ក្រោមថ្វីដៃដ៏ប៉ិនប្រសប ផ្ចិតផ្ចង់ វិចិត្រករ ង្វៀន ហ្វាងអាញ (Nguyen Hoang Anh) នៅខណ្ឌ ហ្វាងម៉ាយ (Hoang Mai) រដ្ឋធានីហាណូយ បានកាត់ដែរបង្កើតសម្លៀកបំពាក់បណ្តាជនជាតិ នៅប្រទេសវៀតណាម សម្រាប់តុក្កតារាប់ពាន់ឈុត។ នៅការិយាល័យ៤០ម២ នៅខណ្ឌ ហ្វាងម៉ាយ (Hoang Mai) រដ្ឋធានីហាណូយ ហ្វាងអាញ (Hoang Anh) បានតាំងតុក្កតាសិប្បកម្មរាប់រយ ក្នុងសម្លៀកបំពាក់ប្រពៃណី នៃ៥៤ជនជាតិ បងជាអ្នករចនាផ្ទាល់។
![]() |
![]() |
![]() |
វិចិត្រករ ង្វៀន ហ្វាងអាញ (Nguyen Hoang Anh) បានបង្កើតឈុតសម្លៀកបំពាក់សម្រាប់៤៦ជនជាតិ នៅសហគមន៍៥៤ជនជាតិបងប្អូន នៅប្រទេសវៀតណាម។ (រូបថត៖ VNExpress) |
រៀបរាប់អំពីគំនិតធ្វើសម្លៀកបំពាក់ជនជាតិ សម្រាប់តុក្កតា បង ហ្វាងអាញ (Hoang Anh) ឱ្យដឹងថា៖ “ជាវិចិត្រករមួយរូប តែងធ្វើដំណើរទៅទេសចរណ៍ ដើម្បីស្វែងយល់ក្រេបយកចំណេះ សម្រាប់ផ្ទាំងគំនូររបស់ខ្លួន។ ក្រោយជាង២ឆ្នាំ ធ្វើដំណើរតាមខេត្ត នៅភូមិភាគតំបន់ខាងជើង ខ្ញុំចូលចិត្តសំពត់សង្កិមរបស់បងប្អូនជនជាតិ។ ពេលត្រឡប់វិលមករដ្ឋធានីហាណូយ ឃើញផលិតផលតុក្កតាធ្វើដោយក្រដាសនិងឡែន នៅស្តង់វត្ថុអនុវស្សាវរីយ៍ គ្មាននរណាចាប់អារម្មណ៍ ដូច្នេះខ្ញុំបានគិតធ្វើដូចម្តេច ផលិតផលតុក្កតាមានព្រលឹង ដើម្បីភ្ញៀវទេសចរ ឃើញទាក់ចិត្តចំពោះវា”។
ដើម្បីអនុវត្តផែនការរបស់ខ្លួន បងបានចំណាយពេលវេលាស្វែងយល់អំពីប្រពៃណី វប្បធម៌ ជាលក្ខណៈនៃជនជាតិនីមួយៗ និងឈុតសម្លៀកបំពាក់របស់ពួកគាត់។ វិចិត្រករ ហ្វាងអាញ (Hoang Anh) រស់នៅរួមសកម្មភាពជាមួយនឹងបងប្អូន ស្តាប់ចែករំលែក មើលរបៀបពួកគាត់ដេរ ដើម្បីផុសគំនិតច្នៃប្រតិដ្ឋ។ បងយល់ឃើញថាការធ្វើតុក្កតា ដែលពាក់សម្លៀកបំពាក់ជនជាតិ ជាការគួបផ្សំរវាងវិចិត្រសិល្បៈនិងសម្លៀកបំពាក់។
ដើម្បីកាត់ដេរបានសម្លៀកបំពាក់ ត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន។ ដំបូងគឺស្រាវជ្រាវសម្លៀកបំពាក់ អំពីរាងរូវ សំពត់ បន្ទាប់មកធ្វើព្រីយ៉ុង ដោយcomposite។ បន្តទៀត បង្កើតជារូបរាង គូរមុខឱ្យតុក្កតា ជាមួយនឹងសំណូមពរទឹកមុខសុភាពរាបសារ មានបន្តិចភាពសាមញ្ញ។ ចុងក្រោយគឺដេរសម្លៀកបំពាក់ ពាក់គ្រឿងអាលង្ការដូចជា៖ កាផា គងឃ្មោះ ស្គរ កន្សែង មួក សម្រាប់ផលិតផលនីមួយៗ។
![]() |
សម្លៀកបំពាក់ពិសេស នៃជនជាតិមួយចំនួន របស់វិចិត្រករ ង្វៀន ហ្វាងអាញ (Nguyen Hoang Anh) ដែលបានធ្វើសម្រេច។ (រូបថត៖ VNExpress) |
ស្តាប់ទៅឃើញថាមានភាពងាយស្រួល ប៉ុន្តែការធ្វើមុខទាមទារទេពកោសល្យនៃវិចិត្រករ។ ពីព្រោះត្រូវគូរដូចម្តេច បង្កើតបានព្រលឹងសម្រាប់តុក្កតា ឱ្យមានមុខមាត់ដូចបេះបិទ តាំងពីរោមភ្នែក រហូតដល់រោមចិញ្ចើម ធ្វើម្តេចឱ្យដូចជាមុខមាត់នារី ដែលពាក់ឈុតសម្លៀកបំពាក់ប្រពៃណីនៃជនជាតិ។ ក្រៅពីការតុបតែងសម្លៀកបំពាក់ទៅតាមពណ៌ កាត់ដេរតាមរូបរាង ក៏ត្រូវធ្វើឱ្យសុទ្ធដូចរហូតដល់៩៩% នឹងសម្លៀកបំពាក់ពិតៗ។ តាមបងជនជាតិនីមួយៗ មានសម្លៀកបំពាក់ដោយឡែកមួយ ផ្សារភ្ជាប់នឹងវប្បធម៌ រចនាពិសេស។ ជាពិសេស ជនជាតិមួយចំនួន តែងមានរបៀបរចនាម៉ូដ សម្រាប់នារីដែលមានប្តីផ្សេង និងមូដសម្រាប់កញ្ញាក្រមុំផ្សេង។ រយៈពេលធ្វើសម្រេចផលិតផលនីមួយៗ ប្រហែលពី៤ ទៅដល់៦ម៉ោង។
ជាមួយនឹងផលិតផលរាប់រយ ដែលបានតាំងបង្ហាញនៅនឹងផ្ទះ វិចិត្រករ ង្វៀន ហ្វាងអាញ (Nguyen Hoang Anh) អាចបរិយាយជូនយើងខ្ញុំស្តាប់ អំពីដំណើរដែលបងបានធ្វើដោយភាពផ្ចិតផ្ចង់ ត្រឹមត្រូវតាមលក្ខណៈសម្លៀកបំពាក់ នៃជនជាតិនីមួយៗ។
មកដល់សព្វថ្ងៃ វិចិត្រករ ង្វៀន ហ្វាងអាញ (Nguyen Hoang Anh) បានកាត់ដេរសម្លៀកបំពាក់ប្រណីតរាប់ពាន់ឈុត ដូចសម្លៀកបំពាក់ពិតៗ របស់ជនជាតិយ៉ាវ ម៉ុង ថៃ តៃ ហាញី ឡូឡូ ។ល។ ជាមួយនឹងការកក់ទំនិញ មកពីភ្ញៀវទេសចរក្នុងស្រុកនិងអន្តរជាតិ។ បច្ចុប្បន្ន បងមានតុក្កតាចំនួន៥០០០ ដោយមានរាងទំហំពី២៥សង់ទីម៉ែត្រ និង៣៥សង់ទីម៉ែត្រ នៃ៤៦ជនជាតិ ក្នុងចំណោម៥៤ជនជាតិ៕
មតិពីមិត្តអ្នកអាន