ចាប់តាំងពីដំណើរការគម្រោងពីខែមេសាមក ក្រុមការងារ "ផ្លូវទៅស្រុក" រដូវកាលទី ៤ បានទៅដល់ទីតាំងកោះរបស់កម្ពុជាជាច្រើនរួចមកហើយ ប៉ុន្តែកម្រជួបកោះតូចដ៏ គួរឱ្យស្រឡាញ់ បែបនេះណាស់ ដែលវាជាទីកន្លែងដ៏ល្អបំផុតដែលប្រិយមិត្តចង់បានបទពិសោធន៍ជីវិតបែប ការរស់រានមានជីវិត។
![]() |
| លើកនេះ បង្ហាញកោះតូចដ៏ Cute មួយដែលគេមើលរំលង តែវាល្អបំផុតសម្រាប់ Survival |
កោះនោះ គឺ "កោះខ្យង" ស្ថិតក្នុងទឹកដីខេត្តកោះកុង។ ដើម្បីទៅឲ្យដល់ទីតាំងកោះ ដ៏ Cute មួយនេះ ប្រិយមិត្តត្រូវចំណាយពេលធ្វើដំណើរប្រមាណ ១ម៉ោងកន្លះ ពីផ្លូវបំបែកស្រែអំបិល នៅលើផ្លូវជាតិលេខ ៤៨ រួចហើយបត់តាមក្លោងទ្វារវត្តជលធាគីរីវ័ន។ នេះគឺផ្លូវលំដីក្រហម ដែលចម្ងាយប្រមាណ ១២គីឡូម៉ែត្រទៀតទើបទៅដល់កោះខ្យង។
យ៉ាងសូមបញ្ជាក់ជូនថា ផ្លូវដីក្រហមដែលចូលតាមក្លោងទ្វារវត្ត ជលធាគីរីវ័ននេះ សភាពផ្លូវមិនសូវស្រួលប៉ុន្មាននោះទេ។ បន្ទាប់ពីនោះ ប្រិយមិត្តនឹងបានទៅដល់កំពង់ផែកោះខ្យងហើយ ហើយនឹងត្រូវធ្វើដំណើរប្រមាណជា ១០នាទី តាមទូក ទើបទៅដល់គោលដៅពិតប្រាកដ។
![]() |
ដូចដែលប្រិយមិត្តបានឃើញ កោះខ្យង ជាកោះតូចមួយ និងមានតែដើមដូងប៉ុណ្ណោះ ក្រៅពីនេះ គឺមិនមានអ្វីនោះទេ។ ដូច្នេះបើទោះជាយើងមានប្រាក់ ក៏មិនប្រាកដរកទិញរបស់ដែលយើងត្រូវការបានដែរ។ អីចឹងហើយ ប្រសិនបើប្រាថ្នាទៅលេងកោះនេះ ប្រិយមិត្តត្រូវត្រៀមគ្រប់យ៉ាង មានដូចជា ត្រី សាច់ ពងមាន់ ពងទា និងសូម្បីតែធ្យូងសម្រាប់ប្រើចម្អិនអាហារ ដូចដែល សម្ភស្ស និងលក្ខិណា បានបង្ហាញ។
ចុះតើមានសកម្មភាពអ្វីខ្លះ យើងអាចធ្វើនៅលើកោះខ្យងបាន? គឺបោះតង់ មើលថ្ងៃលិច ថ្ងៃរះ អាំងសាច់ក្រេបស្រាបៀ Krud សប្បាយៗដូច លក្ខិណា និង សម្ភស្សអីចឹងទៅ។ សរុបមក ចង់សាកបទពិសោធន៍ជីវិតបែប Survival នៅលើកោះ គួរបបួលគ្នាទៅកោះខ្យងឆាប់ៗហ្នឹងទៅ៕


មតិពីមិត្តអ្នកអាន