Trending now

តំបន់ទីក្រុងរបស់វៀតណាមនឹងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា

09:46 | 30/01/2023

នគរូបនីយកម្ម និងការអភិវឌ្ឍន៍តំបន់ទីក្រុង គឺជាឱកាសសម្រាប់ប្រទេសនីមួយៗ តំបន់នីមួយៗ ដើម្បីអាចអភិវឌ្ឍ និងរីកចម្រើនយ៉ាងខ្លាំងលើគ្រប់វិស័យ។

ទីក្រុង Nha Trang៖ រៀបចំការតាំងពិព័រណ៍ Hoang Sa និង Truong Sa របស់វៀតណាម ទីក្រុង Nha Trang៖ រៀបចំការតាំងពិព័រណ៍ Hoang Sa និង Truong Sa របស់វៀតណាម
ទីក្រុង Hai Phong (វៀតណាម) នាំមុខប្រទេសទាំងមូលអំពីការទាក់ទាញទុន FDI ទីក្រុង Hai Phong (វៀតណាម) នាំមុខប្រទេសទាំងមូលអំពីការទាក់ទាញទុន FDI

ខុទ្ទកាល័យរដ្ឋាភិបាលបានចេញសេចក្តីជូនដំណឹងមួយដែលផ្សព្វផ្សាយសេចក្តីសន្និដ្ឋានពីលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាមក្នុងសន្និសីទស្តី​ពីតំបន់​ទីក្រុងទូទាំងប្រទេសឆ្នាំ ២០២២ ដែលប្រព្រឹត្តទៅនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ តាមប្រព័ន្ធវីដេអូ។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា៖ រាល់មតិក្នុងសន្និសីទនេះបានអះអាងថា ការអភិវឌ្ឍតំបន់​ទីក្រុងគឺជាកម្លាំងចលករនៃសេដ្ឋកិច្ច រួមចំណែកកសាងសេដ្ឋកិច្ចឯករាជ្យ សកម្ម ធ្វើសមាហរណកម្មប្រកបដោយប្រសិទ្ធភាព។ នគរូបនីយកម្ម និងការអភិវឌ្ឍតំបន់​ទីក្រុង គឺជាឱកាសសម្រាប់ប្រទេសនីមួយៗ តំបន់នីមួយៗ អាចអភិវឌ្ឍន៍ និងរីកចម្រើនយ៉ាងខ្លាំងលើគ្រប់វិស័យ។ នាបច្ចុប្បន្ន តំបន់ទីក្រុងក្នុងប្រទេសវៀតណាមបានរួមចំណែកយ៉ាងសំខាន់ និងជះឥទ្ធិពលយ៉ាងខ្លាំងដល់ជីវភាពសេដ្ឋកិច្ចសង្គមរបស់ប្រទេសទាំងមូល។ ប្រសិនបើត្រូវបានអភិវឌ្ឍក្នុងទិសដៅត្រឹមត្រូវ និងមានចក្ខុវិស័យនោះ តំបន់ទីក្រុងនឹងពង្រីកបាននូវតួនាទីរបស់ខ្លួន។

តំបន់ទីក្រុងរបស់វៀតណាមនឹងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា
តំបន់ទីក្រុងរបស់​វៀតណាមនឹងអភិវឌ្ឍយ៉ាងខ្លាំងក្លា (រូបថត៖ baochinhphu.vn)

លោក Pham Minh Chinh បានស្នើឱ្យក្រសួងសំណង់ ណែនាំយ៉ាងសកម្ម សម្របសម្រួល និងជួយដល់មូលដ្ឋានក្នុងដំណើរការ បង្កើតកម្មវិធីសកម្មភាពជាក់លាក់លើការអភិវឌ្ឍតំបន់​ទីក្រុង។ លោកនាយករដ្ឋមន្ត្រីជឿជាក់ថា ជាមួយនឹងការប្តេជ្ញាចិត្តនៃប្រព័ន្ធនយោបាយទាំងមូល និងការគាំទ្រពីមិត្តអន្តរជាតិ តំបន់​ទីក្រុងរបស់​វៀតណាមនឹងមានការអភិវឌ្ឍយ៉ាងខ្លាំងក្លា​។ កំណើនសេដ្ឋកិច្ចក្នុងតំបន់ទីក្រុងមានល្បឿនលឿន ប្រសិទ្ធភាព និងនិរន្តរភាព។ គុណភាពជីវភាពនៅក្នុងតំបន់​​ទីក្រុង​នឹងឡើងដល់កម្រិតខ្ពស់ ដែលធានាបាននូវតម្រូវការអំពី​​លំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់អ្នករស់នៅក្នុងតំបន់​ទីក្រុង។ ស្ថាបត្យកម្ម​នៃតំបន់​ទីក្រុងមាន​ការ​​អភិវឌ្ឍទំនើប បៃតង ឆ្លាតវៃ ពោរពេញទៅដោយអត្តសញ្ញាណ ហើយ​កក្តាវប្បធម៌ពិសេសៗត្រូវបានថែរក្សា និងពង្រីកជានិច្ច៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិឆ្នាំ ២០២៥ - ២០៣០៖ នវានុវត្តន៍ វិជ្ជាជីវៈ បង្កើតការទូតប្រជាជនក្លាហាន ទំនើប និងមានប្រសិទ្ធភាព
គណៈកម្មាធិការបក្សនៃសម្ព័ន្ធអង្គការមិត្តភាពវៀតណាមអាណត្តិ ២០២០ - ២០២៥៖ ជំនះរាល់បញ្ហាប្រឈម ការច្នៃប្រឌិតជាច្រើន
ដំណើរធំដឹងក្តីដ៏ពិសិដ្ឋរបស់ជនជាតិយ៉ាវនៅខេត្ត Ha Giang
ឧបករណ៍តន្ត្រីឬស្សី Goong Cla ពិសេសរបស់ជនជាតិ Cho Ro
ព្រលឹងវប្បធម៌របស់ជនជាតិ Pa Di