផ្ទុះគ្រាប់នៅកម្ពុជា
វៀតណាម៖ សកម្មភាពជាច្រើនបានទាក់ទាញភ្ញៀវទេសចរណ៍​ទៅកាន់​ភ្នំ Ba Den ខេត្ត Tay Ninh ក្នុងឱកាសថ្ងៃទី ៣០ មេសា និងថ្ងៃទី ១ ឧសភា​
វៀតណាម​៖ អភិរក្សនិងពង្រីកតម្លៃប្រវត្តិសាស្ត្រនៃ «ព្រៃឈើនាយឧត្តមសេនីយ៍ Vo Nguyen Giap»
របរតម្បាញរបស់ជនជាតិ Lu (ជនជាតិភាគតិចវៀតណាម)
Lucian Rodriguez Lovell ចំណូលចិត្តលើផលិតផលសិប្បកម្វៀតណាមមដោយបច្ចេកវិទ្យា AR