Trending now

កិច្ចសម្ភាសន៍ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជាលោក Nguyen Huy Tang

09:41 | 24/06/2022

កាលពីពេល​ថ្មី​កន្លងទៅនេះ លោក ង្វៀន ហ៊ុយ​តាំង ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​បានផ្តល់​បទសម្ភាសន៍​ដ​ល់​អ្នកយកព័ត៌មាន​នៃ​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍​។ ខ្លឹមសារ​នៃ​បទសម្ភាសន៍​មាន​ដូចតទៅ​៖

កិច្ចសហប្រតិបត្តិការការពារជាតិ រួមចំណែកជាច្រើនក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-កម្ពុជា កិច្ចសហប្រតិបត្តិការការពារជាតិ រួមចំណែកជាច្រើនក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-កម្ពុជា
គណៈប្រតិភូជាន់ខ្ពស់ទីក្រុងហាណូយចាប់ផ្ដើមដំណើរទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូជាន់ខ្ពស់ទីក្រុងហាណូយចាប់ផ្ដើមដំណើរទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា
កិច្ចសម្ភាសន៍ឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជាលោក Nguyen Huy Tang

លោក ង្វៀន ហ៊ុយ​តាំង ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​(​រូប​ខាងស្តាំ​)​បានផ្តល់​បទសម្ភាសន៍​ដល់​អ្នកយកព័ត៌មាន​នៃ​ស្ថានីយទូរទស្សន៍​អាស៊ីអាគ្នេយ៍​

​សំនួរ​ទី​១៖​ក្នុង​បរិបទ​ដែល​ជំងឺ​កូ​វីដ​១៩​កំពុង​ឆ្លង​រាលដាល​និង​បាន​ជះឥទ្ធិពល​អវិជ្ជមាន​យ៉ាងខ្លាំង​ទូទាំង​ពិភពលោក​ក្នុងនោះ​ប្រទេស​កម្ពុជា​និង​ប្រទេស​វៀតណាម​ក៏​រង​ផលវិបាក​យ៉ាងធ្ងន់ធ្ងរ​ផងដែរ​។​ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយ​ហើយ​ដែល​ធ្លាប់មាន​ចំណងទាក់ទង​មិត្ត​ភាពជា​ប្រពៃណី​ដ៏​ល្អ​ផូរផង់​ជា​យូរលង់​មកហើយ​នោះ​តើ​កន្លងទៅ​ប្រទេស​ទាំងពីរ​កម្ពុជា​-​វៀតណាម​បានធ្វើ​អ្វីខ្លះ​ក្នុងការ​ជួយឧបត្ថម្ភ​គាំពារ​គ្នា​ទៅវិញទៅមក​ដើម្បី​ជម្នះ​រាល់​ការលំបាក​ដែល​បង្ករ​ឡើង​ដោយ​ជំងឺឆ្លង​សាកល​កូ​វីដ​១៩​នេះ​។​

​ចម្លើយ​៖​ជាបឋម​ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​ដែល​បានមក​សម្ភាសន៍​ខ្ញុំ​ថ្ងៃនេះ​។​ប្រការ​ទី​១ ខ្ញុំ​សូមជម្រាបថា​ចាប់តាំងពី​ដើមឆ្នាំ​២០២០​រហូតមកទល់​ពេលនេះ​គឺ​ជាង​ពីរ​ឆ្នាំ ហើយ​ជំងឺ ជំងឺ រាតត្បាត​កូ​វីដ​១៩ បាន​ប្រែប្រួល​យ៉ាង​ស្មុគស្មាញ​លើ​ក្របខ័ណ្ឌ​ទូទាំង​ពិភពលោក​ក៏ដូចជា​នៅ​ប្រទេស​យើង​ទាំងពីរ​វៀតណាម​និង​កម្ពុជា​។​ថ្នាក់ដឹកនាំ​និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​យល់ច្បាស់​ថាប​ញ្ហា​កូ​វីដ​- ១៩ នេះ​វា​ជា​បញ្ហា​សកល​ម្ល៉ោះហើយ​ដើម្បី​ឈ្នះ​ជំងឺ​រាតត្បាត​នេះ ទាមទារ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ យ៉ាង​ខ្ជាប់ខ្ជួន​និង​ជិតស្និត​រវាង​បណ្ដា​ប្រទេស ក៏ដូចជា​ពិភពលោក​ទាំងមូល ក្នុង​ការតស៊ូ​ជាមួយ​ជំងឺ​រា​ត ត្បា​ត​មួយ​នេះ រដ្ឋ​និង​ប្រជាជន​វៀតណាម​សមាគម​មិត្តភាព​វៀតណាម កម្ពុជា​បណ្ដា​ក្រសួង ស្ថាប័ន ខេត្ត ក្រុង​នានា​ជាពិសេស​គឺ​បណ្ដា​ខេត្ត​ជាប់​ព្រំដែន​ជាមួយ​កម្ពុជា បាន​ជួយ​មកឱ្យ​កម្ពុជា​នូវ​គ្រឿង​ម៉ាស៊ីន និង បរិក្ខារ​សុខាភិបាល​ហើយ​និង​សំភារៈ​ផ្សេងៗ​ដើម្បី ជួយ​ឲ្យ​ប្រជាជន​កម្ពុជា ក្នុង​ការតស៊ូ​ប្រយុទ្ធ ជាមួយនឹង ជំងឺ​កូ​វីដ​១៩ នេះ​។​ធុរកិច្ច វៀតណាម​និង​កម្ពុជា​ក៏ដូចជា​ធុរកិច្ច​វៀតណាម ដែល​កំពុង​រកស៊ី​នៅ​កម្ពុជា ដូចជា​សមាគម ធុរកិច្ច​វៀតណាម​ប្រចាំ​នៅ​កម្ពុជា បាន​រៃអង្គាស​ទាំង​សម្ភារៈ​ទាំង​ថវិកា​ដើម្បី​ជួយ​ប្រជាជន កម្ពុជា​ក្នុងការ​ប្រយុទ្ធ​នេះ​។​ផ្ទុយទៅវិញ​,​រដ្ឋាភិបាល​កម្ពុជា​,​សមាគម​កាកបាទក្រហម​កម្ពុជា និង​សមាគម មិត្តភាព​កម្ពុជា​-​វៀតណាម​ក៏បាន​ជួយ​ឲ្យ​ប្រជាជន​វៀតណាម​នូវ​គ្រឿង​ម៉ាស៊ីន​និង​បរិក្ខារ​សុខាភិបាល និង សម្ភារៈ​ផ្សេងៗ ក៏ដូចជា​វ៉ាក់សាំង ដើម្បី​ជួយ​ឲ្យ​ប្រជាជន​វៀតណាម​ក៏ ដូចជា​ប្រជាជន​ទីក្រុង​ហូជីមិញ ក្នុង ការតស៊ូ​ប្រយុទ្ធ​នឹង​ជំងឺ​រាតត្បាត​នេះ​។​ក៏​អាច​និយាយបានថា​ជាការ​ជួយឧបត្ថម្ភ រវាង​គ្នា​ទៅវិញទៅមក​រវាង ប្រទេស​ទាំងពីរ​រយៈពេល​ពីរ​ឆ្នាំ​កន្លងមកនេះ​។​មិន​ត្រឹម​តែមាន​អត្ថន័យ​ខាង​សម្ភារៈ​ទេ​ថែមទាំង​វា​មាន អត្ថ ន័យ​យ៉ាង​ធំធេង​អំពី​ស្មារតី​ដែលមាន​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​សបញ្ជាក់​ឲ្យ​ឃើញ​នូវ​មនោសញ្ចេតនា​ដ៏​ជ្រាលជ្រៅ ដែលជា​ចំណុច​ពិសេស​រវាង​ទំនាក់ទំនង​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​វៀតណាម​។​

​សំនួរ​ទី​២៖​សម្រាប់​ឯកឧត្ដម តើ​ឯកឧត្ដម​វាយតម្លៃ​យ៉ាងណាដែរ​ចំពោះ​ប្រ សិទ្ធ​ភាព​នៃ​បណ្ដា​វិធានការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជម្ងឺ​កូ​វីដ​១៩​ដែល​រដ្ឋាភិបាល​,​ក្រសួង​ក៏ដូចជា​ផ្នែក​ជំនាញ​នៃ​ប្រទេស​ទាំង​២​បាន​អនុវត្ត​នាពេល​កន្លងទៅ និង​ក្ដី​រំពឹង​សម្រាប់​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​នាពេលខាងមុខ​នេះ​ទៀត​។​

​ចម្លើយ​៖​ពេលដែល​ចាប់ផ្ដើម​មានការ​រាតត្បាត​ពី​ជំងឺ​កូ​វីដ​១៩ នេះ​,​រដ្ឋាភិបាល​និង​ប្រជាជន​នៃ​ប្រទេស ទាំង ពីរ បាន​អនុវត្ត​នូវ​វិធានការ​ជាច្រើន​ដើម្បី​ទប់ស្កាត់​ជំងឺ​រាតត្បាត​កូ​វីដ​១៩ នេះ​។​ចំពោះ​ភាគី​កម្ពុជា​គឺ កម្ពុជា អនុវត្ត យ៉ាង​ឆាប់រហ័ស​ហើយ​និង​ទាន់ពេលវេលា​អំពី​យុទ្ធនា​ការឃោសនា​និង​ពន្យល់​ឲ្យ​ប្រជាជន កម្ពុជា យល់ច្បាស់​អំពី​ភាពគ្រោះថ្នាក់​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​១៩ នេះ ហើយ​ចលនា​ឱ្យ ប្រជាជន​គាំទ្រ នូវ​ការចាក់ វ៉ាក់សាំង​ហើយ​បន្ទាប់ពីនោះ រាជរដ្ឋាភិបាល​កម្ពុជា​ក៏បាន​ចលនា កៀងគរ​ប្រភព​វ៉ាក់សាំង​ពី​បណ្ដា​ប្រទេស ដើម្បី​ចាក់​ជូន​ប្រជាជន​។​ពេល​ដែលមាន​វ៉ាក់សាំង​ហើយ គឺ​សម្ដេច​តេ​ជោ​ហ៊ុនសែន​ផ្ទាល់ និង​សាច់ ញាតិ​របស់លោក​ក៏ដូចជា​ថ្នាក់ដឹកនាំ​កម្ពុជា​គ្រប់​ជាន់ថ្នាក់​បាន​ចាក់​វ៉ាក់សាំង​មុន​ដើម្បី​ជា​គំរូ​ឲ្យ​ប្រជាជន​កម្ពុជា​ជឿជាក់​អនុវត្តតាម​។​

​ខ្ញុំ​ក៏​សូម​វាយតម្លៃ​ខ្ពស់ ចំពោះ​គោលនយោបាយ​រប​ស់​កម្ពុជា ក្នុងការ ចាក់​វ៉ាក់សាំង​តាម​រូបភាព​ផ្កា​រីក​, ដែល​ចាប់ផ្ដើម​ពី​រាជធានី​ភ្នំពេញ ទៅ​បណ្ដា​ខេត្ត​នានា នេះ​ជា​វិធានការ មួយ​ដែលជា​គំរូ​ដើម្បី​បណ្ដា​ប្រទេស​នានា​ធ្វើតាម​ហើយក៏​អាច​និយាយថា​កម្ពុជា​ទទួលជោគជ័យ​ក្នុងការ គ្រប់គ្រង​ជំងឺ​កូ​វីដ​19​។​ម្ល៉ោះហើយ​កម្ពុជា​ក៏បាន​ក្លាយជា​ប្រទេស​ឈានមុខ​គេ​ក្នុង​ការចាក់ វ៉ាក់សាំង​ជា ប្រទេស​ដែល​បើក​ប្រទេស​មុនគេ​នៅក្នុង​តំបន់​នេះ​។​ឥឡូវនេះ​កម្ពុជា​បាន​ឈានចូល​ក្នុង ដំណាក់ កាល​ស្ដារ​សេដ្ឋកិច្ចសង្គម​ឡើងវិញ ដើម្បី​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា ប្រក្រតី​ឡើងវិញ នៅ ក្នុង​បែប​គន្លង​ថ្មី​នៃ​ការរស់នៅ​។​ចំពោះ​វៀតណាម​យើងខ្ញុំ​វិញ ក្នុង​គ្រា​ដំបូង​វៀតណាម​ក៏​ទទួលបាន​ជោគ ជ័យ​ក្នុងការ​អនុវត្ត​នូវ​វិធានការ​ប្រាំ យ៉ាង​ដើម្បី​ការពារ​គឺ លាង​សម្អាត​ដៃ​ជាប្រចាំ​,​រក្សា​គម្លាត​,​មិន​ប្រមូលផ្ដុំ​, រាយការណ៍​…​។​ក៏ប៉ុន្តែ​ពេលនេះ វៀតណាម​សភាពការណ៍​ឆ្លង​កាន់តែ​ច្រើនឡើងៗ ឃើញថា វិធានការ ប្រាំ យ៉ាងនេះ​មិនអាច​ទប់ស្កាត់បាន​វៀតណាម​ក៏បាន​ផ្លាស់ប្ដូរ​យ៉ាង​រហ័ស​ទៅកាន់​យុទ្ធនា​ការចាក់​វ៉ាក់សាំង ឲ្យ​ប្រជាជន​។​នោះ​ហើយ​បានជា​រដ្ឋាភិបាល​វៀតណាម​ក៏ដូចជា​បណ្ដា​ក្រសួង ផ្នែក ក៏បាន​សកម្ម​ក្នុងការ ចលនា​កៀងគរ​ប្រភព​វ៉ាក់សាំង​ពី​បណ្ដា​ប្រទេស​ហើយ​និង​បាន​អនុវត្ត​យ៉ាង​ឆាប់រហ័ស​នូវ​ការចាក់​វ៉ាក់សាំង​នេះ​។​គិត​ត្រឹម​ពី​ខែមិថុនា​ឆ្នាំ ២០២១​វៀតណាម​ចាប់ផ្ដើម​ចាក់​វ៉ាក់សាំង មកដល់​ថ្ងៃនេះ​ក្នុង​រយៈពេល​ប្រាំបួន ខែ នេះ វៀតណាម​ចាក់​វ៉ាក់សាំង បាន​ជិត​មួយរយ​ភាគរយ​ចំពោះ​ប្រជាជន​ដែលមាន​អាយុ​ចាប់ពី​១៨ ឆ្នាំ​ឡើង ទៅ​គឺ​ចាក់​បាន​យ៉ាងតិច ២​ដង​។​អ្នក​ដែល​ចាក់​បាន​៣​ដុស​នឹង​បួន​ដុស​ក៏បាន​ច្រើន​ដែរ ។​វៀត ណា​ម ក៏​កំពុង​ចាក់ឱ្យ​ក្មួយៗ​ដែលមាន​អាយុ​ពី​៦​ឆ្នាំ​ដល់​១៧​ឆ្នាំ​ហើយក៏​ត្រៀម​ជាស្រេច​ដើម្បី​ចាក់ឱ្យ​ក្មួយៗ អាយុ​ពី ៣ ទៅ ៥ ឆ្នាំ​។​មកដល់ពេលនេះ​វៀតណាម​ក៏​គ្រប់គ្រង​បាន​ជំងឺ​កូ​វីដ​១៩,​ហើយ​យើងខ្ញុំ​ក៏បាន​ប្រកាស បើក​ប្រទេស​ទាំងស្រុង ហើយ​ចាប់ផ្ដើម​ទទួល​ស្វាគមន៍​អ្នកទេសចរ​អន្តរជាតិ ចូលមក​ធ្វើ​ទេសចរ នៅ​ប្រទេស​វៀតណាម​។​នេះ​ក៏​ជា​ជោគជ័យ​នៃ​ប្រទេស​យើង​ទាំងពីរ ហើយ​ឈរលើ​មូលដ្ឋាន​នេះ​ការជួយ ឧបត្ថម្ភគ្នា​ទៅវិញទៅមក​នាពេល​កន្ល​ង​ទៅ​ក៏​ជា​បទពិសោធន៍​នៃ​ប្រទេស​យើង​ទាំងពីរ ខ្ញុំ​ជឿជាក់ថា នៅ ពេលខាងមុខ​នេះ​ប្រទេស​យើង​ទាំងពីរ​កម្ពុជា​-​វៀតណាម​ដែលមាន​ប្រពៃណី​សាមគ្គីភាព និង​មិត្តភាព ធ្លាប់ជួយ​គ្នា​ទៅវិញទៅមក​គឺ​យើង​នឹង​បន្ត​សហការ នឹង​ជួយ​ឧបត្ថម្ភគ្នា​ដើម្បី​ឈ្នះ​បាន​នូវ​ជំងឺ​កូ​វីដ​19 ក៏ដូចជា​រាល់​ជំងឺ​រាតត្បាត​ផ្សេងៗ​។​

​សំនួរ​ទី​៣៖ យើង​បានដឹងហើយថា កម្ពុជា និង​វៀតណាម​បាន​ឯកភាពគ្នា​កំណត់​យក​ឆ្នាំ​២០២២​នេះ ជា​ឆ្នាំ​នៃ​ខួប​អនុស្សាវរីយ៍​លើក​ទី ៥៥ ថ្ងៃ​បង្កើត​ទំនាក់ ទំនង​ការទូត រវាង​កម្ពុជា​-​វៀតណាម ។​ឯកឧត្ដម អាច​បញ្ជាក់​បានទេ​ថា នាពេល​ខាងមុខនេះ ប្រទេស​ទាំងពីរ​នឹងធ្វើ​សកម្មភាព​អ្វីខ្លះ​ដើម្បី​អបអរសាទរ​ទិវា​ដ៏​ពិសេស​នេះ ក៏ដូចជា​ក្នុងឱកាស​ដែល​កម្ពុជា​ទទួល​ធ្វើជា​ប្រធាន​សមាគម (ASEAN) ដើម្បី​ជំរុញ​ទំនាក់ទំនង ក៏ដូចជា​រឹតចំណង​សាមគ្គីភាព មិត្តភាព​រវាង​ប្រទេស​ទាំងពីរ​?

​ចម្លើយ​៖​យើង​បានដឹងហើយថា​ឆ្នាំ ២០២២ គឺជា​ឆ្នាំ​យ៉ាងសំខាន់​ដែលមាន​អត្ថន័យ​ដោយសារ ប្រទេស យើង ទាំងពីរ នឹង​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៥៥ ឆ្នាំ ថ្ងៃ​បង្កើត​ទំនាក់ទំនង​ការទូត​។ ថ្នាក់ដឹកនាំ នៃ​ប្រ ទេស ទាំងពីរ​បានកំណត់​ហើយ​ថា​ឆ្នាំ​២០២២​នេះ​គឺជា​ឆ្នាំ​មិត្តភាព​កម្ពុជា​-​វៀតណាម​, វៀតណាម​-​កម្ពុជា​។​បើ​បាន​ហៅថា ជា​ឆ្នាំ​មិត្តភាព​ហើយ ម្ល៉ោះហើយ​បានជា​យើង​ត្រូវមាន​សកម្មភាព​រួម​ជាច្រើន​ដែរ​ត្រូវ សហការគ្នា​ដើម្បី​ដំណើរការ​អនុវត្ត​។​បើតាម​ខ្ញុំ​យើង​ត្រូវមាន​ចង្កោម​សកម្មភាព​មួយចំនួន​ដូចតទៅ​នេះ​៖​ទី​១-​យើង នឹង​ជំរុញ​ការផ្លាស់ប្ដូរ​គណៈប្រតិភូ​គ្នា​ទៅវិញទៅមក​,​ទាំង​គណៈប្រតិភូ​ជាន់ខ្ពស់ ក៏ដូចជា​បណ្ដា ជាន់ថ្នាក់​។ យើង​បានដឹង​ហើយ​កម្ពុជា​បាន​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​ឯកឧត្តម​ប្រធាន​រដ្ឋ វៀតណាម ង្វៀន ស៊ុន​ភុ​ក​,​កាលពី​ខែធ្នូ​ឆ្នាំ ២០២១​។​ក្នុងឱកាស​ដំណើរ​ទស្សនកិច្ច​នេះ​,​ភាគី​ទាំងពីរ បានប្រកាស​យក​ឆ្នាំ​២០២២ ជា​ឆ្នាំ​មិត្តភាព​,​ហើយ​ក្រោយ​នោះ​គឺមាន​ដំណើរ​ទស្សនកិច្ច របស់​ឯកឧត្តម រដ្ឋមន្ត្រី ក្រសួង ការ​បរ ទេស វៀតណាម បួ​យ ថា​ញ់​សឺ​ន​។​ពី​ឥឡូវនេះ​ដល់​ចុងឆ្នាំ​ពិតជា​២០២២​នឹងមាន​ការផ្លាស់ប្ដូរ​គណៈ ប្រតិភូ​ជាន់ខ្ពស់​ជាច្រើន​ទៀត​រវាង​វៀតណាម​និង​កម្ពុជា​ហើយ​យើងខ្ញុំ​ក៏បាន​គ្រោង​យាង​ព្រះករុណា ព្រះមហាក្សត្រ និង​អញ្ជើញសម្ដេច​តេ​ជោ ហ៊ុន សែន សម្ដេច​ប្រធានព្រឹទ្ធសភា សាយ ឈុំ និង​សម្ដេច​ប្រធានរដ្ឋសភា ហេង សំរិន មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​វៀតណាម ជាដើម​។​

​ភាគី​វៀតណាម ក៏ ត្រៀម​ជាស្រេច​ដើម្បី​រៀបចំ​គណៈប្រតិភូ របស់​ឯកឧត្តម​នាយ​ក​រដ្ឋមន្ត្រី ជាម មិញ​ជិ​ញ ហើយ​និង​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​ប្រធានរដ្ឋសភា វឿ​ង ឌិ​ញ​វេ មក​បំពេញ​ទស្សនកិច្ច នៅ​ព្រះរាជាណាចក្រ​កម្ពុជា ក្រៅពីនោះ​គឺមាន​បណ្ដា​ក្រសួង ស្ថាប័ន ផ្នែក​នានា ក៏ដូចជា​ខេត្ត ក្រុង​ក៏​អនុវត្ត​ការផ្លាស់ប្ដូរ​គណៈប្រតិភូ ជាច្រើន​។​សមាគម​មិត្តភាព​ទាំងពីរ​ក៏មាន​ការផ្លាស់ប្ដូរ​គណៈ​ប្រតិភូ នឹង​ជួបជុំគ្នា​ហើយ​ចង្កោម​សកម្មភាព ទី​២ គឺ​យើង​នឹង​អនុវត្ត​ការរៀបចំ​សិក្ខាសាលា​នានា ដើម្បី​បញ្ជាក់​អំពី​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ​។ ឯ​ចង្កោម​សកម្មភាព​ទី​៣ គឺ​ក្នុងឱកាស​បុណ្យ​រំលឹក​ខួប​លើក​ទី​៥៥ ឆ្នាំ ថ្ងៃ​បង្កើត​ទំនាក់ទំនង ការទូត​យើង នឹង រៀបចំ បុណ្យ​រំលឹក​នៅតាម​រាជធានី នៃ​ប្រទេស​ទាំងពីរ ក៏ដូចជា​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំងពីរ និង​ថ្នាក់ ដឹកនាំ​នៅតាម​បណ្ដា​ថ្នាក់ នឹងមាន​សារ​ជូនពរ​គ្នា​ទៅវិញទៅមក ហើយ​សកម្មភាព​ទី​៤​គឺ​យើង​នឹង​រៀបចំ​ឲ្យ​មាន​សប្តាហ៍​វប្បធម៌​និង​សប្តាហ៍​ភាពយន្ត​របស់​គ្នា​នៅតាម​ប្រទេស​នីមួយ​ហើយ​សកម្មភាព​មួយទៀត​គឺ​យើង​អាច​ផ្លាស់ប្ដូរ​នូវ​ស្នាដៃ​វប្បធម៌​វិចិត្រសិល្បៈ​និង​អាច​ចាត់តាំង​ការប្រកួត​កីឡា​រវាង​ប្រទេស​ទាំងពីរ​ហើយ​និង​សកម្មភាព​ចុងក្រោយ​គឺ​ភាគី​ទាំងពីរ​នឹង​អនុវត្ត​ការជូន​គ្រឿងឥស្សរយស​មិត្តភាព​ដល់​បណ្ដា​អង្គការ​និង​បុគ្គល​ដែលមាន​ស្នាដៃ​ឆ្នើម​នៅក្នុង​ការជំរុញ​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំងពីរ ។​

​ក្នុងនាម​ជា​សមាជិក​នៃ​សមាគម​អាស៊ាន​គឺ​យើងខ្ញុំ​ស្វាគមន៍​កម្ពុជា​ឆ្នាំនេះ ធ្វើជា​ប្រធាន​ប្ដូរ​វេន​របស់ អាស៊ាន​ហើយ​យើងខ្ញុំ​ត្រៀម​ជាស្រេច​ដើម្បី​គាំទ្រ​រាល់​គំនិត​ផ្ដួចផ្ដើម​របស់​កម្ពុជា​និង​សហការ​ជាមួយ​កម្ពុជា​ដើម្បី​រៀបចំ​នូវ​សកម្មភាព​រួម​របស់​អា​ស៊ាន ហើយនឹង​សហការ​ជាមួយ​កម្ពុជា​ក៏ដូចជា​បណ្ដា ដែល​ប្រទេស ជា​សមាជិកសមាគម​អាស៊ាន​ដើម្បី​ដោះស្រាយ​រាល់​បញ្ហា​ស្មុគស្មាញ​ដែល​កើតមានឡើង​ដោយ​ឈរលើ​លក្ខខណ្ឌ​ទាំងឡាយ​របស់​អាស៊ាន​ដើម្បី​យើង​កសាង​សហគមន៍​អាស៊ាន​មួយ​សាមគ្គីភាព​ឯកភាព​លើក​​តម្កើងខ្លួន​និង​មាន​អត្តសញ្ញាណ​។​

​សំនួរ​ទី​៤៖ សម្រាប់​អាណត្តិ​នៃ​បេសកកម្ម​ការទូត​របស់​ឯកឧត្ដម ប្រចាំ​នៅ​ប្រទេស​កម្ពុជា​តើ​ឯកឧត្ដម​មាន​គម្រោង​អ្វី​បន្ថែមទៀត​ទេ​ដើម្បី​ពង្រឹង និង​ពង្រីក​ចំណងមិត្តភាព សាមគ្គី​ភាពជា​ប្រពៃណី​ដែល​ធ្លាប់មាន​ស្រាប់​ហើយ​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​កម្ពុជា​-​វៀតណាម​?​។​

​ចម្លើយ​៖​ចំពោះ​ខ្លួន​ខ្ញុំ​ផ្ទាល់​គឺ​ជាង​៤៣ ឆ្នាំ​កន្លងមកនេះ​,​ខ្ញុំ​បាន​ផ្សាភ្ជាប់​ជីវិត​របស់ខ្ញុំ​ទៅនឹង​ប្រទេស​កម្ពុជា​។​តាំងពី​ឆ្នាំ​១៩៨០ ខ្ញុំ​មាន​វត្ត​មាននៅ​កម្ពុជា ហើយ​រហូត​តាំងពី​នោះមក​ខ្ញុំ​ក៏​តែងតែ​សហការ ជាមួយ​កម្ពុជា ក្នុង​ការងារ​។​ឥឡូវនេះ ត្រូវបាន​បក្ស​, រដ្ឋ និង​ប្រជាជន​វៀតណាម​ជឿទុកចិត្ត និង​ជ្រើសតាំង​ខ្ញុំ​ឲ្យ ជា​ធ្វើជា ឯកអគ្គរដ្ឋទូត​វិសាមញ្ញ​និង​ពេញ​សមត្ថភាព​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​។​ខ្ញុំ​យល់ថា​នេះ​ជា​កិត្តិយស របស់ខ្ញុំ​ហើយក៏​ជា​កាតព្វកិច្ច​មួយ​ដ៏​ធ្ងន់ធ្ងរ​ដែល​ខ្ញុំ​ត្រូវតែ​ខិតខំ​ប្រឹងប្រែង​ដើម្បី​សម្រេច​គោលដៅ តាម​ខ្ញុំ មើល​មួយ​អាណត្តិ​របស់​ទូត​មានតែ​បី​ឆ្នាំ​ទេ​។​ដូច្នេះ​រយៈពេល​បី​ឆ្នាំ​វា​កន្លងទៅ​ឆាប់រហ័ស​ណាស់ បើសិនជា យើង​ដាក់ចេញ​នូវ​គោលដៅ​ច្រើនពេក​ខ្ញុំ​ខ្លាច​តែ​មិនអាច​ធ្វើ​ទាន់​។​ម្ល៉ោះហើយ​បានជា​ខ្ញុំ​បានផ្ដល់​អាទិភាព នូវ​បញ្ហា​មួយចំនួន​ដូចជា​៖ ទីមួយ​គឺ​ក្រៅពី​ការបន្ត​ព​ង្រឹ​កនូវ​ទំនាក់ទំនង​ដ៏​ល្អប្រសើរ រវាង​ប្រទេស ទាំងពីរ លើ​វិស័យ​នយោបាយ​ក៏​ដូច ជា​សន្តិសុខ​និង​ការទូត​ដែលមាន​ស្រាប់​។​

​ខ្ញុំ​នឹង​ផ្ដល់​អាទិភាព​ក្នុងការ​ជំរុញ​ឲ្យ​បាន​នូវ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ខាង​សេដ្ឋកិច្ច​។​ធ្វើយ៉ាងណា​ឲ្យ​សហប្រតិបត្តិ ការ ក្នុង​វិស័យសេដ្ឋកិច្ច​ឲ្យ​វា​ក្លាយជា​កម្លាំងចលករ និង​ជា​ប្រភព​កម្លាំង ដើម្បី​ធានា​ឱ្យបាន​នូវ ការរីក ចម្រើន​យ៉ាង​រឹង​ពឹង​នៃ​ទំនាក់ទំនង​ទូទៅ របស់​ប្រទេស​ទាំងពីរ​។​ប្រការ​ទី​ពីរ​គឺ​ខ្ញុំ​ចូលរួម ដើម្បី​ជំរុញ ឲ្យ​បាន​ខ្លាំង​ថែមទៀត នូវ​ការឃោសនា និង​អប់រំ ដល់​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ ជាពិសេស​ជំនាន់​យុវវ័យ ដើម្បី​ធ្វើ​ឲ្យ​គេ​យល់ច្បាស់​អំពី​អត្ថន័យ​ក៏ដូចជា ប្រពៃណី​នៃ​ទំនាក់ទំនង​សាមគ្គីភាព​មិត្តភាព​រវាង​ប្រទេស ទាំងពីរ​។​ផ្ដើមចេញពី​នោះ គេ​នឹងមាន​កាតព្វកិច្ច ដើម្បី​ថែរក្សា​,​ពូន​ជ្រុំ​ទំនាក់ទំនង និង​កិច្ច សហប្រតិបត្តិ ការ​រវាង​ប្រទេស​ទាំងពីរ​តាម​ទិស​ស្លោក <<​ទំនាក់​ទំ នង​ភូមិ​ផង​របង​ជាមួយ​ល្អ មិត្ត​ភាពជា​ប្រពៃណី សហ​ប្រ តិ​ប​ត្តិ​ការ​លើ​គ្រប់​វិស័យ​និង​ឋិតថេរ​យូរអង្វែង​>>​៕

www.rasmeinews.com

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

ជំរុញការងារបណ្តុះបណ្តាលដើម្បីអភិវឌ្ឍចលនាភាសាអន្តរជាតិ
ភាពទាក់ទាញនៃផ្សារព្រំដែនវៀតណាម-កម្ពុជានៅខេត្ត Gia Lai
មិត្តអន្តរជាតិផ្តល់ដំបូន្មានដើម្បីជួយវៀតណាមអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មហាឡាល
ស្មារតីសហប្រតិបត្តិការ និងសេចក្តីស្រឡាញ់សន្តិភាព គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃរបស់ប្រជាជនវៀតណាម និងសហរដ្ឋអាមេរិក
ប្រគល់ជិត ៤០០ លានដុង ដើម្បីជួយមីយ៉ាន់ម៉ាស្តារឡើងវិញបន្ទាប់ពីគ្រោះរញ្ជួយដី