Trending now

គណៈកម្មាធិការសន្តិភាពវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មាធិការសន្តិភាព និងសាមគ្គីភាពឡាវ

09:01 | 07/10/2022 ឌឹកអាញ់

យុគសម័យ - នាថ្ងៃទី៥ ខែតុលា នៅទីក្រុងហាណូយ អតីតអនុប្រធានរដ្ឋសភា ប្រធានគណៈកម្មាធិការសន្តិភាពវៀតណាម លោក Uong Chu Luu បានជួបពិភាក្សាការងារជាមួយអនុប្រធានរដ្ឋសភា និងជាប្រធានគណៈកម្មាធិការសន្តិភាពនិងសាមគ្គីភាពឡាវ លោក Sommad Pholsena ក្នុងឱកាសនៃកិច្ចប្រជុំអញ្ជើញមកបំពេញការងារនៅប្រទេសវៀតណាម។

លំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយលើកដំបូងរវាងកងទ័ពនៃប្រទេសទាំងបី គឺវៀតណាម ឡាវ និងកម្ពុជា លំហាត់ហ្វឹកហ្វឺនសង្គ្រោះគ្រោះមហន្តរាយលើកដំបូងរវាងកងទ័ពនៃប្រទេសទាំងបី គឺវៀតណាម ឡាវ និងកម្ពុជា
វៀតណាម ឡាវ និងកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ វៀតណាម ឡាវ និងកម្ពុជា ជំរុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ
គណៈកម្មាធិការសន្តិភាពវៀតណាមបង្កើនកិច្ចសហប្រតិបត្តិការជាមួយគណៈកម្មាធិការសន្តិភាព និងសាមគ្គីភាពឡាវ
រូបថត៖ TTXVN

នៅក្នុងជំនួបនេះ ភាគីទាំងពីរបានជម្រាបជូនគ្នាទៅវិញទៅមកអំពីការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ប្រទេសនីមួយៗ ការវាយតម្លៃរួមគ្នាអំពីស្ថានភាពអន្តរជាតិ និងតំបន់ ព្រមទាំងបានផ្លាស់ប្តូរយោបល់អំពីស្ថានភាពសកម្មភាពនានា កិច្ចសហប្រតិបត្តិការរវាងគណៈកម្មាការទាំងពីរ។

លោក Uong Chu Luu បានអះអាងថា វៀតណាមជានិច្ចកាលយកចិត្តទុកដាក់ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពសហប្រតិបត្តិការរវាងគណៈកម្មាធិការសន្តិភាពវៀតណាម និងគណៈកម្មាធិការសាមគ្គីភាព និងសន្តិភាពឡាវ។ គណៈកម្មាធិការទាំងពីរបានរួមចំណែកជាវិជ្ជមាន និងជាក់ស្តែងចំពោះទំនាក់ទំនងដ៏ស្មោះត្រង់ និងជ្រាលជ្រៅរវាងវៀតណាម និងឡាវ។ ភាគីទាំងពីរបានបង្កើតការផ្លាស់ប្តូរគណៈប្រតិភូប្រចាំឆ្នាំ; ផ្លាស់ប្តូរព័ត៌មានជាទៀងទាត់; សហការយ៉ាងជិតស្និទ្ធក្នុងសកម្មភាពជំរុញការផ្លាស់ប្តូរមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជនទាំងពីរ។

ថ្នាក់ដឹកនាំនៃគណៈកម្មាធិការទាំងពីរជឿជាក់ថា លទ្ធផលនៃសកម្មភាពខាងលើនឹងរួមចំណែកពង្រឹងថែមទៀតនូវទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងគណៈកម្មាធិការទាំងពីរ ជាពិសេសប្រជាជនវៀតណាម និងប្រជាជនឡាវនិយាយរួម៕

ឌឹកអាញ់

baotintuc.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សាកលវិទ្យាល័យឱសថនិងវេជ្ជសាស្រ្តខេត្ត Thai Binh ប្រគល់សញ្ញាបត្របណ្ឌិតវេជ្ជសាស្ដ្រដល់និស្សិតអន្តរជាតិឡាវ និងកម្ពុជា
សាលានាយទាហានកងទ័ពជើងគោកលេខ២ រៀបចំពិធីបិទបញ្ចប់វគ្គបណ្តុះបណ្តាល
លោកស្រី Ha Thi Nga លេខាគណៈកម្មាធិការបក្សខេត្ត Tuyen Quang ត្រូវបានប្រមូលផ្តុំទៅចូលរួមគណៈកម្មាធិការបក្សរណសិរ្សមាតុភូមិវៀតណាម និងអង្គការមហាជនមជ្ឈិម
ដួនស្លឹកប្រពៃណីរបស់ជនជាតិ Ha Nhi នៅខេត្ត Dien Bien
វប្បធម៍វៀតណាមភ្លឺក្នុងរដ្ឋធានីនៃប្រទេសប៉ូឡូញ