Trending now

ប្រាសាទភ្នំសណ្តកដ៏អស្ចារ្យ

08:51 | 08/07/2020 (សរុបដោយ ហេង វុធ្ធី)

មានប្រាសាទ រាប់ពាន់ ត្រូវបានអ្នក អភិរក្ស និង មន្ត្រីជំនាញ រកឃើញ ជាបន្តបន្ទាប់ ហើយប្រាសាទ មួយ ចំនួនធំ នៅមិនទាន់ បានសិក្សា ស្រាវជ្រាវ និង អភិរក្ស ឱ្យបាន ដិតដល់ នៅឡើយទេ ។ ប្រាសាទភ្នំ សណ្តកជា ប្រាសាទមួយ ដែលទើប រកឃើញ នារយៈ ចុងក្រោយ នេះ ដោយអ្នក អភិរក្ស និង មន្ត្រីជំនាញ វប្បធម៌ ដែលនៅ ទីនោះ អ្នកស្រាវជ្រាវ និង អ្នកអភិរក្ស មើលឃើញថា បើមាន ការអភិរក្ស និង ថែទាំ ទីនោះនឹង ក្លាយ ជារមណីយដ្ឋាន វប្បធម៌ ប្រវត្តិសាស្ត្រ ដ៏ពិសិដ្ឋមួយ មិនខានឡើយ ។

ប្រាសាទភ្នំសណ្តក

ប្រាសាទភ្នំសណ្តសាងសង់នៅលើកំពូលភ្នុំខ្ពស់បង្គួរមួយនៅស្ថិតក្នុង ភូមិតែល ឃុំស្រយ៉ង់ស្រុកគូលែន ខេត្តព្រះវិហារគ្របដណ្តប់ដោយព្រៃក្រាស់ឃ្មឹក។ ប្រាសាទនេះធំណាស់ស្អាតគួរអោយស្ញប់ស្ញែញ សាងសង់ពីឥដ្ឋលាយថ្មភក់ ថ្មបាយក្រៀមខ្មៅ មានអាយុកាលសាងសង់មុនអង្គរវត្ត ស្រដៀងទៅនិងប្រាសាទព្រះវិហារ ឬក៏ កោះកេរ្តិ៍ (ក្រុមប្រាសាទមុខប្រាសាទធំ) ។

ប្រាសាទភ្នំសណ្តក ស្ថិតនៅលើ ចង្កេះភ្នំសណ្តក ចន្លោះព្រំប្រទល់ រវាងស្រុក ត្រពាំងប្រាសាទ ខេត្តឧត្តរ-មានជ័យ និង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលមានមនុស្ស តិចតួចណាស់ បានស្គាល់ និង ទៅដល់ទីនោះ ព្រោះបញ្ហាផ្លូវ គមនាគមន៍ មិនទាន់មាន ទៅដល់ទីនោះ ឡើយ ។ បើគេចង់ទៅ ទស្សនា ប្រាសាទ ភ្នំសណ្តក គេ អាចធ្វើ ដំណើរដោយ ម៉ូតូ ហើយបន្ត ដំណើរដោយ ថ្មើរជើង ប្រមាណប្រាំ ឬ ប្រាំមួយ គីឡូម៉ែត្រ ទើប ដល់ ។

ប្រាសាទភ្នំសណ្តក

នៅពេល យើងបាន ទៅដល់ ប្រាសាទ ភ្នំសណ្តក ហើយបន្ត ឡើងទៅលើ កំពូលភ្នំ យើងនឹង បាន ឃើញ ទេសភាពដ៏ ស្រស់ត្រកាល និង ខ្យល់អាកាស ដ៏បរិសុទ្ធ ព្រមទាំង សំឡេង សត្វចាបយំ ទ្រហឹងអឺង កង បង្កើតបានជា តន្ត្រី ធម្មជាតិមួយ យ៉ាងពីរោះ បំពេអារម្មណ៍ ភ្ញៀវទេសចរ ឱ្យសប្បាយ រីករាយ និង បំភ្លេច ទុក្ខកង្វល់ ផងទាំងឡាយ ដែលដិតដាម ក្នុងអារម្មណ៍ ពីមុនមក ឱ្យរសាយបាត់ ហើយ នាំយកនូវ ទេសភាព ថ្មីៗ មកជំនួសវិញ ។ រឹតតែពិសេស ទៀតនោះ បើយើងឈរ ពីលើកំពូល ភ្នំសណ្តក ហើយ សម្លឹង ចុះមក ចង្កេះភ្នំ យើងនឹងបាន ឃើញកំពូល ប្រាសាទ ភ្នំសណ្តក ប្រៀបដូចជា វិមានសួគ៌ាដ៏ អាថ៌កំបាំង ដែលផុស ចេញ ពីកំពូលភ្នំ លឹមៗ ប៉ះនឹងព្រៃ ព្រឹក្សា ដែល ទិដ្ឋភាពនេះ យើងកម្ររក ទីណាមក ប្រដូច បានណាស់ ។

លោក ផុន កសិកា ប្រធានក្រុម ស្រាវជ្រាវ បុរាណវិទ្យា នៃ រាជបណ្ឌិត្យសភា កម្ពុជាបាន ឱ្យដឹងថា តាមការ ស្រាវជ្រាវដំបូង បញ្ជាក់ថា ប្រាសាទ ភ្នំសណ្តក ត្រូវបាន កសាងឡើង នៅចុង សតវត្សរ៍ទី ១១ និង ដើមសតវត្សរ៍ទី ១២ ដែលមានប្រាង្គ ប្រាសាទ នៅល្អច្រើន ។

ប្រាសាទភ្នំសណ្តក

ទីនោះជា រមណីយដ្ឋាន វប្បធម៌ ប្រវត្តិសាស្ត្រ ហើយបើ និយាយ ទេសភាព នៅទីនោះវិញ ពិតជាកម្ររក ទីណាដូច ទីនេះណាស់ ប៉ុន្តែអ្វី ដែលនៅ មានការ ព្រួយបារម្ភ នោះគឺ បរិវេណនោះ នៅមានមីន ខ្លះៗ នៅឡើយ ហើយ បញ្ហាផ្លូវធ្វើ ដំណើរ នៅតែចោទ ជាបញ្ហា នៅឡើយ ព្រោះយើង មិនអាចធ្វើ ដំណើរ ដោយរថយន្ត ឬ ម៉ូតូបានឡើយ អាចទៅបាន តែថ្មើរជើង ប៉ុណ្ណោះ ។

អនាគតប្រាសាទនេះបូករួមនិងទេសភាពដ៏ស្រស់ស្អាតនៃភ្នំសណ្តក ទាំងមូលពិតជាមានលទ្ធភាពទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាបានកាន់តែច្រើនជាមិនខាន តាមរយៈកសាងហេដ្ឋារចនាសម័ន្ធ មានជណ្តើរឡើងភ្នំស្រួលមានការរៀបចំ និងផ្សព្វផ្សាយអោយមហាជនបានដឹង។ ប្រាសាទនេះអាចនិងក្លាយជាគោលដៅទេសចរដ៏ល្បីល្បាញដូចជាប្រាសាទព្រះវិហារ ឬភ្នុំក្បាលស្ពានដែរ។៕

(សរុបដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: camnews.org និង ទូរទស្សន៍ជាតិកម្ពុជា (ទទក - TVK))

(សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ការដោះស្រាយ "កាតលឿង" IUU៖ ខេត្តក្វាងនិញកំពុងអនុវត្តដំណោះស្រាយយ៉ាងម៉ឺងម៉ាត់
គោលការណ៍ណែនាំសម្រាប់បណ្តាញបញ្ជូនទិន្នន័យដែលបម្រើដល់ភ្នាក់ងារបក្ស និងរដ្ឋ
សន្តិសុខតាមអ៊ីនធឺណិត៖ ចាប់ផ្តើមជាមួយនឹងការកសាងកម្លាំងពលកម្មដែលមានគុណភាពខ្ពស់
វិស័យទេសចរណ៍របស់ទីក្រុងហាណូយកំពុងមានការរីកចម្រើនគួរឱ្យចាប់អារម្មណ៍ ដោយស្វាគមន៍ភ្ញៀវទេសចរជិត ៩ លាននាក់នៅក្នុងត្រីមាសទីមួយនៃឆ្នាំ ២០២៦
កិច្ចសហប្រតិបត្តិការ Mekong - Lan Thuong៖ មួយទសវត្សរ៍ និងលើសពីនេះ