ផ្សារបណ្ដែតទឹកដំបូងគេនៅកម្ពុជាត្រៀមបង្ហាញខ្លួននៅលើដងស្ទឹងក្រុងសៀមរាប ដើម្បីជាការស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិក្នុងថ្ងៃឈប់សម្រាកនាពេលខាងមុខនេះ ។ ផ្សារបណ្ដែតទឹកនេះ មានរៀបចំយ៉ាងពិសេសនៅអមច្រាំងដងស្ទឹងជាមួយការតុបតែងលម្អ បែបប្រពៃណីវប្បធម៌ខ្មែរ មានរៀបចំជាទូកសម្រាប់ទេសចរជិះគយគន់កម្សាន្តថែមទៀតផង ។
រដ្ឋបាលត្រៀមស្វាគមន៍ថ្ងៃឈប់សម្រាកខាងមុខ
បើតាមទំព័រហ្វេសប៊ុកក្រុមយុវជនប្រតិកម្មរហ័សនៃខេត្តសៀមរាបឱ្យដឹងថា បច្ចុប្បន្ននេះអាជ្ញាធរក្រុង/ខេត្តសៀមរាប សហការណ៍ជាមួយ ក្រុមការងារ ស ស យ ក កំពុង ពន្លឿនធ្វើការ រៀបចំផ្សារទឹក និង ដាក់អំពូលភ្លើងចម្រុះពណ៌តុបតែង តាមបណ្តោយកំណាត់ ដងស្ទឹងសៀមរាប ឱ្យកាន់តែស្រស់ស្អាត ទាក់ទាញថែមមួយកម្រិតទៀត ។
ទិដ្ឋភាពនៃផ្សារបណ្ដែតទឹក
ផ្សារបណ្ដែតទឹកដងស្ទឹងសៀមរាបនេះដែរ កំពុងតែឆក់យកអារម្មណ៍មហាជនមិនតិចទេ មានចិត្តលួចកួចប៉ងទៅកម្សាន្តនៅទីនោះ ជាពិសេសក្នុងថ្ងៃឈប់សម្រាកនៅខែសីហានេះ ខេត្តសៀមរាបក៏មានរៀបចំកម្មវិធីពិសេសៗទាំងគ្រប់ទម្រង់មិនថាបុរាណ សម័យនោះឡើយ ៕
(ប្រភពព័ត៌មាន: popular.com.kh)




មតិពីមិត្តអ្នកអាន