Trending now

អិដ្ឋធាតុរបស់វីរបុរស លោក Kostas Nguyen Van Lap បានបញ្ជូនត្រឡប់ទៅប្រទេសវៀតណាមវិញ ជាមួយមិត្តយុទ្ធមិត្ត

20:54 | 03/08/2022 ឌីណា

យុគសម័យ - ក្នុងជំនួបជាមួយរដ្ឋមន្ត្រីការបរទេសក្រិក នារសៀលថ្ងៃទី១ ខែសីហា លោកប្រធានរដ្ឋវៀតណាម Nguyen Xuan Phuc បានសម្តែងនូវក្តីសប្បាយរីករាយ នៅពេលដែលអិដ្ឋធាតុរបស់វីរបុរស លោក Kostas Nguyen Van Lap ត្រូវបានបញ្ជូនត្រឡប់មកប្រទេសវៀតណាមវិញ។

វៀតណាមនិងក្រិក បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម វៀតណាមនិងក្រិក បង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនិងពាណិជ្ជកម្ម
លោកប្រធានរដ្ឋ Nguyen Xuan Phuc ផ្ញើសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារវីរៈបុរសនៃកងកំលាំងប្រដាប់អាវុធប្រជាជន Nguyen Van Lap លោកប្រធានរដ្ឋ Nguyen Xuan Phuc ផ្ញើសារចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារវីរៈបុរសនៃកងកំលាំងប្រដាប់អាវុធប្រជាជន Nguyen Van Lap
អិដ្ឋធាតុរបស់វីរបុរស លោក Kostas Nguyen Van Lap បានបញ្ជូនត្រឡប់ទៅប្រទេសវៀតណាមវិញ ជាមួយមិត្តយុទ្ធមិត្ត
វីរៈបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជន លោក Kostas Nguyen Van Lap (រូបថត៖ VTC)។

លោកប្រធានរដ្ឋបានថ្លែងអំណរគុណចំពោះការរួមវិភាគទានរបស់វីរៈបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជន លោក Kostas Nguyen Van Lap ហើយមានសេចក្តីសោមនស្សរីករាយដែលបានដឹងថា អិដ្ឋធាតុរបស់វីរៈបុរស​រូបនេះដែលមានសញ្ជាតិពីរគឺក្រិក និងវៀតណាម ត្រូវបានប្រគល់ជូនដល់យុទ្ធមិត្តរបស់ខ្លួននៅវៀតណាមវិញ តាម​បំណងប្រាថ្នារបស់លោក។

នារសៀលថ្ងៃទី ១ សីហា នៅវិមានប្រធានរដ្ឋ លោក ប្រធានរដ្ឋ Nguyen Xuan Phuc បានទទួលជួប លោករដ្ឋមន្ត្រីការបរទេសក្រិក Nikolaos Dendias ក្នុងឱកាសដែលលោកអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម ចាប់ពីថ្ងៃទី ៣១ ខែកក្កដា ដល់ថ្ងៃទី ១ សីហា។

វីរៈបុរស លោក Kostas Nguyen Van Lap កើតនៅឆ្នាំ ១៩២៧ បានទទួលមរណភាពនៅថ្ងៃទី ២៤ ខែមិថុនា ឆ្នាំ ២០២១ នៅផ្ទះរបស់លោក នៅទីក្រុង Athens ប្រទេសក្រិក។

លោកបានចូលរួមរណសិរ្ស Viet Minh នៅពាក់កណ្តាល ឆ្នាំ ១៩៤៦ និងទទួលបានជ័យជំនះជាច្រើនក្នុងសង្គ្រាមតស៊ូប្រឆាំងនឹងបារាំង បានរួមចំណែកជាច្រើនក្នុងការកសាងសង្គមនិយមនៅភាគខាងជើងក្រោយឆ្នាំ ១៩៥៤ និងក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរវៀតណាម និងក្រិក។

ដោយមានការចូលរួមចំណែកយ៉ាងធំធេង និងការស្រលាញ់យ៉ាងជ្រាលជ្រៅចំពោះវៀតណាម លោកបានទទួលរង្វាន់ដ៏ថ្លៃថ្លាជាច្រើនដោយបក្ស និងរដ្ឋវៀតណាមប្រគល់ជូន។

នៅឆ្នាំ ២០១០ លោកបានទទួលស្គាល់ជាសញ្ជាតិវៀតណាមដោយ​រដ្ឋវៀតណាម។ ក្នុងខែមករា ឆ្នាំ២០១១ លោកបានទទួលមេដាយមិត្តភាពដោយលោកប្រធានរដ្ឋ Nguyen Minh Triet។

ក្នុងឆ្នាំ ២០១៣ លោកត្រូវបានប្រគល់កិត្តនាម​ជាវីរៈបុរសនៃកងកម្លាំងប្រដាប់អាវុធប្រជាជនដោយលោកប្រធានរដ្ឋ Truong Tan Sang និងជាជនបរទេសតែមួយគត់ដែលត្រូវបានប្រគល់កិត្តនាមជាវីរៈបុរសរបស់វៀតណាមរហូតមកដល់ពេលនេះ៕

ឌីណា

thoidai.com.vn

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អបអរសាទរខួបលើកទី ៨០ នៃទិវាជាតិវៀតណាមនៅព្រះរាជាណាចក្រកម្ពុជា
សារព័ត៌មាន​កម្ពុជា​ផ្សព្វផ្សាយ​មិត្តភាព​ជិតខាង​ជាមួយ​វៀតណាម
Vinh Hy – Binh Lap៖ ខ្សែផ្លូវទៅដោយចំណាប់អារម្មណ៍
ការណែនាំអំពីទីផ្សារកម្ពុជា
ទទួលបានបទពិសោធន៍ងូតទឹកព្រៃនៅទឹកធ្លាក់ Ban Ba