Trending now

នារីជានិច្ចកាលដើរតួនាទីដ៏សំខាន់ក្នុងអំឡុងពេលរាប់ពាន់ឆ្នាំនៃការកសាងនិងការពារប្រទេសជាតិ

18:40 | 21/10/2022

ការលើកកំពស់តួនាទីរបស់នារី ដែលបច្ចុប្បន្នស្រូបយក ១/២ នៃចំនួនប្រជាជនវៀតណាម នោះ គឺមានអត្ថន័យដ៏សែនសំខាន់ក្នុងការសម្រេចបានចក្ខុវិស័យអំពីប្រទេសវៀតណាមឯករាជ្យ រឹងមាំ និងវិបុលភាពនៅឆ្នាំ ២០៤៥។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម
ប្រធានរដ្ឋសភាវៀតណាមទទួលជួបប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាឡាវនិងកម្ពុជា ប្រធានរដ្ឋសភាវៀតណាមទទួលជួបប្រធានគណៈកម្មាធិការកិច្ចការបរទេសនៃរដ្ឋសភាឡាវនិងកម្ពុជា
ប្រធានរដ្ឋ លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានរដ្ឋសភា លោក Vuong Dinh Hue ថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំស្ត្រីនិងសមាជិការដ្ឋសភា។ (រូបថត៖ hanoimoi)
ប្រធានរដ្ឋ លោក Nguyen Xuan Phuc នាយករដ្ឋមន្ត្រី លោក Pham Minh Chinh ប្រធានរដ្ឋសភា លោក Vuong Dinh Hue ថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំស្ត្រីនិងសមាជិការដ្ឋសភា។

នាយប់ថ្ងៃទី ២០ តុលា នៅទីក្រុងហាណូយ ថ្លែងមតិក្នុងជំនួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំស្ត្រី និងសមាជិការដ្ឋសភាជិត ១៥០ នាក់ក្នុងឱកាសទិវានារីវៀតណាម ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានបញ្ជាក់ថា ការលើក កំពស់តួនាទីរបស់នារី ដែលបច្ចុប្បន្នស្រូបយក ១/២ នៃចំនួនប្រជាជនវៀតណាម នោះ គឺមានអត្ថន័យដ៏សែនសំខាន់ក្នុងការសម្រេចបានចក្ខុវិស័យអំពីប្រទេសវៀតណាមឯករាជ្យ រឹងមាំ និងវិបុលភាពនៅឆ្នាំ ២០៤៥; ព្រមទាំងសង្កត់ធ្ងន់ថា នារីជានិច្ចកាលដើរ តួនាទីដ៏សំខាន់មួយក្នុងអំឡុងពេលរាប់ពាន់ឆ្នាំក្នុងការកសាង និងការពារប្រទេសជាតិ ផងដែរ។

ប្រធានរដ្ឋវៀតណាមលោក Nguyen Xuan Phuc បានមានប្រសាសន៍ថា នៅ រដ្ឋសភា ក្នុងរយៈពេល ៧៦ ឆ្នាំកន្លងទៅ សមាជិការដ្ឋសភា បានបង្ហាញឲ្យឃើញយ៉ាង ច្បាស់ពីឫទ្ធានុភាព បញ្ញា និងទេពកោសល្យរបស់ខ្លួន។ ក្នុងអាណត្តិនេះ រដ្ឋសភាមានសមាជិកាចំនួន ១៥១ នាក់ ស្មើនឹងជាង ៣០% ដែលជាកម្រិតខ្ពស់ជាងគេលើពិភព លោក។ លោកប្រធានរដ្ឋបានអះអាងថា បក្ស រដ្ឋ ជានិច្ចកាលសន្យាបង្កគ្រប់លក្ខខណ្ឌ សម្រាប់សមាជិការដ្ឋសភា ដើម្បីអាចពង្រីកតួនាទីជាតំណាងរបស់ប្រជាជន; ហើយ មានគោលបំណងថាសមាជិការដ្ឋសភានឹងបន្តធ្វើសកម្មភាពដើម្បីប្រជាជន ជិតស្និទ្ធ ជាមួយប្រជាជន ស្តាប់ប្រជាជន យល់ប្រជាជន បំពេញតួនាទីជាសមាជិការដ្ឋសភា ដើម្បីរួមចំណែកយ៉ាងសក្តិសមក្នុងការអភិវឌ្ឍដ៏រឹងមាំរបស់រដ្ឋសភា និង ប្រទេស វៀតណាមទាំងមូល។ តាមរយៈថ្នាក់ដឹកនាំស្ត្រី និងសមាជិការដ្ឋសភា ប្រធានរដ្ឋវៀតណាម លោក Nguyen Xuan Phuc បានផ្ដាំផ្ញើរសារដល់ម្ចាស់ឆ្នោតវ័យក្មេង ជាពិសេសយុវជនជំនាន់ ក្រោយរបស់ប្រទេសជាតិថា គួរតែជាពលរដ្ឋល្អ រស់នៅដោយមានសេចក្ដីប្រាថ្នា មហិច្ឆតា និងឆន្ទៈក្រោកឡើងនៅក្នុងគ្រប់កាលៈទេសៈ ត្រៀមខ្លួនជានិច្ចដើម្បីបម្រើ សង្គម និងប្រទេសជាតិ៕

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុប្រធាន VACOD លោក Tran Khac Tam៖ ដំណោះស្រាយសម្រាប់ធុរកិច្ចវៀតណាមនៅកម្ពុជា រីកចម្រើន និងក្លាយជាស្ពានចីរភាពសម្រាប់ទំនិញវៀតណាម
ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងវិនិយោគរវាងវៀតណាម និងកម្ពុជា
ជំរុញ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​វៀតណាម​និង​កម្ពុជា​ក្នុង​រយៈពេល​២០២៥-២០២៦
ស្ពានដ៏រឹងមាំរវាងសហគមន៍ធុរកិច្ចវៀតណាម និងកម្ពុជា
សមាគមធុរកិច្ចវៀតណាម-កម្ពុជា រួមចំណែកលើកកម្ពស់ការតភ្ជាប់សេដ្ឋកិច្ចទាំងពីរ