Trending now

រដ្ឋាភិបាលវៀតណាមរួមដៃ​គ្នា​ដោះស្រាយការលំបាកដើម្បី​សហគ្រាសស្តារ​ផលិតកម្មនិង​អាជីវកម្ម ឡើងវិញ

08:54 | 24/07/2023 យោងតាមវិទ្យុសំលេងវៀតណាម

ក្នុងរយៈពេល៦ខែដើមឆ្នាំនេះ សេដ្ឋកិច្ចវៀតណាមនៅតែជួបប្រទះការលំបាកជាច្រើន ប៉ុន្តែផលិតផលក្នុងស្រុកសរុប(GDP) បានកើនឡើង ៣,៧២%។ បើទោះបីជាតួរលេខនេះនៅតែទាបបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនក៏ដោយ ប៉ុន្តែក៏មាននិន្នាការកើនឡើងពីមួយខែទៅមួយខែ ត្រីមាសទី ២ ខ្ពស់ជាងត្រីមាសទី ១ ដោយបង្កើតសន្ទុះសម្រាប់ប៉ុន្មានខែចុងឆ្នាំ។

អាជីវកម្ម និងអ្នកទស្សនាជាង ៦០.០០០ នាក់ ដើរទិញឥវ៉ាន់នៅ VITM Hanoi ២០២៣ អាជីវកម្ម និងអ្នកទស្សនាជាង ៦០.០០០ នាក់ ដើរទិញឥវ៉ាន់នៅ VITM Hanoi ២០២៣
វៀតណាម​បោះជំហាន​យ៉ាង​ខ្លាំង​ក្នុង​ចំណាត់ថ្នាក់​សន្ទស្សន៍​ការ​ស្តារ​ឡើងវិញ​នៃ​កូវីដ-១៩ វៀតណាម​បោះជំហាន​យ៉ាង​ខ្លាំង​ក្នុង​ចំណាត់ថ្នាក់​សន្ទស្សន៍​ការ​ស្តារ​ឡើងវិញ​នៃ​កូវីដ-១៩
រដ្ឋាភិបាលវៀតណាមរួមដៃ​គ្នា​ដោះស្រាយការលំបាកដើម្បី​សហគ្រាសស្តារ​ផលិតកម្មនិង​អាជីវកម្ម ឡើងវិញ
រដ្ឋាភិបាលវៀតណាមរួមដៃ​គ្នា​ដោះស្រាយការលំបាកដើម្បី​សហគ្រាសស្តារ​ផលិតកម្មនិង​អាជីវកម្ម ឡើងវិញ

ដើម្បីសម្រេចបានគោលដៅកំណើនសេដ្ឋកិច្ចក្នុងប៉ុន្មានខែចុងឆ្នាំ និងពេញមួយឆ្នាំនេះ រដ្ឋាភិបាល ស្ថាប័ន សាខា និងមូលដ្ឋានចាំបាច់ត្រូវរួមដៃគ្នាដោះស្រាយការលំបាកដើម្បីសហគ្រាសស្តារផលិតកម្ម និងអាជីវកម្មឡើងវិញ។

លោក Tran Van Le នាយកក្រុមហ៊ុនចំាត់ផលិតម៉ាស៊ីនអគ្គិសនីនិងពាណិជ្ជកម្ម Phuong Linh បានចាត់ទុកថា ដំណោះស្រាយដែលរដ្ឋាភិបាលអនុវត្តនាពេលកន្លងទៅបាននាំមកនូវទំនុកទុកចិត្តសម្រាប់សហគ្រាសក្នុងការខិតខំប្រឹងប្រែងដោះស្រាយការលំបាកនិងរួមដំណើរជាមួយសហគ្រាសដើម្បីជម្នះពុះពារលើស្ថានភាពលំបាក។ ក្នុងនោះ សេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលស្ដីពី “ដំណោះស្រាយជួយឧបត្ថម្ភសហគ្រាសស្ដារនិងអភិវឌ្ឍន៍ប្រកបដោយចីរភាពដល់ឆ្នាំ ២០២៥” បាននាំចេញដំណោះស្រាយជាច្រើនដើម្បីជួយកាត់បន្ថយការចំណាយរបស់សហគ្រាស បង្កើនលទ្ធភាពទទួលបានប្រភពទុនអនុគ្រោះក្នុងរយៈពេលដ៏ខ្លី។ សហគ្រាសរំពឹងទុកយ៉ាងខ្លាំងចំពោះសកម្មភាពជាក់លាក់ ដើម្បីឱ្យកញ្ចប់ជំនួយបានមកដល់អាជីវកម្មយ៉ាងឆាប់រហ័ស។ លោក Tran Van Le បានចាត់ទុកថា៖ “ការដោះស្រាយឧបសគ្គដើម្បីសម្រេចបានគោលដៅដល់ឆ្នាំ ២០២៥ មានសហគ្រាសចំនួន ១ លានអង្គភាព ពិតជាអស្ចារ្យណាស។ នេះគឺជាសារសំខាន់មួយ ជាពិសេសក្នុងដំណាក់កាលដ៏លំបាកនេះ។ សហគ្រាសរបស់យើងដូចជាទទួលបានពោងអណ្តែត។ គោលនយោបាយរបស់រដ្ឋសុទ្ធតែឆ្ពោះទៅរកភាពល្អប្រសើរ ប៉ុន្តែការអនុវត្តត្រូវមានភាពប្ដូរផ្ដាច់ជាង”។

យោងតាមសេដ្ឋវិទូ លោកបណ្ឌិត Nguyen Minh Phong សហគ្រាសកំពុងប្រឈមមុខនឹងការលំបាកធំបំផុតចំនួន ៣ រួមមាន៖ ការលំបាកទាក់ទងនឹងលំហូរសាច់ប្រាក់ ការលំបាកទាក់ទងនឹងទីផ្សារ និងអត្រាការប្រាក់របស់ធនាគារ។ លើសពីនេះ មានសហគ្រាសជាង ៤០% នៅតែត្រូវចំណាយប្រាក់មិនផ្លូវការនៅពេលទៅបំពេញបែបបទរដ្ឋបាល។ ក្នុងបរិបទនោះ ទាមទារឲ្យក្រសួង ស្ថាប័ន និងមូលដ្ឋាន ត្រូវអនុវត្តដំណោះស្រាយសមស្របដើម្បីជួយឧបត្ថម្ភសហគ្រាស។ បណ្ឌិត Nguyen Minh Phong បានចាត់ទុកថា៖ “បណ្ដាក្រសួង ស្ថាប័នមានសមត្ថកិច្ចត្រូវកែលំអបរិយាកាសវិនិយោគ ធ្វើអាជីវកម្ម និងកសាងគោលនយោបាយជួយឧបត្ថម្ភសហគ្រាសឲ្យបានជាក់លាក់។ ទន្ទឹមនឹងនោះ គុណភាព សមត្ថភាព និងប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋ ក៏ត្រូវលើកកម្ពស់ តាមរយៈប្រព័ន្ធច្បាប់ ជួរកម្មាភិបាល យន្តការត្រួតពិនិត្យ និងការងារបង្ការប្រឆាំងអំពើពុករលួយ។ ការជូនដំណឹង ផ្សព្វផ្សាយ បង្កើតការស្រុះចិត្តគំនិតគ្នា និងការអនុវត្តវិធានការផ្សេងៗ រួមទាំងសុខុមាលភាពសង្គមក៏ចាំបាច់ដែរ”។

សេដ្ឋវិទូ លោកបណ្ឌិត Nguyen Minh Phong។ រូបថត៖ Trung Hung
សេដ្ឋវិទូ លោកបណ្ឌិត Nguyen Minh Phong។ រូបថត៖ Trung Hung

នាបច្ចុប្បន្ន លទ្ធភាពទទួលបានកញ្ចប់ជំនួយផ្នែកហិរញ្ញវត្ថុរបស់សហគ្រាសនៅតែរងផលប៉ះពាល់ពីកត្តាមួយចំនួនដូចជា៖ នីតិវិធីច្បាប់ លក្ខខណ្ឌអំពីមុខសញ្ញាទទួលបានប្រាក់កម្ចី ការដែលសហគ្រាសជាច្រើនមិនទាន់ទទួលបានកញ្ចប់ជំនួយឧបត្ថម្ភរបស់រដ្ឋាភិបាលបានសរឲ្យឃើញថា បណ្ដាក្រសួង ស្ថាប័ន និងមូលដ្ឋានត្រូវសហការគ្នាយ៉ាងជិតស្និទ្ធថែមទៀត និងមានយន្តការបើកចំហសម្រាប់សហគ្រាស។

នាថ្ងៃទី ៤ កក្កដា ក្នុងសន្និសីទតាមអ៊ីនធឺរណែតជាមួយមូលដ្ឋាននានា រដ្ឋាភិបាលបានណែនាំឲ្យផ្តោតលើការដោះស្រាយការលំបាក ជំនះភ្លាមៗលើស្ថានភាពផលិតកម្មអាជីវកម្មដែលជាប់គាំង ស្ដារឡើងវិញនិងស្វែងរកទីផ្សារ ថ្មី ការបញ្ជាទិញថ្មី; តម្រូវឲ្យក្រសួង ស្ថាប័ន និងមូលដ្ឋាននីមួយៗត្រូវត្រួតពិនិត្យយ៉ាងសកម្ម ចាត់វិធានការនិងសកម្មភាពជាក់ស្ដែង ដើម្បីជួយឧបត្ថម្ភសហគ្រាស វិនិយោគិនឱ្យបានទាន់ពេលវេលា ជាក់ស្តែង និងមានប្រសិទ្ធភាព។ លោក Nguyen Viet Long អគ្គនាយករងក្រុមហ៊ុនភាគហ៊ុនពិគ្រោះយោបល់ EY វៀតណាមបានចាត់ទុកថា៖ “ ការអនុវត្តបច្ចេកវិទ្យាឌីជីថល អ្វីដែលជាស្តង់ដារ អ្វីមានប្រយោជន៍សម្រាប់សហគ្រាស គឺត្រូវការជំនួយ។ បញ្ហាទី២ ជាបញ្ហារបស់សហគ្រាសធុនតូចនិងមធ្យម គឺការទទួលបានប្រភពហិរញ្ញវត្ថុ។ ខ្ញុំមើលឃើញថាមានការលំបាកចំនួន ២ នេះ ប៉ុន្តែក៏មានដំណោះស្រាយជាច្រើនសម្រាប់សហគ្រាសដើម្បីដោះស្រាយបញ្ហាទាំងនោះផងដែរ។ សំខាន់បំផុតគឺត្រូវរកឃើញទិសដៅសម្រាប់ខ្លួនឯង”។

ទោះបីជាមានកំហិតជាក់លាក់ក៏ដោយ ប៉ុន្តែសហគមន៍ធុរកិច្ចបានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងគោលនយោបាយគាំទ្រដែលបានចេញផ្សាយ។ តាមរយៈការធ្វើវិសោធនកម្ម និងបំពេញបន្ថែមជាច្រើនលើក គោលនយោបាយត្រូវបានធ្វើឱ្យល្អឥតខ្ចោះ សមស្រប និងទាន់ពេលវេលាក្នុងការគាំទ្រដល់អាជីវកម្មដើម្បីជំនះពុះពារលើការលំបាក។ ក្នុងបរិបទដែលសេដ្ឋកិច្ចពិភពលោកពោរពេញទៅដោយបម្រែបម្រួល អង្គការអន្តរជាតិជាច្រើននៅតែវាយតម្លៃខ្ពស់ចំពោះសមត្ថភាពស្ដារឡើងវិញនិងកំណើនរបស់វៀតណាម។ ដោយមានគោលនយោបាយជួយឧបត្ថម្ភរបស់រដ្ឋាភិបាល និងកិច្ចខិតខំប្រឹងប្រែងរបស់សហគ្រាស ខឿនសេដ្ឋកិច្ចរបស់ប្រទេសជាតិពិតជាស្ដារឡើងវិញ និងអភិវឌ្ឍន៍ខ្លាំងក្លាថែមទៀតនាពេលខាងមុខ៕

យោងតាមវិទ្យុសំលេងវៀតណាម

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី