Trending now

ការបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយការបង្កើតការងារធ្វើសម្រាប់ជនជាតិភាគតិច

18:42 | 28/09/2022

ក្នុងប៉ុន្មានឆ្នាំកន្លងមក រដ្ឋតែងតែផ្តល់អាទិភាពដល់ការអភិវឌ្ឍការអប់រំនៅតំបន់ភ្នំ កោះ តំបន់ជនជាតិភាគតិច និងតំបន់ដែលមានស្ថានភាពសេដ្ឋកិច្ចលំបាកខ្លាំង។

អ្នកជក់ចិត្តថែរក្សាវប្បធម៌ជនជាតិ បូអ៊ី អ្នកជក់ចិត្តថែរក្សាវប្បធម៌ជនជាតិ បូអ៊ី
លើកតម្កើងសិល្បៈរបាំ Xoe របស់ជនជាតិ Thai (ប្រទេសវៀតណាម) - បេតិកភណ្ឌវប្បធម៌អរូបីតំណាងនៃមនុស្សជាតិ លើកតម្កើងសិល្បៈរបាំ Xoe របស់ជនជាតិ Thai (ប្រទេសវៀតណាម) - បេតិកភណ្ឌវប្បធម៌អរូបីតំណាងនៃមនុស្សជាតិ

ទន្ទឹមនឹងនោះ ប្រជាជនជនជាតិភាគតិចត្រូវបានបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីលើកកំពស់គុណភាពនៃធនធានមនុស្ស។ នេះជាគោលនយោបាយសំខាន់មួយសម្រាប់កម្មករជនជាតិភាគតិចដើម្បីដោះស្រាយបញ្ហាការងារធ្វើ លុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ។

ដោយអនុវត្តការបណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់កម្មករជនជាតិភាគតិច ប្រជាជនជនជាតិភាគតិចរាប់ពាន់នាក់បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈនោះ ប្រជាជនទទួលបានទំនុកចិត្តក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ សូម្បីតែទៅធ្វើការនៅបរទេស។ ខេត្តនិងក្រុងជាច្រើនបានផ្តោតលើការលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈដែលផ្សារភ្ជាប់ជាមួយនឹងការបង្កើតការងារធ្វើសម្រាប់ប្រជាជន។ នាពេលកន្លងមក ការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់កម្មករនៅជនបទ ជាពិសេសកម្មករនៅឃុំឆ្ងាយដាច់ស្រយាល ទទួលបានការយកចិត្តទុកដាក់ពីអាជ្ញាធរខេត្ត Yen Bai។ ដូចនៅឃុំ Yen Binh ស្រុក Yen Binh ប្រភពចំណូលរបស់ប្រជាជនភាគច្រើនបានមកពីការដាំដើមក្រូចថ្លុង។ ពីមុនដោយសារតែការយល់ដឹងអំពីការអនុវត្តបច្ចេកទេសផលិតកម្មរបស់ប្រជាជននៅមានកម្រិត ដូច្នេះប្រសិទ្ធភាពមិនខ្ពស់ទេ។ បន្ទាប់ពីការិយាល័យការងារ យុទ្ធជនពិការ និងសង្គមកិច្ចស្រុក Yen Binh បង្រៀនការដាំដុះ និងថែទាំដើមក្រូច ផលិតភាពនៃការដាំដើមក្រូចថ្លុងរបស់ប្រជាជនត្រូវបានលើកកម្ពស់។

ការបណ្តុះបណ្តាលវិជ្ជាជីវៈជាមួយការបង្កើតការងារធ្វើសម្រាប់ជនជាតិភាគតិច
រូបថតឧទាហរណ៍ (vietnamnet.vn)

វគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈនៅខេត្ត Yen Bai ធ្វើឡើងតាមបាវចនា "ការបណ្តុះបណ្តាលវិជ្ជាជីវៈរួមបញ្ចូលគ្នានូវទ្រឹស្តី និងការអនុវត្ជាក់ស្តែងត" ដូច្នេះប្រជាជនអាចអនុវត្តដោយងាយស្រួលនូវចំណេះដឹងដែលពួកគេបានសិក្សា។ ទន្ទឹមនឹងនោះ ការបណ្ដុះបណ្ដាលវិជ្ជាជីវៈតាមតម្រូវការរបស់ប្រជាជន និងភ្ជាប់ទៅនឹងសក្ដានុពល និងប្រៀបខ្លាំងរបស់មូលដ្ឋាន ក៏ត្រូវបានយកចិត្តទុកដាក់ជាខ្លាំង តាមរយៈនោះបង្កើតឱកាសឲ្យអ្នកសិក្សា អាចអនុវត្តចំណេះដឹងក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ ក្រោយវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈ។

អនុវត្តសេចក្តីសម្រេចចិត្តលេខ ១៩៥៦/QD-TTg របស់នាយករដ្ឋមន្ត្រី តាំងពីឆ្នាំ ២០០៩ ដល់បច្ចុប្បន្ន ខេត្ត Yen Bai បានបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់កម្មករនៅតាមជនបទជាង ២៩,០០០ នាក់។ អត្រាកម្មករមានការងារបន្ទាប់ពីការបណ្តុះបណ្តាលគឺលើសពី ៨០%។ បន្ទាប់ពីបញ្ចប់ការបណ្ដុះបណ្ដាល កម្មករជាច្រើនបានអនុវត្តចំណេះដឹងដែលទទួលបានក្នុងការអភិវឌ្ឍសេដ្ឋកិច្ច រួមចំណែកលើកកម្ពស់ផលិតភាពនៃការផលិតកម្ម សន្សំសំចៃថ្លៃដើមនៃផលិតកម្ម ទទួលបានការងារថ្មីនៅមណ្ឌលឧស្សាហ៍កម្ម ឬបង្កើតការងារនៅឃុំ។ យោងតាមលោក Nguyen Minh Chinh អនុលេខាគណៈកម្មាធិការបក្សឃុំ Han Da បានឲ្យដឹងថា ការបណ្តុះបណ្តាលវិជ្ជាជីវៈសម្រាប់កសិករមានសារៈសំខាន់ក្នុងការជួយពួកគេឲ្យមានចំណេះដឹងជាមូលដ្ឋានអំពីការផលិតទំនិញ។ អាស្រ័យហេតុនេះ ការបង្កើនការងារសម្រាប់កម្មករ បង្កើនប្រាក់ចំណូលសម្រាប់ប្រជាជន រួមចំណែកដល់ការលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ។ ទន្ទឹមនឹងនោះក៏បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ពួកគេផលិតក្នុងមូលដ្ឋាន៕

kh.qdnd.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម