Trending now

ខែមេសា២០២០ អង្គរវត្ត បាត់ភ្ញៀវបរទេសនិងចំណូលស្ទើរតែ១០០ភាគរយ បើធៀបនឹងខែមេសា២០១៩

13:57 | 07/05/2020 (បូកសរុបដោយឌីណា)

ឥទ្ធិពលជំងឺកូវីដ-១៩ ធ្វើឲ្យរមណីយដ្ឋានអង្គរ ស្ទើរតែលែងមានភ្ញៀវទេសចរទៅហើយ។ របាយការណ៍ពីគ្រឹះស្ថានអង្គរ បង្ហាញថា មកដល់ខែមេសា ឆ្នាំ២០២០ រមណីយដ្ឋានអង្គរ ទទួលបានភ្ញៀវបរទេសតែ៦៥៤នាក់ និងចំណូល បានតែជិត៣ម៉ឺនដុល្លារប៉ុណ្ណោះ ដោយចំនួនភ្ញៀវ ថយចុះ៩៩,៦៤ភាគរយ ហើយចំណូល ថយចុះដល់ទៅ៩៩,៦៥ភាគរយ បើធៀបនឹងខែមេសា ឆ្នាំ២០១៩។

ទិដ្ឋភាពរួមនៃអង្គរ នៅពេល​ដែល​ស្ថានភាពនៃការរីករាលដាលនៃជំងឺ Covid-19 មានភាពស្មុគស្មាញ។ (រូបថត៖ Thmey Thmey)

កាលពីមុន ក្នុង​១​ខែៗ អង្គ​វត្ត​ទទួលភ្ញៀវ​ទេសចរ​ច្រើន​ពាន់​ម៉ឺន​នាក់ និង​ទទួលបាន​ប្រាក់ចំណូល​រហូតដល់​ច្រើន​លាន​ដុល្លារ​។ អង្គ​វត្ត គឺជា​គោលដៅ​ទេសចរណ៍​ដ៏​ល្អ​បំផុត​របស់​កម្ពុជា និង​ដ៏​ល្អ​របស់​ពិភពលោក​។ ក្នុង​រយៈពេល​៣០​ឆ្នាំ​ចុង​ក្រោយនេះ ក្រៅពី​ទទួលភ្ញៀវ​ទេសចរ​ជា​លក្ខណៈ​ធម្មតា និង​ទទួល​ប្រាក់ចំណូល​, អង្គ​វត្ត បានទទួល​ភ្ញៀវ​កម្រិត​កំពូល ដែលជា​ថ្នាក់ដឹកនាំ​រដ្ឋ​ជាច្រើនរូប​ផងដែរ​។

បើ​គិត​រយៈពេល​៤​ខែ គឺ​ពី​ខេ​មករា ដល់​ខែមេសា ឆ្នាំ​២០២០ កម្ពុជា ទទួល​ចំណូល​បាន​ជិត​១៨​លាន​ដុល្លារ ពី​ការលក់​បណ្ណ​ជូន​ភ្ញៀវ​ជាង​៣៨​ម៉ឺន​នាក់ សម្រាប់​ការចូល​ទស្សនា​រមណីយ​ដ្ឋា​ន​អង្គរ​។ របាយការណ៍​របស់​គ្រឹះស្ថាន​អង្គរ បាន​ឲ្យ​ដឹងថា ៤​ខែ​ឆ្នាំ​២០២០​នេះ ចំនួន​ភ្ញៀវ​បរទេស ធ្លាក់ចុះ​៦០,៥១​ភាគរយ ហើយ​ចំណូល ធ្លាក់ចុះ ៥៩,៣៣​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​២០១៩./.

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សន្និសីទ​ដើម្បី​អនុវត្ត​សេចក្តី​សម្រេច​ចិត្ត​នៃ​សមាជ​ទូទាំងប្រទេស​លើក​ទី ១៤ របស់​បក្ស​ស្តីពី​ការទូត​ប្រជាជន
ពិធីបើកការប្រកួត និងពិព័រណ៍រូបថតសិល្បៈជាតិលើកទី៤ «មានមោទនភាពចំពោះតំបន់ព្រំដែនរបស់យើង»
សិក្ខាសាលាស្តីពី "និន្នាការនៃការអភិវឌ្ឍនៃការទូតរវាងប្រជាជន និងប្រជាជនទូទាំងពិភពលោក និងផលប៉ះពាល់របស់វាទៅលើប្រទេសវៀតណាម"
ការប្រកួត "រឿងវៀតណាមរបស់ខ្ញុំ" - ​​ផ្សព្វផ្សាយភាសា និងវប្បធម៌វៀតណាមនៅប្រទេសថៃ
សិក្ខាសាលា "សកម្មភាពការទូតរវាងប្រជាជន និងប្រជាជនជុំវិញពិភពលោក និងមេរៀនមួយចំនួនដែលបានរៀនសម្រាប់ប្រទេសវៀតណាម"