Trending now

កន្លែងដែលមានទេសភាពដ៏ស្រស់ស្អាតគួរឲ្យទាក់ទាញបំផុតទាំង១០នៅកម្ពុជា

10:28 | 18/06/2019 (យោងតាម vov.vn ប្រែសម្រួលដោយស្រីពេជ្រ)

យុគសម័យ - ដំណើរការនៃការកសាងឡើងវិញបានជួយឱ្យប្រទេសកម្ពុជាងើបឡើងវិញពីរបបប្រល័យពូជសាសន៍ប៉ុលពត ហើយបានស្ដារឡើងវិញនិងធ្វើអាជីវកម្មនូវភាពស្រស់ស្អាតរបស់ខ្លួន។

ប្រាសាទអង្គរវត្តមានសម្រស់ស្អាតត្រកាលនិងជាកន្លែងទាក់ទាញភ្ញៀវទេសចរលំដាប់កំពូលនៅក្នុងប្រទេសកម្ពុជា

ប្រាសាទបាយ័នគឺជាផ្នែកមួយនៃតំបន់អង្គរដ៏ល្បីល្បាញនៅទូទាំងពិភពលោក។ ប្រាសាទបាយ័នស្ថិត​នៅ​ចំ​កណ្តាល​នៃ​ក្រុង​អង្គរ​ធំ។ ប្រាសាទ​នេះ​មាន តួ​ប៉ម​នីមួយៗ មាន​មុខ​បួន ដែល​មាន​កំពូល ៤៩ និង​កំពូល​ក្លោង​ទ្វារ​ចូល ៥ ទៀត សរុប​ទាំង​អស់ ៥៤ កំពូល ដែល​តំណាង​ឲ្យ​ខេត្ត​ក្រុង​ខ្មែរ ទាំង ៥៤ នៅ​សម័យ​កាល​នោះ។ ប្រាសាទ​បាយ័ន​មាន​ប្លង់​បី​ជាន់។ ជាន់​ទី​ ១ និង​ទី ២ មាន​ថែវ​ដែល​មាន​ចម្លាក់​ដ៏​ល្អ។

ប្រាសាទបន្ទាយស្រីគឺជាប្រាង្គប្រាសាទមួយក្នុងចំណោមប្រាសាទជាច្រើននៅ ខេត្តសៀមរាប អង្គរដ៏ល្បីល្បាញនៅក្នុង ប្រទេសកម្ពុជា ក៏ដូចជានៅលើ ពិភពលោកដែរ ដែលបានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករមកពីតំបន់ជាច្រើន។

កោះកេរ្តិ៍ គឺជារាជធានីចាស់បុរាណ មានអាយុប្រមាណជាង ១០០០ឆ្នាំ មកហើយ។ ប្រាសាទនៅតំបន់កោះកេរ្តិ៍ភាគច្រើនត្រូវបានកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៤ ក្នុងសតវត្សរ៍ទី១០ (៩២៨-៩៤២)។ សព្វថ្ងៃនេះតំបន់អភិរក្ស ប្រាសាទកោះកេរ្តិ៍បានគ្របដណ្តប់លើផ្ទៃដីចំនួន ៨៤ គីឡូម៉ែត្រក្រឡា ស្មើនិងជាង៨០០០ហិកតា។ ដើម្បីការអភិរក្ស និងថែរក្សាឲ្យបានកាន់តែដិតដល់និងមានប្រសិទ្ធិភាព តំបន់កោះកេរ្តិ៍ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា រៀបចំឯកសារដើម្បីស្នើសុំដាក់បញ្ចូលទៅក្នុងសម្បត្តិបេតិកភ័ណ្ឌពិភពលោក

ទីរួមខេត្តក្រចេះ មានទីតាំងនៅលើច្រាំងទន្លេមេគង្គ។ កន្លែងនេះល្បីល្បាញដោយសារត្រីផ្សោត

ស្ថានីយ៍ភ្នំបូកគោ ត្រូវបានសាងសង់ឡើងដោយជនជាតិបារាំងក្នុងទសវត្សឆ្នាំ ១៩២០ ដែលត្រូវបានគេចាត់ទុកដូច ជាកន្លែងមួយដើម្បីគេចចេញពីកំដៅនៃរាជធានីភ្នំពេញ។

វត្តប្រាក់ (ព្រះវិហារព្រះកែវមរកត)ស្ថិតនៅក្នុងបរិវេណព្រះបរមរាជវាំងក្នុងរាជធានីភ្នំពេញ។

បឹងទន្លេសាបគឺជាបឹងទឹកសាបធំបំផុតនៅអាស៊ីអាគ្នេយ៍។ បឹងនេះមានតួនាទីសំខាន់សម្រាប់ប្រទេសកម្ពុជា។

ក្រុងព្រះសីហនុ (ឬកំពង់សោម) គឺជាទីក្រុងកំពង់ផែនិងរមណីយដ្ឋានឆ្នេរមួយនៅលើឈូងសមុទ្រថៃដែលមានឆ្នេរខ្សាច់ពណ៌សនិងកោះត្រូពិចមួយចំនួន

ប្រាសាទព្រះវិហារមានទីតាំងស្ថិតនៅតាមព្រំដែនរវាងកម្ពុជានិងថៃ។ ប្រាសាទនេះភាគច្រើនត្រូវបានសាងសង់ឡើងនៅសតវត្សទី ១១ និងទី ១២ ។ នៅឆ្នាំ ២០០៩ ថៃនិងកម្ពុជា ធ្លាប់មានជម្លោះដោយសារតែប្រាសាទនេះផងដែរ។

(យោងតាម vov.vn ប្រែសម្រួលដោយស្រីពេជ្រ)

(យោងតាម vov.vn ប្រែសម្រួលដោយស្រីពេជ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ដំណើរធំដឹងក្តីដ៏ពិសិដ្ឋរបស់ជនជាតិយ៉ាវនៅខេត្ត Ha Giang
ឧបករណ៍តន្ត្រីឬស្សី Goong Cla ពិសេសរបស់ជនជាតិ Cho Ro
ព្រលឹងវប្បធម៌របស់ជនជាតិ Pa Di
កម្ពុជាចងចាំជានិច្ចនូវជំនួយដ៏ស្មោះត្រង់ និងការលះបង់របស់កងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាម
កម្ពុជា និងវៀតណាមកំពុងបន្តជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការការពារ និងប្រយុទ្ធប្រឆាំងបទល្មើសពាក់ព័ន្ធនឹងគ្រឿងញៀន