Trending now

ទំពាំងបាយជូរបៃតងនៃខេត្ត និញធន់

10:24 | 05/12/2022 ឌីណា

និយាយអំពីខេត្ត និញធន់ មនុស្សជាច្រើននឹក​ដល់តំបន់ Thap Cham ដ៏ល្បីល្បាញនោះទេ ប៉ុន្តែ​ខេត្ត និញធន់ ក៏ជាទឹកដីដែលមានអាកាសធាតុ និងដីសមរម្យសម្រាប់ដាំទំពាំងបាយជូរផងដែរ។ ហើយពីទីនេះ មានចម្ការទំពាំងបាយជូរដែលដាំតាមទិសដៅរបស់ VietGAP កើតឡើង និងជួយកសិករបង្កើនប្រាក់ចំណូល ក៏ដូចជារួមដៃគ្នាក្នុងការអភិវឌ្ឍន៍ទំពាំងបាយជូរ និញធន់ នៅទូទាំងប្រទេស វៀតណាម។

ភ្ញៀវទេសចររីករាយនឹងបទពិសោធន៍នៃវាលខ្សាច់ដែលមិនទាន់ខូចនៅ Ninh Thuan ភ្ញៀវទេសចររីករាយនឹងបទពិសោធន៍នៃវាលខ្សាច់ដែលមិនទាន់ខូចនៅ Ninh Thuan
ស្វែងយល់ពី ស្វែងយល់ពី "ឧទ្យានថ្ម" ដែលមានអាយុកាលរាប់លានឆ្នាំ - កន្លែងដើម្បីទទួលពន្លឺពីព្រះអាទិត្យរះដ៏ស្រស់ស្អាតនៅខេត្ត Ninh Thuan

ដោយមានទិសស្លោក "ផលិតផលបៃតង ផ្តល់បរិស្ថានបៃតង ដើម្បី សហករណ៍មួយបៃតងជានិច្ច" សហករណ៍ទំពាំងបាយជូរ Evergreen និញ ធន់ នៅទីក្រុង ផានរ៉ាង - ថាបចាម (ខេត្ត និញធន់) ជារៀងរាល់ឆ្នាំបានផ្គត់ផ្គង់ទំពាំងបាយជូរចេញទៅទីផ្សារចំនួន ១២០ តោន ហើយផលិតផលទំពាំងបាយជូរមានគុណភាពខ្ពស់ជាច្រើនបន្ទាប់ពីកែច្នៃរួច។

លោក ហ្វ៊ិញ ថាញ់ហ្វា ប្រធានក្រុមប្រឹក្សាភិបាលសហករណ៍បានឲ្យដឹងថា បច្ចុប្បន្នសហករណ៍មានផ្ទៃដីផលិតទំពាំងបាយជូរសរុបចំនួន ៣០,៦ ហិកតា ភាគច្រើនជាទំពាំងបាយជូរបៃតង។

ទំពាំងបាយជូរបៃតងនៃខេត្ត និញធន់
ទំពាំងបាយជូរបៃតង NH 01-48 ផលិតផលចម្បងមួយក្នុងចំណោមផលិតផលចម្បងៗ ទាំងឡាយរបស់សហករណ៍ទំពាំងបាយជូរ Evergreen និញធន់

ដើម្បីបង្កើនតមៃ្លធ្វើពិពិធកម្មផលិតផលទាំងឡាយពីទំពាំងបាយជូរ សហករណ៍បានផលិតចេញផលិតផលក្រោយកែច្នៃជាច្រើនដូចជាទឹកទំពាំងបាយជូរធ្វើអោយឡើងអង់ស៊ីម ទំពាំងបាយជូរក្រៀម ទឹកខ្មេះទំពាំងបាយជូរនិងស្រាទំពាំងបាយជូរចំហុយ ម៉ុកញៀន។

ទំពាំងបាយជូរបៃតងនៃខេត្ត និញធន់
ផលិតផលទឹកខ្មេះទំពាំងបាយជូរបស់សហករណ៍ទំពាំងបាយជូរ Evergreen និញធន់

ទាំងអស់នោះសុទ្ធតែ ត្រូវបាននាយកដ្ឋានកម្មសិទ្ធិបញ្ញា (ក្រសួងវិទ្យា សាស្ត្រនិងបច្ចេកវិទ្យា) ផ្តល់វិញ្ញាបនបត្របញ្ជាក់ម៉ាកយីហោនិងសម្គាល់ភូមិសាស្ត្រ "ទំពាំងបាយជូរ និញធន់" ធ្លាប់ទទួលបានជ័យលាភីលេខ ១ ផលិតផលឧស្សាហកម្មជនបទគំរូតួយ៉ាងទីក្រុង ផានរ៉ាង - ថាបចាម ឆ្នាំ ២០២១។

កិត្តិយសធំធេងសម្រាប់សហករណ៍ពេលផលិតផលទំពាំងបាយជូរស្រស់ត្រូវបានគណៈកម្មាធិការប្រជាជនខេត្ត និញធន់ ផ្តល់វិញ្ញាបនបត្របញ្ជាក់សម្រេចស្តង់ដារ OCOP ផ្កាយ ៤។

ទំពាំងបាយជូរបៃតងនៃខេត្ត និញធន់
ផលិតផលស្រាទំពាំងបាយជូររបស់សហករណ៍ទំពាំងបាយជូរ Evergreen និញធន់

ជាពិសេស សហករណ៍ត្រូវបានជ្រើសរើសចូលរួមក្នុងគម្រោង "ជ្រើសរើសសុក្រឹតភាព ពង្រីកទូលំទូលាយគំរូសហករណ៍បែបថ្មីប្រសិទ្ធភាពនៅតាមមូលដ្ឋានទូទាំងប្រទេសដំណាក់កាល ២០២១ - ២០២៥" របស់ក្រសួងផែនការនិងវិនិយោគ៕

ឌីណា

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ