នៅខេត្ត Lao Cai ជនជាតិ Mong មានអំបូរជាច្រើន ក្នុងនោះក្រុម Mong ខៀវមានលក្ខណៈពិសេសជាជាងក្រុមជនជាតិដទៃ។ ជនជាតិ Mong ខៀវនាបច្ចុប្បន្នមានត្រឹមតែជាង ១០០០នាក់ប៉ុណ្ណោះ ភាគច្រើនរស់នៅក្នុងឃុំ Nam Xe ស្រុក Van Ban ខេត្ត Lao Cai។ ថ្វីត្បិតតែមានចំនួនប្រជាជនតិចតួចក៏ដោយ ក៏អត្តសញ្ញាណវប្បធម៌ និងទំនៀមទំលាប់ប្រពៃណីរបស់ជនជាតិនេះនៅតែត្រូវ ថែរក្សាបានដដែល ដោយមានលក្ខណៈប្លែកៗ មិនលាយឡំជាមួយជនជាតិដទៃទៀត ឡើយ។
![]() |
![]() |
![]() |
ថែរក្សាវប្បធម៌និងទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិ Mong ខៀវ(ប្រទេសវៀតណាម) |
បើនិយាយពីវប្បធម៌របស់ជនជាតិ Mong ខៀវ ប្រការដំបូងដែលមនុស្សម្នាតែងតែគិតដល់ នោះគឺសំលៀកបំពាក់។ សំលៀកបំពាក់បុរសមានពណ៌ខៀវខ្មៅជាពណ៌ចម្បង។ ដូច្នេះហើយ ទើបគេនិយមហៅពួកគេថាជនជាតិ Mong ខៀវ។ ដោយឡែក សំលៀកបំពាក់ស្ត្រី តែងតែមានពណ៌ចម្រុះ លំនាំសម្បូរបែប និងលេចធ្លោ។ នៅឃុំ Nam Xe ជនជាតិ Mong ខៀវ នៅតែរក្សាបានរបរដាំអំបោះ ត្បាញក្រណាត់ ដែលបង្កើតឡើងសំលៀកបំពាក់ប្រកបដោយអត្តសញ្ញាណរៀងៗខ្លួន។ អ្នកស្រី Vang Thi Mai អ្នកភូមិ Nam Xe បានចែករំលែកថា៖
“ពេលខ្ញុំមានអាយុ ១៧ឆ្នាំ ខ្ញុំចាប់ផ្តើមរៀនត្បាញក្រណាត់ ធ្វើបានប្រហែល ២ ឈុតក្នុងមួយឆ្នាំ បុរស ១ ឈុត និងស្ត្រី ១ ឈុត។ ធ្វើស្រែមួយថ្ងៃពេញ តែពេលយប់ទើបមានពេលទំនេរ។ ជនជាតិ Mong ខៀវ អ្នកណាក៏ត្រូវតែមានសំលៀកបំពាក់សម្រាប់ពាក់ក្នុងថ្ងៃបុណ្យ និងថ្ងៃចូលឆ្នាំថ្មី មិនថាបុរសឬស្ត្រីទេទាំងអស់គ្នាត្រូវស្លៀកសំលៀកបំពាក់របស់ជនជាតិខ្លួន”។
មិនត្រឹមតែដេរសំលៀកបំពាក់សម្រាប់សមាជិកគ្រួសារប៉ុណ្ណោះទេ ស្ត្រីចំណាស់នៅភូមិ Tu Thuong (ឃុំ Nam Xe) ក៏មិនភ្លេចបង្រៀនកូនចៅអំពីសិប្បកម្មតម្បាញនោះឡើយ។ អ្នកស្រី Vang Thi Nam នៅឃុំ Nam Xe បានឲ្យដឹងថា៖
“ឆ្លៀតពេលទំនេរពីការងារ ខ្ញុំបានរៀនសិប្បកម្មតម្បាញតាមម្ដាយនិងមីងៗ។ ឥឡូវនេះ ខ្ញុំចេះដេរប៉ាក់ ត្បាញក្រណាត់ ធ្វើជាសម្លៀកបំពាក់របស់ជាតិខ្លួន។ ស្អាតណាស់”។
![]() |
អ្នកស្រី Vang Thi Mai បានរៀនត្បាញតាំងពីអាយុ ១៧ឆ្នាំ។ |
ក្រៅពីការត្បាញក្រណាត់ ជនជាតិ Mong ខៀវក៏ថែរក្សាលក្ខណៈវប្បធម៌ និងទំនៀមទម្លាប់ពិសេសដោយឡែកជាច្រើនដូចជា ចម្រៀង របាំប្រជាប្រិយ ពិធីបុណ្យទាន និងពិធីការប្រពៃណីនានា។ សម្រាប់ជនជាតិ Mong ខៀវ ពិធីដ៏សំខាន់មួយដែលមិនអាចខ្វះបានគឺ ពិធីសែនដូនតា ដែលប្រារព្ធឡើងនៅថ្ងៃពេញបូណ៌មីខែទី ៧ តាមច័ន្ទគតិ។ ក្នុងឱកាសនេះ នៅតាមភូមិជនជាតិ Mong ខៀវ តែងតែគ្របដណ្ដប់ដោយបរិយាកាសគគ្រឹកគគ្រេងដោយការលេងល្បែងកំសាន្តប្រជាប្រិយដូចជា៖ លេងវូ លេងយោលទោង ដើរច្រត់ជើងទោម ជាដើម។
ក្រៅពីនោះ ឧបករណ៍ភ្លេងជនជាតិ Mong ខៀវក៏មានលក្ខណៈខុសប្លែកដែរ ជាពិសេសគឺខ្លុយ។ ជនជាតិ Mong ខៀវនៅឃុំ Nam Xe មានឧបករណ៍ភ្លេងប្រពៃណីពិសេសមួយ នោះគឺជាខ្លុយដែលប្រើក្នុងពិធីមង្គលការ។ បើហៅតាមភាសាជនជាតិ Mong ខៀវ ខ្លុយហៅថា No Ta Mơ។ No Ta Mơ គឺជាឧបករណ៍ភ្លេងប្រពៃណីរបស់បុរសដែលមេអណ្ដើកតែងតែប្រើប្រាស់ក្នុងពិធីភ្ជាប់ពាក្យនិងពិធីរៀបអាពាហ៍ពិពាហ៍។ ដើម្បីលើកកំពស់ប្រសិទ្ធភាពនៃការងារអភិរក្ស បណ្ដាសិប្បករវប្បធម៌ សិល្បៈ និងសិប្បកម្មប្រពៃណីនៅក្នុងសហគមន៍ជនជាតិ Mong ខៀវ ក៏ត្រូវបានជ្រើសរើសដើម្បីបង្កើតជាក្លឹបនានា ហើយប្រជុំជីវភាពជាប្រចាំ ដើម្បីផ្សព្វផ្សាយនិងរីកសាយភាយតម្លៃនៅក្នុងសហគមន៍។ លោក Duong Tuan Nghia នាយករងមន្ទីរវប្បធម៌និងកីឡាខេត្ត Lao Cai បានឲ្យដឹងថា៖
“យើងខ្ញុំបានរៀបចំការពិនិត្យនិងអង្កេតជាច្រើនសម្រាប់បេតិកភណ្ឌវប្បធម៌ទាំងស្រុងរបស់ជនជាតិ Mong ខៀវនៅស្រុក Van Ban។ ទន្ទឹមនឹងនោះ យើងខ្ញុំក៏ជួយឧបត្ថម្ភគាំទ្រជនរួមជាតិ Mong ខៀវ ក្នុងការស្តារពិធីបុណ្យទានប្រពៃណីឡើងវិញផងដែរ”។
យុវជន Mong ខៀវ ជំនាន់ក្រោយៗ នៅឃុំ Nam Xe បន្តមរតកពីជំនាន់មុនៗ ដើម្បីថែរក្សាលក្ខណៈវប្បធម៌ដ៏វិសេសវិសាល និងទំនៀមទម្លាប់ប្រពៃណីរបស់ជនជាតិខ្លួន។ ពីនោះ អាចអភិរក្សវប្បធម៌ជនជាតិផង ព្រមទាំងបើកទិសដៅថ្មីក្នុងការអភិវឌ្ឍទេសចរណ៍បទពិសោធន៍ រួមចំណែកកសាងភូមិឃុំឲ្យកាន់តែសម្បូរធូធារនិងសុភមង្គល៕
មតិពីមិត្តអ្នកអាន